ទំនាក់ទំនងព័ត៌មានទាន់ហេតុការណ៌ តាមរយះលេខ 012 716184-093 716184-060 716184
Showing posts with label ព័ត៌មានអន្តរជាតិ. Show all posts
Showing posts with label ព័ត៌មានអន្តរជាតិ. Show all posts

Thursday, June 29, 2023

បំណែកពីនាវាមុជទឹក Titan ត្រូវបានគេនាំយកមកច្រាំងសមុទ្រហើយ បន្ទាប់ពីនាវាមុជទឹកនេះបានផ្ទុះនៅបាតសមុទ្រអាត្លង់ទិកកាលពីជាង១សប្តាហ៍មុន

រូបភាពថ្មីបង្ហាញពីបំណែកនៃកំទេចកំទីដែកជាច្រើនដែលត្រូវបានយកចេញពីកប៉ាល់ឆ្មាំឆ្នេរសមុទ្រកាណាដា Horizon Arctic នៅកំពង់ផែ St. John's រដ្ឋ Newfoundland ។ រូបភាពមួយបង្ហាញពីដុំដែកកោងពណ៌សដ៏ធំ ខណៈដែលកំទេចកំទីខ្លះទៀតពោរពេញទៅដោយខ្សែ និងផ្នែកមេកានិចផ្សេងទៀតរបស់នាវាមុជទឹក Titan ។ បំណែកទាំងនោះត្រូវបានគ្របដោយក្រដាស់ក្រណាត់ធំ ៗ មុនពេលត្រូវបានលើកដោយរថយន្តស្ទូច ។


មនុស្ស 5 នាក់ត្រូវបានស្លាប់ នៅពេលដែលនាវាមុជទឹកនេះត្រូវបានគេជឿថាបានរងការផ្ទុះដ៏មហន្តរាយ ខណៈពេលដែលព្យាយាមមើលសាកសពកប៉ាល់ទីតានិច ។


ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះនាវាមុជទឹក Titan បានចាប់ផ្តើមនៅថ្ងៃទី 18 ខែមិថុនា បន្ទាប់ពីកប៉ាល់បានបាត់បង់ទំនាក់ទំនងជាមួយកប៉ាល់ធំរបស់វា ប៉ុន្តែបំណែកនៃកំទេចកំទីត្រូវបានរកឃើញប្រហែល 487 ម៉ែត្រពីបំណែកនៃកប៉ាល់ទីតានិច ប្រាំថ្ងៃក្រោយមក 





 

Saturday, May 27, 2023

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញទស្សនៈកិច្ចនៅធនាគារពាណិជ្ជកម្មភាគហ៊ុនវិនិយោគនិងអភិវឌ្ឍវៀតណាម (BIDV)

(ទីក្រុងហាណូយ) សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានដឹកនាំគណៈប្រតិភូព្រះរាជាណាចក្រកម្ពុជា អញ្ជើញទស្សនៈកិច្ចនៅធនាគារពាណិជ្ជកម្មភាគហ៊ុនវិនិយោគនិងអភិវឌ្ឍវៀតណាម (BIDV)។


ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ឡេ ង៉ុកឡឹម   (Le Ngoc Lam) បានរាយការណ៍អំពីវឌ្ឍនៈភាពរបស់ BIDC និង BIDV ក៏ដូចជា សកម្មភាពជួយដល់ការងារសង្គម និងការងារមនុស្សធម៌ ជនក្រីក្រ គ្រោះមហន្តរាយ ជាដើម ដែលជាផ្នែកមួយជួយដល់ការសម្រាលបន្ទុករបស់រដ្ឋាភិបាល។  ថ្លែងនៅជំនួបនេះ សម្តេចកិត្តិសង្គហបណ្ឌិត បានអបអរសាទរចំពោះរាល់សមិទ្ធិនិងការរួមវិភាគទាននានារបស់ BIDV ធនាគារវិនិយោគនិងអភិវឌ្ឍកម្ពុជា (BIDC) និងតំណាងពាណិជ្ជកម្មផ្សេងៗទៀត ចំពោះសេដ្ឋកិច្ចកម្ពុជាក្នុងរយៈពេល ១៤ឆ្នាំកន្លងមក។ 


