ទំនាក់ទំនងព័ត៌មានទាន់ហេតុការណ៌ តាមរយះលេខ 012 716184-093 716184-060 716184
Showing posts with label គ្រោះថ្នាក់ចរាចរណ៌. Show all posts
Showing posts with label គ្រោះថ្នាក់ចរាចរណ៌. Show all posts

Sunday, July 30, 2023

រថយន្តសេរីទំនើបមួយគ្រឿងជ្រុលចង្កូតបុកខឿនទ្រូងផ្លូវបណ្តាលអោយហោះក្រឡាប់ឆេះយ៉ាងសន្ធោសន្ធៅអស់ទាំងស្រុង

(បាត់ដំបង)រថយន្តLEXUS .GS300មួយគ្រឿងបើកបរក្នុងល្បឿនលឿនបានជ្រុលចង្កូតបុកខឿនផ្លូវនិងហោះទៅបុករះបង្គោលប៉ាណូបណ្តាលអោយក្រឡាប់ឆេះយ៉ាងសន្ធោសន្ធៅនៅវេលាម៉ោងជាង ៤និង០០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២៣ នៅតាមកំណាត់បណ្ដោយផ្លូវហាយវេ ស្ថិតក្នុងក្រុមទី១ ភូមិកគោ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។


ប្រភពពីប្រជាពលរដ្ឋដែលឆ្លងកាត់នៅតាមបណ្ដោយផ្លូវនេះបានលើកឡើងថា: រថយន្តដែលឆេះម៉ាក Lexus Gs300 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2AW-7725 បើកបរដោយបុរសក្នុងល្បឿនយ៉ាងលឿនទិសដៅពីត្បូងទៅជើង(ពីខេត្តបាត់ដំបង ឆ្ពោះទៅកាន់ខេត្តបន្ទាយមានជ័យ ) លុះមកដល់ទីតាំងកើតហេតុសង្ស័យតៃកុងងងុយដេកបានជ្រុលចង្កូតទៅបុកទ្រូងផ្លូវនិងបន្តទៅបុកប៉ាណូបណ្តាលអោយហោះជិត១០០ម៉ែត្រក្រឡាប់ផ្ងាជើងឆេះយ៉ាងសន្ធោសន្ធៅភ្លាមៗតែម្ដង តែសំណាងល្អម្ចាស់បានរំដោះខ្លួនគេចបាត់ស្រមោល។


ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបាននាំយករថយន្ត ពន្លត់អគ្គីភ័យចុះទៅអន្តរាគមន៍បាញ់ទឹកពន្លត់តែមិនបានឃើញបំណែកសាកសពម្ចាស់រថយន្តឡើយ សង្ស័យម្ចាស់បានបើកទ្វាចេញក្រៅហើយចាកចេញពីកន្លែងកើតហេតុដោយសុវត្ថិភាព៕






 

Saturday, July 29, 2023

បុរសម្នាក់បើកម៉ូតូក្នុងល្បឿនលឿន ជ្រុលទៅបុករថយន្ត បណ្តាលអោយរថយន្តនិងម៉ូតូរងការខូចខាត

ភ្នំពេញ÷ បុរសម្នាក់ជិះម៉ូតូ​ SUZUKI Let’s​ ពាក់ស្លាកលេខ ភ្នំពេញ​ 1DL-0165 បុករថយន្ត​ Camry ពាក់ស្លាកលេខ ភ្នំពេញ​ 2X-5697 បណ្ដាលរងការខូចខាត​ ។


ហេតុការណ៍​ស្ថិត​តាមបណ្ដោយផ្លូវ​វេងស្រេង​ សង្កាត់​ចោមចៅ​ទី១​ ខណ្ឌ​ពោធិ៍​សែនជ័យ​​​ រាជធានី​ភ្នំពេញ​ វេលា​ម៉ោង​១២៖៣០នាទីរំលងអាធ្រាត្រ​ឈានចូល​​ ថ្ងៃ​ទី​២៩​ ខែកក្កដា​ ឆ្នាំ​២០២៣។


