ទំនាក់ទំនងព័ត៌មានទាន់ហេតុការណ៌ តាមរយះលេខ 012 716184-093 716184-060 716184
Showing posts with label សន្តិសុខសង្គម. Show all posts
Showing posts with label សន្តិសុខសង្គម. Show all posts

Friday, November 14, 2025

IPA អំពាវនាវដល់ភាគីថៃ កម្ពុជា សហគមន៍អន្តរជាតិ UN, ASEAN & USA មានចំណាត់ការចំពោះករណីកងទ័ពថៃ បាញ់ពលរដ្ឋខ្មែរស្លាប់ ១នាក់ របួស ៣នាក់ នៅភូមិព្រៃ

IPA អំពាវនាវដល់ភាគីថៃ កម្ពុជា សហគមន៍អន្តរជាតិ UN, ASEAN & USA មានចំណាត់ការចំពោះករណីកងទ័ពថៃ បាញ់ពលរដ្ឋខ្មែរស្លាប់ ១នាក់ របួស ៣នាក់ នៅភូមិព្រៃចាន់

IPA calls on the Thai party, Cambodia, the international community, UN, ASEAN & USA to take measures regarding the case of the Thai military shooting that caused 1 Cambodian civilian death and 3 injuries in Prey Chan village







 



Sunday, July 30, 2023

បុរសចិត្តខ្លាំងខឹងព្រោះប្រចណ្ឌប្រពន្ធ បាញ់អស់០៣គ្រាប់ រត់បានមួយយប់ ត្រូវអាវុធហត្ថភ្នំពេញចាប់ខ្លួនបាន!

បុរសម្នាក់បានឆែកឆាតប្រពន្ធមើលឃើញមានសារឆ្លងឆ្លើយគ្នាជាមួយបុរសផ្សេងដែលជាកូនចៅធ្វើការជាមួយគ្នា ក៏កើតចិត្តខឹង បានទៅរកបុរសផ្សេងនោះដល់ផ្ទះ រួចដកកាំភ្លើងបាញ់ចូលផ្ទះជនរងគ្រោះ អស់០៣គ្រាប់ តែមិនបណ្តាលឲ្យមានអ្នកណាត្រូវរបួសទេ ហើយជនដៃដល់ ក៏បានបើករថយន្តគេចខ្លួនទៅបាត់ ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ មនុស្សម្នាជុំវិញកន្លែងកើតហេតុ កាលពីវេលាម៉ោង០៨និង៤០នាទីយប់ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចផ្លូវបេតុងស្ថិតនៅក្នុងភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្រោយពេលកើតហេតុប្រមាណជាង១០ម៉ោង ជនដៃដល់ដែលបានបាញ់ប្រហារនោះ ក៏ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួននៅចំណុចផ្ទះសំណាក់បៃតង ភូមិអ័រគីដេ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញតែម្តង។ ជនដៃដល់មានឈ្មោះថា វង្ស ប៊ុនហាក់ អាយុ៤៣ឆ្នាំ មុខរបរអ្នកបង្កើតវីដេអូក្នុង You Tube កំពុងត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់៕




 

