ទំនាក់ទំនងព័ត៌មានទាន់ហេតុការណ៌ តាមរយះលេខ 012 716184-093 716184-060 716184
Showing posts with label កម្សាន្ត. Show all posts
Showing posts with label កម្សាន្ត. Show all posts

Sunday, April 2, 2023

មនុស្សប្រុស ស្រី ចាស់ក្មេងយ៉ាងច្រើនកុះករ បានមកទស្សនាការប្រណាំង រទេះគោលឿន

កំពង់ស្ពឺ៖  ពិធីបានប្រព្រឹត្តិទៅនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣ លើទីលានមួយកន្លែងក្នុងភូមិស្នោទី១ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

មនុស្សប្រុស ស្រី ចាស់ក្មេងយ៉ាងច្រើនកុះករបានមកទស្សនាការប្រណាំងរទេះសាឡី គោលឿនដែលរៀបចំឡើងដោយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ សហការជាមួយសហភាពសហពន្ធ័យុវជនកម្ពុជា និងសមាគមចិញ្ចឹមគោ។ 

លោក ស៊ុន មានជ័យ ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺបានឱ្យដឹងថាខេត្តកំពង់ស្ពឺតែងតែប្រារព្ធពិធី ប្រណាំងរទេះគោនេះជារៀងរាល់ឆ្នាំដោយមានអ្នកចិញ្ចឹមនិងស្រឡាញ់គោដែលចូលចិត្តពិធីនេះមកពីបណ្តាខេត្តផ្សេងៗចូលរួម។

ការរៀបចំពិធីប្រណាំងរទេះសាឡីគោលឿនជារៀងរាល់ឆ្នាំគឺដើម្បីផ្តល់នូវស្នាមញញឹមដល់ប្រជាពលរដ្ឋទូទៅបានកម្សាន្តសប្បាយពិសេសគឺដើម្បីបង្ហាញពីប្រពៃណីទំនៀមទំលាប់ខ្មែរដែលមានតាំងពីដូនតារៀងមក។សម្រាប់ឆ្នាំនេះគឺមានរទេះគោមកពីតាមបណ្តាខេត្តចំនួន៣៩នឹមបានចូលរួមប្រកួត។  ការរៀបចំប្រណាំងរទេះសាឡីគោលឿននេះគឺជាផ្នែកមួយនៃការប្រារព្ធកម្មវិធីកំពង់ស្ពឺសង្ក្រាន្តរបស់ខេត្តតែងតែធ្វើជារៀងរាល់ឆ្នាំដើម្បីចូលរួមថែរក្សា និងបង្ហាញពីគុណប្រយោជន៍របស់រទេះគោខ្មែរ និងសត្វគោដែល ជាសត្វពាហនៈដ៏ចម្បងក្នុងវិស័យកសិកម្ម។

បច្ចុប្បន្នថ្វីដ្បិតកសិករមួយភាគធំបានងាក់ទៅប្រើប្រាស់គ្រឿងចក្រជំនួសឱ្យសត្វគោក្នុងវិស័យកសិកម្មក្តីក៏នៅមានពលរដ្ឋ ខ្មែរខ្លះនៅតែពេញនិយមចិញ្ចឹមគោដើម្បីជាប្រយោជន៍ផ្សេងៗ។

ពិធីប្រណាំងរទេះសាឡីគោលឿនព្រឹកនេះពិតជាបានបង្ហាញឱ្យឃើញនូវការបន្តរក្សាយ៉ាងគង់វង្សនូវទំនៀមទម្លាប់ ប្រពៃណីពីបុរមបុរាណនៃយើងទោះថ្ងៃក្តៅបន្តិចតែបងប្អូនអ្នកទស្សនារីករាយក្នុងការទទួលយកទស្សនីយភាពនេះដោយសំឡេងស្រែកហ៊ោរយ៉ាងកងរំពង។

អ្នកចូលរួមទស្សនាកម្មវិធីប្រណាំងនេះបាននិយាយថាពួកគាត់ពិតជាសប្បាយរីករាយទោះបីការឈរមើលស្ថិតក្រោមមេឃមានកម្តៅក្តៅបន្តិច ប៉ុន្តែពួកយើងពេញចិត្ត គាំទ្រ និងសុំឱ្យរដ្ឋបាលខេត្តពិសេសមន្ទីរវប្បធម៌ និងសិល្បៈ សហភាពសហពន្ធ័យុវជនកម្ពុជា(ស.ស.យ.ក) ខេត្តបន្តការប្រារព្ធពិធីនេះឱ្យបានជារៀងរាល់ឆ្នាំ៕




 