ក្រោយកេីតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក​នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ធ្វេីការវាស់វែងយករថយន្តនឹងម៉ូតូទៅរក្សាទុកដេីម្បីរងចាំដោះស្រាយនៅពេលក្រោយ​។






 

Friday, July 28, 2023

បុរសម្នាក់ស្រវឹងស្រាបើករថយន្តបុកប៉ះម៉ូតូមិនឈប់ ព្យាយាមបើករត់ទៅបុករថយន្តមួយគ្រឿងទៀត ពេញទំហឹងបណ្ដាលឲ្យរងការខូចខាតរៀងខ្លួនយ៉ាងដំណំ

ភ្នំពេញ: បុរសម្នាក់ស្រវឹងស្រាខ្លាំងបើករថយន្តព្រូសមួយគ្រឿងបុកប៉ះជាមួយម៉ូតូមួយគ្រឿងមិនឈប់ទទួលខុសត្រូវ ព្យាយាមបើករត់ទៅបុករថយន្តហុីយ៉ាន់ដាយមួយគ្រឿងទៀតបើកបរបញ្ច្រាសទិសដៅគ្នា ពេញទំហឹងបណ្ដាលឲ្យរងការខូចខាតរៀងខ្លួនយ៉ាងដំណំ សំណាងល្អមិនមានអ្នកណារងរបួស។


ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៩ និង ១០ នាទីយប់ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២៣ នៅតាមបណ្ដោយផ្លូវ ៥៩២ កែងនិងផ្លូវ ៣០៧ ស្ថិតក្នុងសង្កាត់បឹងកក់ទី២  ខណ្ឌទួលគោក រាជធានីភ្នំពេញ។


តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងឡើយរថយន្ត ព្រូស មួយគ្រឿងពណ៌ទឹកសមុទ្រពាក់ស្លាកលេខភ្នំពេញ2 BH-1453បើកបរដោយបុរសម្នាក់ក្នុងស្ថានភាពស្រវឹង បានបុកប៉ះជាមួយម៉ូតូមួយគ្រឿងនៅម្ដុំផ្សារ 7 មករា ហើយរថយន្តបង្កមិនបានឈប់ទទួលខុសត្រូវទេ បានព្យាយាមបើករត់តាមបណ្ដោយផ្លូវ ៥៩២ ទៅដៅពីកើតទៅលិច ក្នុងល្បឿនលឿនដូចហោះ លុះមកដល់ត្រង់ចំណុចកើតហេតុ កែងនឹងផ្លូវ៣០៧ ក៍រេង្កូតមកខាងឆ្វេងដៃជ្រុលទៅបុករថយន្តហីយ៉ាន់ដាយមួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2AO-7698បើកបរដោយបុរសជនជាតិចិនម្នាក់ធ្វើដំណើរបញ្ច្រាសទៅដើរគ្នាពីលិចទៅកើតបញ្ឆិតផ្នែកខាងមុខខាងឆ្វេងពេញទំហឹងបណ្ដាលឲ្យរថយន្តទាំងពីរគ្រឿងរងការខូចខាតរៀងខ្លួនយ៉ាងដំណំ បន្ទាប់មកអ្នកបើកបររថយន្តព្រូសបានចេញពីរថយន្តដើរទ្រេតទ្រោតក្នុងស្ថានភាពស្រវឹងស្រាខ្លាំង។ ចំណែកភាគីម៉ូតូ ឃើញខូចខាតតិចតួចបានបន្តដំណើរទៅមុខទៀតបាត់។


ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងមានតំណាងភាគីទាំងសងខាងបានមកដល់កន្លែងកើតហេតុ បន្ទាប់មកសមត្ថកិច្ចបានឲ្យតំណាងភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នា ក្រោយមកភាគីទាំងសងខាងបានព្រមព្រៀងគ្នា ដោយភាគីខាងរថយន្តព្រូស បានចេញសំណងថ្លៃជួសជុលទៅឲ្យភាគីរថយន្តហ៊ីយ៉ាន់ដាយដើម្បីបញ្ចប់រឿងនៅនិងកន្លែងកើតហេតុ៕







 

Friday, July 14, 2023

រថយន្តធុនធំដឹកទំនិញ.!!.មកពីវៀតណាមបុករថយន្តដឹកស្រាបៀរបណ្តាលឱ្យស្រាបៀរធ្លាក់រាយប៉ាយពេញផ្លូវ.!!.