សម្តេចកិត្តិសង្គហបណ្ឌិតបានបន្តទៀតថា ចាប់តាំងពី BIDC និងភ្នាក់ងារផ្សេងៗរបស់ BIDV ត្រូវបានបង្កើតនៅកម្ពុជាមក សកម្មភាពវិនិយោគរបស់សហគ្រាស ចូលមកកម្ពុជាមានការរីកចម្រើនជាច្រើន និងបានស្នើឲ្យ BIDV BIDC បន្តខិតខំប្រឹងប្រែងរក្សារឹងមាំនូវតួនាទីឈានមុខគេក្នុងចំណោមសហគ្រាសវៀតណាមវៀតណាមនៅកម្ពុជា ព្រមទាំង តភ្ជាប់សកម្ម ភាពសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគរវាងប្រទេសទាំងពីរផងដែរ៕






 

Friday, March 10, 2023

ប្រយ័ត្នណាស្រីៗ មានថតបានតាមរយៈកាមេរ៉ាបង្កប់ បង្ហាញរូបស្រីៗអាក្រាតនៅក្នុងបន្ទប់ទឹក

ប្រទេសថៃ៖  សមត្ថកិច្ចថ្លែងថានារីរងគ្រោះជាច្រើននាក់បានដាក់ពាក្យប្ដឹង នៅស្នងការដ្ឋាននគរបាលខេត្តឡាំភូន។ ដោយសារវីឌីអូឃ្លីបទាំងនេះត្រូវគេដាក់ពពាយនាយលក់តាមអនឡាញ។ ដូចនេះ សាមីខ្លួនអាចមើលឃើញរូបរបស់ខ្លួន, ហើយក៏ដាក់ពាក្យប្ដឹង។ នគរបាលប្រឆាំងនឹងបទល្មើសបច្ចេកវិទ្យា (Cyber Police) ស៊ើបអង្កេតទៅលើវេបសាយដាក់លក់វីឌីអូឃ្លីបទាំងនោះ ហើយរកឃើញថានារីរងគ្រោះយ៉ាងតិច២៧នាក់ត្រូវគេលួចថត។ ប៉ុន្តែសមត្ថកិច្ចទើបតែទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ១៤នាក់តែប៉ុណ្ណោះ។

នគរបាលថៃទើបតែចាប់ខ្លួនបុរសម្នាក់ពីបទសង្ស័យចែកចាយ និងលក់វីឌីអូឃ្លីបបង្ហាញរូបស្ត្រីអាក្រាតនៅក្នុងបន្ទប់ទឹក។ វីឌីអូឃ្លីបទាំងនេះថតបានតាមរយៈកាមេរ៉ាបង្កប់ (spy camera) នៅក្នុងបន្ទប់ទឹកនៃភោជនីយដ្ឋានមួយកន្លែងនៃខេត្តឡាំភូន(Lamphun)។

សមត្ថកិច្ចស៊ើបដឹងថាជនសង្ស័យឈ្មោះអូឡាន ប៊ុនហេង (Olarn Boonheng) អាយុ២៩ឆ្នាំ ជាអ្នកបើកដំណើរការវេបសាយទិញ-លក់វីឌីអូឃ្លីបទាំងនោះ។ បុរសនេះធ្លាប់ត្រូវសមត្ថកិច្ចចាប់ខ្លួន២ដងរួចមកហើយកាលពីឆ្នាំ២០២២ ពាក់ព័ន្ធនឹងការបង្កប់កាមេរ៉ាលួចថតរូបស្ត្រីចូលបន្ទប់ទឹក ឬបង្គន់។ សមត្ថកិច្ចចូលចាប់ខ្លួនគាត់ដល់ក្នុងផ្ទះតែម្ដង និងឆែកឃើញវត្ថុតាងមួយចំនួនដូចជា៖ ខ្ទង់គណនីធនាគារ ប័ណ្ណឥន្ធទាន កាមេរ៉ាខ្នាតតូចសម្រាប់លួចថត និងកុំព្យូទ័រយួរដៃមួយចំនួន (ឡេបថប់)។

គាត់ប្រាប់ថា គាត់មិនមែនជាអ្នកលួចបង្កប់កាមេរ៉ាដោយផ្ទាល់ទេ។ គាត់ជាអ្នកទទួលទិញវីឌីអូឃ្លីបពីអ្នកដទៃ ហើយដាក់លក់តាមអនឡាញ។ គាត់ថាគាត់អាចរកចំណូលបាន១សែនបាតក្នុងមួយខែ (ជាង២,៨ពាន់ដុល្លារ) តាមរយៈការតម្រូវឱ្យអតិថិជនបង់ប្រាក់ប្រចាំខែដើម្បីចុះឈ្មោះចូលជាសមាជិកវីអាយភី (VIP)។ សមត្ថកិច្ចថៃជឿជាក់ថាអាចមានមនុស្សដទៃទៀតដែលជាប់ពាក់ព័ន្ធ ឬជាអ្នកសមគំនិតនៅក្នុងរឿងនេះ។