Friday, July 28, 2023

កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ករណីលួចមានស្ថានទម្ងន់​ទោស​

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង២២ និង៣០នាទី មានករណីលួចមានស្ថានទម្ងន់​ទោស​ (ឆក់ទូរសព្ទ័ដៃជន​បរទេស​ មិនបានសម្រេច)​ ស្ថិតនៅចំណុចផ្លូវ១៣០ កែង១៣ ភូមិ២ សង្កាត់ផ្សារកណ្តាល១ បង្កឡើងដោយជនសង្ស័យចំនួន០២នាក់ (ប្រុស) ជិះម៉ូតូម៉ាកClick បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃទៅលេីជនជាតិបរទេស​ម្នាក់កំពុងធ្វើដំណើរថ្មើរជើង។ ក្នុងហេតុការណ៍នេះជនរងគ្រោះ និងប្រជាពលរដ្ឋដែលបានឃើញក៏ស្រែកឆោឡោ គាប់ជួនកម្លាំងក្រុមប្រដេញ​របស់ផ្នែកយុត្តិធម៌ សហការជាមួយកម្លាំងប៉ុស្តិ៍ទាំង១១ កំពុងជិះល្បាតតាមបណ្តាភូមិសាស្ត្រក្នុងខណ្ឌ ដើម្បីបង្ការ បង្រា្កប និងទប់ស្កាត់បទល្មើស បានលឺក៏ធ្វើការប្រដេញតាមចាប់ និងឃាត់ខ្លួនជនសង្ស័យទាំង០២នាក់បានភ្លាមៗតែម្តង។


ក្នុងវិធានការជំនាញ ជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចនាំខ្លួនមកប៉ុស្តិ៍រដ្ឋបាលផ្សារកណ្តាលទី១ ដើម្បីជាន់យកចម្លើយរកអត្តសញ្ញាណ នៃការប្រព្រឹត្តសកម្មភាពកន្លងមក និងបក្សពួក។


ចំពោះមុខកម្លាំង នៃការអធិការដ្ឋាន និងប៉ុស្តិ៍រដ្ឋបានទាំង១១ នៅតែបន្តសកម្មភាពសហការធ្វើការល្បាត ពួនស្ទាក់ ដើម្បីបង្ការ បង្ក្រាប ទប់ស្កាត់បទល្មើស ជាប់ជាប្រចាំ៕




 

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់លួចម៉ូតូ១គ្រឿង នៅ ស្រុកអង្គរជ័យ ខេត្តកំពត

ក្រោយទទួលបានព័ត៌មានភ្លាម លោកវរសេនីយ៍ឯក ហ៊ន ប៊ុនស៊ីដេត បានដឹកនាំកម្លាំងអត្តរាគមន៍និងកម្លាំងក្រោមឱវាទស្រុកអង្គរជ័យព្រមទាំងកម្លាំងប៉ុស្តិ៌រដ្ឋបាល ធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ នៅឃុំចំប៉ី ព្រំប្រទល់ស្រុកត្រាំកក់ ខេត្តតាកែវ ដោយជនសង្ស័យធ្វើការកាច់ស្លាកលេខចោលនៅឃុំសំឡាញ។
- ជនសង្ស័យទី១ ឈ្មោះសាយ សំណាងភេទប្រុស អាយុ ២០ ឆ្នាំ មានទីលំនៅភូមិគោកព្រិច ឃុំគោកព្រិច ស្រុកគិរីវង្ស ខេត្តកែវ។
- ជនសង្ស័យទី ២ ឈ្មោះ ថូង ឆ្លើម (ហៅចឺម) ភេទប្រុស អាយុ ២៧ ឆ្នាំមានទីលំនៅភូមិគោកព្រិច ឃុំគោកព្រិច ស្រុកគិរីវង្ស ខេត្តតាកែវ។
-ជនរងគ្រោះ ឈ្មោះស៊ន សុផល ភេទស្រីអាយុ ៣២ ឆ្នាំ មុខរបរគ្រូបង្រៀន មានទីលំនៅ ភូមិត្រពាំងរាំង ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត។
-ម៉ូតូដែលបាត់ម៉ាកសង់C125ពណ៌ខ្មៅស៊េរីឆ្នាំ 2015 ស្លាកលេខខេត្ត កំពត 1I 0926 ។ ក្រោយធ្វើការកសាងសុំណុំរឿងរួច ម៉ូតូត្រូវបានប្រគល់ជូនមកម្ចាស់ដើមវិញ។




 

Tuesday, July 18, 2023

ប្លន់យកម៉ូតូមួយគ្រឿងបានសម្រេច លើស្ពានអាកាសស្ទឹងមានជ័យ

ភ្នំពេញ ៖ កាលពី ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចលើស្ពានអាកាសស្ទឹងមានជ័យខាងត្បូង តាមបណ្ដោយផ្លូវលេខ២៧១ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឋមានជ័យ រាជធានីភ្នំពេញ។