ភ្នំពេញ ៖ រថយន្តធុនធំដឹកទំនិញមកពីប្រទេសវៀតណាមមួយគ្រឿងបើកល្បឿនលឿន ហ្វ្រាំងមិនទាន់ជ្រុលបុកពីទទឹងរថយន្តធុនធំមួយគ្រឿងទៀតដឹកស្រាបៀរបណ្តាលរងខូចខាតធ្ងន់ ធ្លាក់រាយប៉ាយស្រាបៀរ កៀបជាប់គ្នាពេញផ្លូវ កាលពីវេលាម៉ោង៥និង៥០នាទីព្រឹក ដ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ នៅតាមផ្លូវជាតិលេខ៣ ភូមិស្រែញរ៍ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។


ប្រភពពីប្រជាពលរដ្ឋ បាន ឱ្យដឹងថា មុនកើតហេតុ គេឃើញ រថយន្តធុនធណម៉ាកDAEWOO ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E-5999 ដឹកស្រាបៀរ បើករយ៊ែរថយក្រោយចេញពីការ៉ាស់ ស្រាប់តែរថយន្តធុនធំម៉ាកហុីយ៉ាន់ដាយ ពណ៌សដឹកទំនិញមកពីប្រទេសវៀតណាម បើកល្បឿនលឿនពីត្បូងទៅជើង ហ្វ្រាំងមិនទាន់ ជ្រុលបុកពេញទំហឹង បណ្តាលឲ្យធ្លាក់ទំនិញរាយប៉ាយ រថយន្តរងខូចខាតទាំង២គ្រឿង នៅជាប់ពេញផ្លូវ ។


ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅអន្តរាគមន៍ សម្រួលចរាចរណ៍ ហើយត្រូវបានតំណាងថៅកែក្រុមហ៊ុនរថយន្តសងខាង ធ្វើការសម្របសម្រួលគ្នា ជាលទ្ធផល ស្ទូចរថយន្តទៅជួសជុលរៀងខ្លួន ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ៕






 

Thursday, July 13, 2023

បុរសជនជាតិចិនបើករថយន្តស៊េរីទំនេីបBMW ក្នុងល្បឿនលឿនបុករថយន្តមួយគ្រឿងទៀតនឹងខ្ទាតទៅប៉ះម៉ូតូបណ្តាលអោយរងរបួសស្រាលម្នាក់.!!.

ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់បានបើកបររថយន្តស៊េរីទំនើបម៉ាក BMW ក្នុងល្បឿនលឿនដោយល្មើសភ្លើងសញ្ញាចរាចរណ៍បានជ្រុលទៅបុកជាមួយនឹងរថយន្តមួយគ្រឿងទៀតម៉ាក់ ford rapter បណ្ដាលឲ្យរថយន្ត BMW រងការខូចខាតនិងទៅប៉ះជាមួយនឹង ម៉ូតូនារីរងគ្រោះពីរនាក់បណ្ដាលរងរបួស។


ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះបានកើតឡើងនៅវេលាម៉ោង ១១ថ្ងៃទី ១៤ ខែកក្កដាឆ្នាំ ២០២៣ ស្ថិតនៅតាមបណ្ដោយមហាវិថីសម្ដេចសុធារស កែងនិងមហាវិថីព្រះសុរាម្រឹត សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។