សូមជម្រាបថាការប្រព្រឹត្តអំពើអនាចារបែបនេះកើតមាននៅក្នុងសង្គមថៃជាហូរហែ។ កាលពីពីរថ្ងៃមុន, នារីពីរនាក់ត្រូវសមត្ថកិច្ចចាប់ខ្លួននៅខេត្តឈុនបុរី និងខេត្តខុនខេន ពីបទល្បួងក្មេងប្រុសជំទង់ៗអាយុ១២ឆ្នាំចំនួនបួននាក់ដើម្បីថតវីឌីអូឃ្លីបអាសអាភាសជាក្រុម។ រួចហើយ ពួកគេបង្ហោះលក់តាមទ្វីតថឺ និងឡាញ (LINE)។ អ្នកដែលចង់ចុះឈ្មោះចូលជាសមាជិកដើម្បីមើលវីឌីអូ (subscribe) ត្រូវបង់លុយចន្លោះពី៣០០បាត-៣៩៩បាត (ប្រហែល៨,៥ – ១១,៣ ដុល្លារ)។ ក្រុមនេះមានអ្នកចុចតាមដាន ឬហ្វូឡូ(follow) ជាង២,៦សែននាក់៕






 

Wednesday, March 1, 2023

នាងសកម្មជនបរិស្ថាន Greta Thunberg ត្រូវបានប៉ូលីសន័រវែសឃាត់ខ្លួនក្នុងធ្វើបាតុកម្មទាមទារសិទ្ធិជនជាតិដើមភាគតិចនៅទីក្រុងអូស្លូ

(អូស្លូ)៖ សកម្មជនបរិស្ថាន នាង Greta Thunberg ត្រូវបានចាប់ខ្លួនពីរដងក្នុងអំឡុងបាតុកម្មទាមទារសិទ្ធិជនជាតិដើមភាគតិចនៅទីក្រុងអូស្លូកាលពីថ្ងៃពុធ ដោយប៉ូលិសបានជម្លៀសលោកស្រី និងសកម្មជនផ្សេងទៀតចេញពីក្រសួងហិរញ្ញវត្ថុ និងក្រោយមកក្រសួងបរិស្ថាន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី០១ ខែមីនា ឆ្នាំ២០២៣។


កាល​ពី​ថ្ងៃ​ច័ន្ទ នាង Thunberg បាន​ចូលរួម​ជាមួយ​ក្រុម​បាតុករ​ដែល​អំពាវនាវ​ឲ្យ​ដក​ទួរប៊ីន​ខ្យល់​ចំនួន ១៥១ ចេញ​ពី​វាលស្មៅ​សត្វ​រមាំង ដែល​អាស្រ័យផលដោយជនជាតិភាគតិច​ Sami ដែលអ្នក​ចិញ្ចឹមសត្វនៅ​កណ្តាល​ប្រទេស​ន័រវែស។ ពួកគេនិយាយថាការផ្លាស់ប្តូរទៅជាថាមពលបៃតងមិនគួរកើតឡើងដោយចំណាយលើសិទ្ធិជនជាតិដើមភាគតិចនោះទេ។


ក្រុមបាតុករក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ បានបិទផ្លូវចូលទៅកាន់អគាររដ្ឋាភិបាលមួយចំនួន ដោយធ្វើឱ្យរដ្ឋាភិបាលជនជាតិភាគតិចនិយមឆ្វេងធ្លាក់ក្នុងវិបត្តិ និងជំរុញឱ្យរដ្ឋមន្ត្រីថាមពល លោក Terje Asland លុបចោលដំណើរទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសអង់គ្លេស។


គួរបញ្ជាក់ថា តុលាការកំពូលរបស់ប្រទេសន័រវេសបានសម្រេចកាលពីឆ្នាំ២០២១ ថា ទួរប៊ីនដែលត្រូវបានសាងសង់នៅកសិដ្ឋានខ្យល់ចំនួនពីរនៅតំបន់ Fössen និងជាផ្នែកមួយនៃកសិដ្ឋានខ្យល់នៅលើគោកដ៏ធំបំផុតរបស់អឺរ៉ុប បានរំលោភលើសិទ្ធិរបស់ជនជាតិ Sami ក្រោមកិច្ចព្រមព្រៀងអន្តរជាតិ ប៉ុន្តែនៅតែដំណើរការក្រោយ ១៦ខែក្រោយមក៕

#អ្នកបរិស្ថានក្លែងក្លាយលេងល្ខោន