    ជនងគ្រោះមានឈ្មោះ លី វ៉ាន់ដា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកាត់កញ្ចក់ ស្នាក់នៅក្នុងភូមិសង្កាត់អូរបែកក្អម  ខណ្ឌសែនសុខ  មានស្រុកកំណើតនៅឯស្រុកឆ្លូង ខេត្តក្រចេះ។ 


ប្រភពព័ត៌មានបានបញ្ជាក់ថា ម៉ូតូដែលជនសង្ស័យប្លន់យកទៅបាត់នោះម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០២២ ពណ៌ក្រហមបិទពណ៌ខ្មៅពាក់ស្លាកលេខក្រចេះ1F-0039។


  មុនកើតហេតុរូបគេបានជិះម៉ូតូមួយគ្រឿងចេញពីម្ដុំផ្លូវសឡា ទៅទិញអីហូបនៅម្ដុំផ្សារសុវណ្ណា ដោយធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុនេះ ក៏លេចមុខក្រុមជនសង្ស័យមួយក្រុមមានគ្នា៥នាក់ជិះម៉ូតូបីគ្រឿងដេញមកពីក្រោយ បានធ្វើសកម្មភាពកៀរផ្តួលម៉ូតូរូបគេបណ្តាលឱ្យដួល ហើយក្រុមជនសង្ស័យបានវាយទៅលើរូបគេថែមទៀត រួចជនសង្ស័យប្លន់យកម៉ូតូជិះគេចខ្លួនបាត់ស្រមោលតែម្តង។


 ប្រជាពលរដ្ឋបានទំនាក់ទំនងទៅសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ រួចបាននាំជនងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី២ ដើម្បីងាយស្រួលឱ្យសមត្ថកិច្ចកំណត់មុខសញ្ញា និងធ្វើការស្រាវជ្រាវតាមចាប់សង្ស័យយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕






 

ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ ករណីជួញដូរសារធាតុញៀន

ខេត្តប៉ៃលិន ៖ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ បង្ក្រាបជាក់ស្ដែង ករណីជួញដូរ រក្សាទុក និងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចរោងចំការទុកចោល ស្ថិតនៅភូមិអូរតាវ៉ៅ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ មានឈ្មោះដូចខាងក្រោម៖

១-ឈ្មោះ ម៉េង ស៊ូហ្វីយ៉ាន ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន(មានផ្ទុកនូវសារធាតុញៀន+)ឆែកឆេររកឃេីញម្សៅក្រាម ពណ៌សថ្លាសង្ស័យម៉ាទឹកកក ចំនួន០១កញ្ចប់ទម្ងន់១,៩៧ក្រាម សាច់ថ្នាំសុទ្ធ។ 

២-ឈ្មោះ ម៉េង វិណៃ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន (មានផ្ទុកនូវសារធាតុញៀន+) ។

៣-ឈ្មោះ សារី មូសេី ភេទប្រុសអាយុ២២ឆ្នាំ មុខរបរកសិករ រស់នៅភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន(មានផ្ទុកនូវសារធាតុញៀន+)។

៤-ឈ្មោះ នាក់ ម៉ានិត ភេទប្រុសអាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិសួនអំពៅកេីត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន(មានផ្ទុកនូវសារធាតុញៀន+)។

៥-ឈ្មោះ សឿន ផានុត ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន(មានផ្ទុកនូវសារធាតុញៀន+)ឆែកឆេររកឃេីញម្សៅក្រាម ពណស៌ថ្លា សង្ស័យម៉ាទឹកកកចំនួន០៤កញ្ចប់,ធំ០១កញ្ចប់ ទម្ងន់៣,៤៨ក្រាម សាច់ថ្នាំសុទ្ធ។  