Tuesday, August 23, 2022

ពេជ្រ សោភា ៖ថានៅតែគ្មានផែនការណ៍ទិញRolls Royce


 ភ្នំពេញ៖ ពេជ្រ សោភា បានប្រាប់អ្នកយកព័តមានយើងតាមទូរស័ព្ទកាលពីពេលថ្មីៗនេះថានៅឆ្នាំ២០២២ នេះនាងនៅតែគ្មានគម្រោងទិញរថយន្ដលំដាប់សេដ្ឋីម៉ាកRolls Royce ជិះឡើយ។ចំពោះមូលហេតុវិញត្រូវបានតារាវ័យ៣៩ឆ្នាំរូបនេះថាមកពីនាងមិនដឹងថាទិញហើយត្រូវជិះទៅណា អីចឹងខ្ជិល ព្រោះរាល់ថ្ងៃនាងមានរថយន្ដម៉ាកផ្សេងៗពីនេះក៍អត់សូវបានជិះកម្សាន្ដដូចគេដែរ គឺទៅតែច្រៀងមកផ្ទះវិញចឹងនាងអត់មានតម្រូវការទិញឡានមួយនេះឡើយ ម្យាងរថយន្ដដែលនាងទិញគឺទាល់តែស្រលាញ់ដែរបានចំណាយលុយយកវាមកជិះ។

ថ្វីត្បិតតែពេជ្រ សោភា ថាមិនមានភាពចាំបាច់ក្នុងការទិញRolls Royce មកជិះឲ្យផ្អើលមេឃក្ដី ប៉ុន្ដែពេលនេះសោភា មានរថយន្ដទំនើបៗជាច្រើនគ្រឿងរួចជាស្រេចទៅហើយ ក្នុងនោះមានដូចជាPorsche, Mercedes-Benz ,Audi, Bmw ,Range Rover និងMercedes ជាដើម។សោភា ក៍រស់នៅយ៉ាងសុខសាន្ដតាមរយៈការមានផ្ទះវីឡារប្រណិតតែនាងហាក់បាក់មុខបន្ដិចព្រោះកាលពីថ្ងៃទី១៨ខែមិថុនា ពេលដែលនាងទៅចូលរួមមង្គលការកូនអ្នកនាងគង់ សុជាតិ នោះនាងត្រូវបានបុរសម្នាក់រិះគន់ថាខ្លួនជាតារាល្បីតែទៅចូលរួមកម្មវិធីគេអត់ចេះពាក់មាស ពេជ្រ គ្រឿងអលង្ការដូចគេសោះ ហើយបើអត់អីចឹងម៉េចក៍មិនខ្ចីគេពាក់សិនទៅ?

ពេជ្រ សោភា និយាយលាយឡំសំណើចថាតាមពិតគ្រឿងអលង្ការទាំងនោះនាងក៍មានដូចគេដែរ តែនាងថាតាំងពីដើមមកនាងមិនមានទម្លាប់ពាក់គ្រឿងទាំងនោះចូលកម្មវិធីគេទេ ព្រោះតែមានអារម្មណ៍ថាមិនដឹងជាពាក់ធ្វើអី?ដូចមានអារម្មណ៍ទើសៗ ចឹងហើយមិនថាតែកម្មវិធីមង្គលការទេគឺកម្មវិធីអ្វីក៍នាងអត់សូវប្រើគ្រឿងអលង្ការច្រើនដែរ ហើយចង់អ្នកណាថាអីក៍តាមចិត្តចុះ។

ពេជ្រ សោភា បានបំបែកឯតទគ្គកម្មតាមរយៈការថតស្ពតពាណិជ្ជកម្មមួយស៊ីថ្លៃដល់ទៅ៣០ម៉ឺនដុល្លារកាលពីចុងខែធ្នូឆ្នាំ២០២១ ហើយពេលនេះនាងក៍នៅតែស្ថិតក្នុងចំណោមតារាជូរមុខគេនៅហង្សមាសដែលត្រូវប៉ាន់កើបលុយធំពីស្ពតពាណិជ្ជកម្មធំៗជារៀងរាល់ឆ្នាំដែរ។យ៉ាងណាសោភា ដែលកាន់គ្រីស្ទានរយៈពេល២៥ឆ្នាំទៅហើយនោះនាងគ្មានដំណឹងចូលរោងការជាលើកទី២នោះទេ ក្រោយភ្ជាប់ស្នេហ៍ថ្មីរយៈពេលជាង៧ខែមកនេះ។

គូរបញ្ជាក់ថាគិតត្រឹមឆ្នាំ២០២២នេះ តារាដែលជិះRolls Royce មានដូចជាលោកព្រាប សុវត្ថិ,ខែម ប៊ុនថៃ និងខៀវ សានសាណា ជាដើម៕ នគរធំ