តាមប្រភពព័ត៌មានបានឲ្យដឹងថានៅមុនពេលកើតហេតុមានបុរសជនជាតិចិនម្នាក់បើករថយន្តស៊េរីទំនើបម៉ាក BMW ពាក់ស្លាកលេខកម្ពុជា I.8.7179 បើកបរក្នុងល្បឿនលឿនដោយរំលោភបំពានភ្លើងសញ្ញាចរាចរណ៍ជ្រុលទៅបុកជាមួយនឹងរថយន្តមួយគ្រឿងទៀតម៉ាក ford rapter ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ 2BK - 3087 ។ ខណៈពេលនោះរថយន្តម៉ាក BMW មិនទាន់អស់ល្បឿនបានជ្រុលទៅប៉ះជាមួយនឹងម៉ូតូ នារីរងគ្រោះពីរនាក់បណ្ដាលរងរបួស បានបញ្ជូនទៅមន្ទីរពេទ្យព្យាបាល។ ចំណែករថយន្តម៉ាកBMW បានរងការខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុងទៅមុខលែងរួច។


ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋាន ខណ្ឌដូនពេញនិងកម្លាំងជំនាញចរាចរណ៍ផ្លូវគោក បានចុះដល់ទីតាំងកើតហេតុ ធ្វើការវាស់វែង យករថយន្តទាំង២ ទៅរក្សាទុក ដើម្បីធ្វើការដោះស្រាយតាមផ្លូវច្បាប់៕






 

រថយន្តដឹកភេសជ្ជៈខារ៉ាបាវ.!!.បុកកិនក្មេងប្រុសសិស្សសាលាម្នាក់ស្លាប់ នៅផ្លូវQMI កែងផ្លូវជាតិលេខ៤ .!!.

ភ្នំពេញ ៖ ក្មេងប្រុសសិស្សសាលាម្នាក់ ខណៈដែលកំពុងធ្វើដំណើរតាមរយៈម៉ូតូ ត្រូវបានរថយន្តកូរ៉េឃ្លុប បើកកៀរដួលកិនស្លាប់យ៉ាងអាណោចអធ័ម ហើយរថយន្តបន្តបើកគេចបានចំងាយជាង៥០០ម៉ែត្រ ត្រូវបានសមត្ថកិច្ចស្ទាក់ឃាត់បាន ទាំងរថយន្ត ទាំងអ្នកបើកបរ ។


ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ទី១៣ ខែកក្កដា ឆ្នាំ២០២៣ ស្ថិតនៅតាមផ្លូវQMI កែងផ្លូវជាតិលេខ៤ ក្បែរភ្លើងស្តុបជម្ពូវ័ន ក្នុងភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។


ក្មេងប្រុសរងគ្រោះមានឈ្មោះ មុំ ម៉ាផល្លី  អាយុ១៤ឆ្នាំ មុខរបរ សិស្សរៀនថ្នាក់ទី៩ មានទីលំនៅសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក មានឪពុកឈ្មោះ មុំ សុផល ជាគ្រូពេទ្យ ម្តាយឈ្មោះ ប៊ុន រ៉ាឌីកា ជាគ្រូពេទ្យ ។


តាមប្រជាពលរដ្ឋឃើញហេតុការណ៍បានឲ្យដឹងថា នៅមុនកើតហេតុគេឃើញ ក្មេងប្រុសរងគ្រោះជិះម៉ូតូ ម៉ាកស្កុបពី ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1CM-4236 ជិះតាមផ្លូវQMI ក្នុងទិសដៅពីជើងទៅត្បូង ជិតដល់ភ្លើងស្តុប កន្លែងកើតហេតុ ស្រាប់តែរថយន្តបង្ក កូរ៉េឃ្លុប ម៉ាកហុីយ៉ាន់ដាយ ពណ៌បៃតង ពាក់ស្លាកលេខ ភ្នំពេញ 3G-32632 បើកពីជើងទៅត្បូងស្របទិសគ្នា វ៉ាជែងកៀរម៉ូតូដួលហើយកិនជនរងគ្រោះបែកខ្ទេចក្បាលធ្លាយខួរ ស្លាប់ភ្លាមៗនៅកន្លែងយ៉ាងអាណោចអធ័ម រថយន្តបន្តបើកទៅមុខព្យាយាមរត់គេច បានចំងាយជាង៥០០ម៉ែត្រ មុខសាលាសង្កាត់ចោមចៅទី៣ ត្រូវបានសមត្ថកិច្ចស្ទាក់ឃាត់រថយន្តចាប់បានទាំងអ្នកបើកបរ ។