-វត្ថុតាងដកហូតសរុបរួមមាន៖

១-ម្សៅក្រាមពណ៌សថ្លា(សង្ស័យម៉ាទឹកកក)ចំនួន០៥កញ្ចប់,ធំ០១កញ្ចប់ទម្ងន់៥,៤៥ក្រាម។  

២-ទូរស័ព្ទដៃចំនួន០៣គ្រឿង ។

ក-ម៉ាក iphoneខូច ចំនួន០១គ្រឿង។

ខ-ម៉ាក oppo ពណ៌ខ្មៅ ចំនួន០១គ្រឿង។

គ-ម៉ាក ViVo ពណ៌ខៀវ ចំនួន០១គ្រឿង។

៣-ម៉ូតូចំនួន០៣គ្រឿង៖

ក-ម៉ាកHonda dream ពណ៌ខ្មៅ គ្មានផ្លាកលេខ ស៊េរីឆ្នាំ២០២០ ចំនួន០១គ្រឿង។ 

ខ-ម៉ាកHonda dream ពណ៌ក្រហម ស៊េរីឆ្នាំ២០១០ ពាក់ផ្លាកលេខកំពង់ចាម1U-2263 ចំនួន០១គ្រឿង។ 

គ-ម៉ាកHonda Wave ពណ៌ខ្មៅ ពាក់ផ្លាក លេខកំពត1G-4461 មិនចាំស៊េរី ចំនួន០១គ្រឿង។ 

សមត្ថកិច្ចជំនាញបានបន្តថា ករណីនេះ សូមគោរពស្នើសុំយោបល់លោក ស្នងការ ឃាត់ខ្លួនជនសង្ស័យ រួមទាំងវត្ថុតាង នៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដើម្បីអនុវត្តនីតិវិធី ៕





 

Monday, July 17, 2023

ករណីអគ្គីភ័យបានឆេះហាងលក់សម្ភារៈផ្ទះបាយអស់ទាំងស្រុង រាលដាលដល់ហាងលក់គ្រឿងអេឡិចត្រូនិច និងហាងលក់ជ័រការពារជំរាបទឹក

នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះបានអោយដឹងថា នៅវេលាម៉ោង ០៥និង១០នាទីព្រឹក ថ្ងៃទី១៦ខែកក្កដា ឆ្នាំ២០២៣ មានករណីអគ្គីភ័យមួយកន្លែងកើតឡើងចំណុចផ្សារអន្តរជាតិ លក់ សម្ភារះសំណង់ចិន ស្ថិតនៅ ផ្លូវ ១០១៩ ក្រុមទី៤ ភូមិឧកញ៉ាវាំង សង្កាត់ភំ្នពេញថី្ម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ម្ចាស់ទីតាំងឈ្មោះ: វក ស្រីឡេង ភេទស្រី អាយុ៣៥ ឆ្នាំ ជនជាតិខែ្មរ មុខរបរជាអាជីវករ។ 

ករណីឆេះនេះបណ្តាលមកពី ឆ្លង់ចរន្តអគិ្គសនី

ប្រភេទសំណង់: ដែកប្រក់សង្ក័សី ទំហំ ០៥ម៉ែត្រ X ២៥ម៉ែត្រ។

ខូចខាតសម្ភារៈ ឆេះហាងលក់សម្ភារៈផ្ទះបាយអស់ទាំងស្រុងនឹងរាលដាលដល់ហាងលក់គ្រឿងអេឡិចត្រូនិចនឹងហាងលក់ជ័រការពារជំរាបទឹកខូចខាតសំភារះមួយចំនួន ។

ក្នុងករណីខាងលើនេះបានប្រើបា្រស់រថយន្តការិ.អគ្គិភ័យ : ចំនួន ២២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៤៤ឡាន ស្មើរនឹង ១៧៦ម៉ែត្រគូប ។

-រថយន្តជំនួយ:

-រថយន្តទីក្រុងជ្រោយចង្វារចំនួន ០៦គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន៦ឡានស្មើនឹង២៤ម៉ែត្រគូប ។

-រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ឡាន ស្មើនឹង ០៦ម៉ែត្រគូប ៕






 

Saturday, July 15, 2023

បុរសម្នាក់ សំរេចចិត្តចង ក សម្លាប់ខ្លួនរហូតស្អុ__យរលួយ ទេីបគេដឹង

ភ្នំពេញ៖  កាលពីថ្ងៃទី១៤ ខែក្កដា ឆ្នាំ២០២៣ បុរសម្នាក់ក្រោយពីទាស់ពាក្យសម្តីជាមួយប្រពន្ធកូន ប្រពន្ធបាននាំកូនទៅស្នាក់នៅបន្ទប់ជួលផ្សេងអស់រយៈពេល៣ខែមកហេីយ ស្រាប់តែសម្រេចចិត្តចងកសម្លាប់ខ្លួននៅក្នុងបន្ទប់ជួលរបស់ខ្លួន  នៅបន្ទប់ជួលក្រោយផ្សារកាណាស៊ីធី ក្នុងភូមិចោមចៅទី២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។ 

   ជនរងគ្រោះឈ្មោះតែម សុវុទ្ធី ភេទប្រុសអាយុ៤០ឆ្នាំ មុខរបរបេីកបរនៅផែស្ងួតសូងួន ស្នាក់នៅភូមិចោមចៅទី២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។ 

  

ប្រពន្ធបានឱ្យដឹងថា រូបគាត់និងប្តីបានរស់នៅបែកគ្នាតាំងពីខែ៣មកម្ល៉េះដោយសារការរស់នៅមិនចុះសម្រុងគ្នា។ លុះមកដល់ថ្ងៃកេីតហេតុក៏មានគេតេមកប្រាប់ថា ប្តីបានស្លាប់នៅក្នុងបន្ទប់ជួលដោយសភាពស្អុយរលួយបាត់ទៅហេីយ។ 

    បេីតាមប្រជាពលរដ្ឋនៅក្បែរខាងបានឱ្យដឹងថា បុរសនេះ បាត់មិនឃេីញចេញពីក្នុងបន្ទប់អស់រយៈពេល៤ថ្ងៃមកហេីយ លុះមកដល់ព្រឹកថ្ងៃកេីតហេតុមានក្លិនស្អុយនិងមានរុយរោមចេញពីចន្លោះប្រហោងទ្វារទេីបរាយការណ៍ទៅសមត្ថកិច្ចចុះមកពិនិត្យជាក់ស្តែងតែម្តង។ 

    សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារចងកដោយយកខ្សែចងភ្ជាប់នឹងធ្នឹមបន្ទប់ជួល។ សពត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី៕







 

Monday, July 10, 2023

អគ្គិភ័យ លេបត្របាក់ផ្ទះសំអាងការមួយកន្លែង ឆេះហ្មត់ទាំងស្រុង នៅស្រុកជើងព្រៃ...

កំពង់ចាម÷ យោងតាមរបាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា  នៅព្រឹកព្រលឹមថ្ងៃចន្ទ ទី១០ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ០៦និង១០នាទី ព្រឹក មានហេតុការអគ្គីភ័យមួយ បានឆាបឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ និងគ្រឿងសំអាងការ រួមទាំងសម្ភារៈប្រើប្រាស់មួយចំនួន ត្រូវឆេះអស់ទាំងស្រុង ។


ផ្ទះជនរងគ្រោះមានឈ្មោះ ភឿន ភាន់ ភេទប្រុស អាយុ៣៩ឆ្នាំ និងប្រពន្ធឈ្មោះ សុខ ភា អាយុ៤៣ឆ្នាំ ដែលរស់នៅភូមិសង្កែពង ឃុំស្រម៉រ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។