តើ ថុល សុភិទិ ឬលីម តិចម៉េង ៖នឹងក្លាយជាម្ចាស់ពានCambodian Idol រដូវកាលទី៤

ភ្នំពេញ៖ថុល សុភិទិ ដែលល្បីឈ្មោះពេលច្រៀងCover បទ”មិនអាចឃាត់ទេ” នោះបានដឹកដៃបេក្ខភាព៣រូបផ្សេងទៀតឈានទៅវគ្គផ្ដាច់ព្រ័ត្រកម្មវិធីCambodian Idol រដូវកាលទី៤ក្នុងនោះមានដូចជាលីម តិចម៉េង,នាង ដាវីន និងស៊ឹម ច័ន្ទពន្លឺ ដែលគេស្គាល់ឬហៅថាជាលោកគ្រូពេទ្យនោះ ខណៈដែលនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រកាលពីរាត្រីថ្ងៃទី២១សីហា មានបេក្ខភាព២រូបក្នុងចំណោម៦រូបបានធ្លាក់ចេញពីកម្មវិធីនោះគឺណាន វីសា និងមាស នីតា ។

          មជ្ឈដ្ឋានមហាជនមើលឃើញថាក្នុងចំណោមបេក្ខភាព៤រូបដែលឈានទៅប្រកួតវគ្គផ្ដាច់ព្រ័ត្រនៅថ្ងៃទ២៨ខែសីហាឆ្នាំ២០២២ នោះគឺមានបេក្ខភាព២រូបដែលលេចធ្លោរនិងមានភាគរយខ្ពស់ក្នុងការលើកពានCambodian Idol រដូវកាលទី៤ក្នុងនោះគឺថុល សុភិទិ និងលីម តិចម៉េង ដែលអ្នកទាំងពីរពិបាកបែងចែកថាមួយណាខ្លាំងជាង ខណៈដែលបេក្ខភាព២រូបផ្សេងទៀតក៍មានចំណុចពិសេសរបស់ខ្លួនម្យាងៗម្នាក់ដែរ ហើយអ្វីៗអាចនឹងមានការប្រែប្រួលបានគ្រប់ពេលវេលាទាំងអស់ព្រោះថាសូម្បីតែលោកគ្រូពេទ្យស៊ឹម ច័ន្ទពន្លឺ ដែលគ្រប់គ្នាគិតថាមិនអាចឈានដល់វគ្គនេះ តែទីបំផុតបេក្ខភាពរូបនេះបែជាបង្ករឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើលទៅវិញ ព្រោះរូបគេបានយកឈ្នះណាន វីសា និងមាស នីតា ។

គូរបញ្ជាក់ថាក្រោយហង្សមាសបានទិញសិទ្ធិ(License)Cambodian Idol ពីបរទេសមករៀបចំអស់ចំនួន៣រដូវកាលកន្លងមកក្រុមហ៊ុននេះជ្រើសបានម្ចាស់ពាននិងក្លាយទៅជាតារាចម្រៀងប្រចាំផលិតខ្លួនចំនួន៣រូបមកហើយក្នុងនោះមានដូចជានី រតនា,ឈិន ម៉ានិច្ច និងគ្រី ថៃពៅ  តែមានតារាខ្លះក៍មិនសូវលេចធ្លោរខ្លាំងដែរពោលគឺល្បីបាន១ប្រាវក៍នៅស្ងៀមទ្រឹងក៍មានព្រោះថាបច្ចុប្បន្នហង្សមាសមានតារាកាន់តែច្រើនដើម្បីតម្រូវការទីផ្សារធ្វើConcerts របស់ពួកគេ។ចំពោះថុល សុភិទិ និងលីម តិចម៉េង វិញអ្នកទាំងពីរមានកម្រិតជីវភាពខុសគ្នាឆ្ងាយណាស់ដោយសារតែភិទិ មានជីវភាពធូធារមានឪពុកលោកមាឃ ប៊ុនថុល ជាមន្រ្ដីប៉ូលីសផ្កាយ២ ខណៈដែលតិចម៉េង មានឪពុកជាអ្នកបើកឡានដឹកសិស្សសាលារៀនមួយ និងម្ដាយជាសន្ដិសុខនៅរោងចក្រមួយ។

ទស្សនិកជនរងចាំមើលថាតើថុល សុភិទិ ឬលីម តិចម៉េង ជាអ្នកឈ្នះពានCambodian Idol រដូវកាលទី៤?យ៉ាងណាលោកលោកនាង ដាវីន ក៍មានសម្ថភាពមិនធម្មតាដែរ តែពួកគេជឿរថាបើលោកគ្រូពេទ្យស៊ឹម ច័ន្ទពន្លឺ លើកពានវិញនោះពិភពលោកនេះពិតជាក្រឡាប់ចាក់នៅឆ្នាំ២០២២ នេះប្រាកដមែន៕ នគរធំ