ក្រោយពីទទួលបានដំណឹងភ្លាមលោកវរសេនីយ៍ឯក នួន ម៉េងហ៊ួរ អធិការនគរបាលស្រុកជើងព្រៃ បានដឹកនាំកម្លាំងអន្តរាគមន៍ កម្លាំងជំនាញ និងកម្លាំងប៉ុស្តិ៍ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកជើងព្រៃចំនួន០១គ្រឿង ចុះទៅដល់កន្លែងកើតហេតុធ្វើការអន្តរាគមន៍ និងសហការជាមួយប្រជាពលរដ្ឋ បាញ់ពន្លត់បានដោយជោគជ័យ(រលត់ទាំងស្រុង) ។


ទ្រព្យសម្បត្តិនិងសម្ភារៈមួយចំនួនត្រូវបានខូចខាតរួមមាន:

១-ផ្ទះថ្មឈើខាងលើប្រក់ក្បឿង ទំហំ ០៨ × ១២ ឆេះទាំងស្រុង

២-គ្រឿងសំអាងការតម្លៃ(២០០០០ដុល្លា)

៣-ស្រូវចំនួន ០២ការ៉ុងធំ ខោអាវ ទូទឹកកក 

៤-ម៉ាសុីនថតរូកមួយគ្រឿងតម្លៃ(១០០០០ដុល្លា)ទូរសព្ទ័ដៃមួយគ្រឿងតម្លៃ ៥០០ដុល្លា

៥-តុកៅអីសំអាងការតម្លៃ(៤០០០ដុល្លា) និងសម្ភារៈមួយចំនួនទៀត ។    


មន្ត្រីមានសមត្ថកិច្ចបានបញ្ជាក់ថា: មូលហេតុនៃអគ្គិភ័យដ៏កំណាចខាងលើនេះ បណ្តាលមកពីការឆ្លងចរន្តអគ្គិសនី បង្កជាអណ្ដាតភ្លើងឆាបឆេះឡើង ៕





 

Saturday, July 8, 2023

ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ ចុះសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារសមាជិក ដែលម្តាយលោកទទួលមរណៈភាព

នៅរសៀល ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣ លោក វរសេនីយ៍ទោ ប៉ូវ ប៊ុន្នី ប្រធានមន្ទីរផែនការប្រតិបត្តិការ និងហ្វឹកហ្វឺន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំក្រុមការងារ ចូលរួមពិធីបុណ្យសពម្ដាយលោកវរសេនីយ៍ត្រី ស្រ៊ុន ម៉ាក្ស អនុប្រធានមន្ទីរផែនការប្រតិបត្តិការ និង ហ្វឹកហ្វឺន នៅភូមិស្រែតាសុខ ឃុំជំរៈពេន ស្រុកសំរោង ខេត្តតាកែវ។


ក្នុងឱកាសនោះដែរក្រុមការងារបាននាំយកថវិកាដែលប្រមូលបានមកពី នាយ នាយរង​ អាវុធហត្ថ ក្នុងមន្ទីរផែនការប្រតិបត្តិការ និងហ្វឹកហ្វឺន ក្នុងស្មារតីសាមគ្គីភាព ចំនួន ៣,០៩០,០០០រៀល ភេសជ្ជៈចម្រុះ០៤កេស ចូលរួមរំលែកទុក្ធដ៏ក្រៀមក្រំដល់គ្រួសារសព និងសូមបួងសួងដល់វិញ្ញាណក្ខន្ធបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡេីយ៕



 

Friday, July 7, 2023

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ០២នាក់ក្រោយធ្វើសកម្មភាពលួចយកទ្រព្យសម្បត្តិអ្នកដទៃក្នុងពិធីបុណ្យសព

ខេត្តបាត់ដំបង! កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកបាណន់ បានធ្វេីការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ក្នុងបទល្មេីសជាក់ស្តែងខណៈដែលពួកគេបានធ្វេីសកម្មភាពលួចយកទ្រព្យសម្បត្តិអ្នកដទៃក្នុងពិធីបុណ្យសពនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ នៅមូលដ្ឋានភូមិបុះខ្នុរ ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង។


ជនសង្ស័យត្រូវបានឃាត់ខ្លួន

១-ឈ្មោះ ឆាយ ឈួ ភេទប្រុស អាយុ ៤៣ឆ្នាំ 

២-ឈ្មោះ ផល សុភ័ក្រ ភេទប្រុសអាយុ៣៤ឆ្នាំ ទាំងពីរនាក់រស់នៅភូមិរាមគន់ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ជាមួយវត្ថុតាងដកហូតមាន៖

-ទូរស័ព្ទដៃចំនួន០៣គ្រឿង

-នាឡិកាដៃខូច០១ខ្សែ 

-ជញ្ជៀនប្លាទីន០២វង់ 

-ក្រវិលប្លាទីន០១គួរ  

-ម៉ូតូ ម៉ាកHONDA CLICK ពណ៌ក្រហម០១គ្រឿង។ 


សូមជម្រាបជូនថា នៅវេលាម៉ោង០៣និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ ជនសង័្សយខាងលេីបានធ្វេីសកម្មភាពលួចយកទ្រព្យសម្បត្តិរបស់ជនរងគ្រោះចំនួន០៣នាក់ខណៈដែលជនរងគ្រោះកំពុងកេីតទុក្ខក្នុងពិធីបុណ្យសពមួយក្នុងភូមិបុះខ្នុរ ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង ។


ក្រោយទទួលបានព័ត៌មានភ្លាមសមត្ថកិច្ចនគរបាលមូលដ្ឋាន បានធ្វេីការឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកបាណន់ ដើម្បីបញ្ជូនបន្តមកផែនជំនាញអនុវត្តតាមនីតិវិធីច្បាប់ រីឯទ្រព្យសម្បត្តិត្រូវបានប្រគល់ជូនម្ចាស់វិញផងដែរ៕





 

Thursday, July 6, 2023

ល្បិចឆបោកតាមទូរស័ព្ទដដែលៗ តែងតែត្រូវបានជនទុច្ចរិត យកមកប្រើ បោកប្រាក់ជនរងគ្រោះបានជាហូរហែរ!

ទន្ទឹមជាមួយការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថល ក៏មានបុគ្គលមួយចំនួនប្រឈមនឹងការប្រើប្រាស់ ដោយខ្វះការ ប្រុងប្រយ័ត្ន រហូតបង្កជាឱកាសដល់ជនទុច្ចរិត ប្រើភាពចន្លោះប្រហោង ទៅជាការឆបោក គ្រប់រូបភាព ធ្វើឲ្យមាន ជនរងគ្រោះ ជាច្រើនត្រូវបានខាតបង់ប្រាក់កាស រហូតមានជនរងគ្រោះខ្លះ រងសម្ពាធផ្លូវចិត្តគិតខ្លីឈានទៅដល់ ការធ្វើអត្តឃាតក៏មាន។ 


កន្លងមកមានការឆបោកតាមរយៈហ្វេសប៊ុក ដោយជនទុច្ចរិត ប្រើរូបភាពស្រីស្អាតឬប្រុសសង្ហា បង្កើតជាគណនី ក្លែងបន្លំ បោកបញ្ឆោតលួងលោមស្នេហាជាមួយជនរងគ្រោះ រហូតឈានទៅដល់ការបោកប្រាស់ ប្រាក់កាសអស់ ជាច្រើន ហើយក៏មានករណីខ្លះទៀត ជនទុច្ចរិតបានប្រើគណនីហ្វេសប៊ុកក្លែងក្លាយ បន្លំជាអ្នកមាន ឬជាសប្បុរសជន ធ្វើជាមានចិត្តចង់ជួយជនរងគ្រោះ ដោយបញ្ឆោតថាបានផ្ញើ វត្ថុមានតម្លៃ ឬថវិកា ឲ្យមកជនរងគ្រោះ ចុងក្រោយបង្កើតឧបសគ្គផ្សេងៗ បញ្ឆោតឲ្យជនរងគ្រោះផ្ញើប្រាក់ត្រឡប់ទៅវិញដើម្បីដោះស្រាយបញ្ហា ក្លាយទៅជាការខាតបង់ម្តងហើយម្តងទៀត។ 


ហើយក៏មានករណីឆបោកតាមការតេទូរស័ព្ទ ដោយជនទុច្ចរិត បានប្រើវិធីសាស្ត្រ ចុចលេខទូរស័ព្ទសម្រាប់តេ តាមការចៃដន្យ បោកបញ្ឆោតជនរងគ្រោះថា ត្រូវរង្វាន់ឬត្រូវឆ្នោតផ្សងសំណាងខ្នាតធំ ហើយក៏បញ្ឆោតឲ្យជនរងគ្រោះ ផ្ទេរប្រាក់ខ្លះ ត្រឡប់ទៅវិញ ដើម្បីជាថ្លៃសេវាប្តូរយករង្វាន់ និងខ្លះទៀតក្លែងជាសាច់ញាតិជនរងគ្រោះ ហើយកុហក់ថាខ្លួនជួបគ្រោះថ្នាក់ចរាចរណ៍ ឬជួបឧបទ្ទហេតុផ្សេងៗ រួចក៏បញ្ឆោតបំភ័យឲ្យជនរងគ្រោះខ្វះការប្រុងប្រយ័ត្ន រហូតផ្ញើប្រាក់ជាច្រើន យកទៅដោះស្រាយបញ្ហាភ្លាមៗ ក៏ក្លាយជាការខាតបង់ប្រាក់កាស តាមល្បិចបោកបញ្ឆោតរបស់ជនល្មើស។ 


ល្បិចឆបោកដដែលៗនេះ ត្រូវបានសមត្ថកិច្ចបង្ក្រាបនិងផ្សព្វផ្សាយជាហូរហែរ តែក៏នៅមានជនទុច្ចរិតផ្សេងទៀត យកមកប្រើប្រាស់នៅតែមានប្រសិទ្ធិភាពបោកបញ្ឆោតជនរងគ្រោះ បានជាបន្តបន្ទាប់ផងដែរ។ ជាក់ស្តែង នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣នេះ មានករណីបោកប្រាស់តាមទូរស័ព្ទមួយបែប ត្រូវបានអាវុធហត្ថរាជធានី ភ្នំពេញ ធ្វើការបង្ក្រាបដោយជោគជ័យ ដែលជនសង្ស័យឈ្មោះ គុជ ស៊ុយទ្រី ភេទប្រុស អាយុ៤៣ឆ្នាំ បានធ្វើការបោកប្រាស់ ស្ត្រីចំណាស់ជាច្រើនករណី តាមរយៈចុចលេខទូរស័ព្ទពីមួយខ្សែទៅមួយខ្សែ រកមើលសម្លេងស្ត្រីចំណាស់ ហើយបានប្រើល្បិចហៅជនរងគ្រោះថាម៉ែ និងក្លែងជានិយាយថា កូនបើកម៉ូតូបុករថយន្តគេបាក់ធ្មេញនិយាយមិនច្បាស់ ហើយធ្វើឲ្យរថយន្តគេខូចខាតធ្ងន់ធ្ងរ ត្រូវការប្រាក់ចន្លោះពី ៣០០០ ទៅ ៥០០០ ដុល្លារ ដើម្បីដោះស្រាយសងរថយន្តគេបញ្ចប់រឿង ហើយជនរងគ្រោះភ័យស្លន់ស្លោរ ក៏ប្រឹងរកប្រាក់ វេឲ្យជនសង្ស័យភ្លាមៗតែម្តង។ បច្ចុប្បន្ន ជនសង្ស័យកំពុងត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ កសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់៕