ករណីគ្រោះថ្នាក់ខាងលើត្រូវបានសមត្ថកិច្ចចុះទៅអន្តរាគមន៍ ទំនាក់ទំនងទៅក្រុមគ្រួសារដើម្បីដឹកសពយកទៅធ្វើបុណ្យតាមប្រពៃណី រីឯរថយន្តនិងអ្នកបើកបរ ម៉ូតូ ត្រូវបានសមត្ថកិច្ចវាស់វែងរួចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក រាជធានីភ្នំពេញ កសាងសំណុំរឿងទៅតាមនីតិវិធីច្បាប់ ៕







 

Wednesday, July 12, 2023

រថយន្តបែនដឹកដី.!!.ឆ្លងផ្លូវត្រូវរថយន្តlexusព្រលះពេញទំហឹងរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ៖ រថយន្តlexusX400h.មួយគ្រឿងបើកលឿនឆ្លងផ្លូវមិនបន្ថយល្បឿនទៅបុករថយន្ដបែនពេញទំហឹងបណ្តាលឲ្យរថយន្ដlexusរួញស្រុញមួយកំណាត់មុខ។ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨:១៥នាទីព្រឹក ថ្ងៃទី១២ ខែកក្កដាឆ្នាំ២០២៣ នៅចំណុចស្តុបព្រែករាំង សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ។ 

រថយន្ដlexusRX400hពណ៌សពាក់ស្លាកលេខភ្នំពេញ2BQ-1492បើកបរ ដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយមហាវិថីសូកាណូក្នុងទិសដៅពីស្តុបព្រែកតាសេកសំដៅមកស្តុប្រែករាំង មកដល់ផ្លូវបំបែកចំណុចស្តុបក៏ឆ្លងផ្លូវមិនបន្ថយល្បឿនស្របពេលនោះក៏មានរថយន្តបែនដឹកដីមួយគ្រឿងធ្វើដំណើរឆ្លងកាត់ទទឹងផ្លូវឆ្លងផ្លូវតាមស្តុបចរាចរណ៍អាទិភាពដល់ពាក់កណ្ដាលផ្លូវក៏ត្រូវរថយន្តlexusRX400បុកចំពាក់កណ្ដាលរថយន្ដពេញទំហឹងបណ្តាលឲ្រថយន្តlexusRX400hរួញស្រុញមួយកំណាត់និងផ្ទុះពោងសុវត្ថិភាពចំណែកអ្នកនៅក្នុងរថយន្តពុំមានអ្នករងរបួសឡើយ។បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកកន្លែងអោយភាគីទាំងពីរចចារគ្នាដោយខាងរថយន្តlexusRx400hជួសជុលការខូចខាតសងទៅកាន់រថយន្ដបែនដឹកដីដើម្បីបញ្ចប់រឿង៕




 

Monday, July 3, 2023

រថយន្តហេមមើពាក់ស្លាកលេខ ភ្នំពេញ 2BR-5557 បើកបុ...កនារីម្នាក់ស្លា...ប់យ៉ាងអណោ...ចអា....ធ័មលើទ្រូងផ្លូវ

ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធ....ត់មួយបានកើតឡើងរវាងរថយន្តហេមមើពាក់ស្លាកលេខ ភ្នំពេញ 2BR-5557 និងម៉ូតូស្កូពីពណ៌សពាក់ស្លាកលេខ ភ្នំពេញ 1CU-8104 បណ្តាលឱ្យនារីម្នាក់ស្លា....ប់បាត់បង់ជីវិតពេលបញ្ចូនទៅដល់មន្ទីរពេទ្យ។


ហេតុការណ៍នេះបានកើតឡើងនៅតាមបណ្តោយផ្លូវព្រះនរោត្តម ក្រោមស្ពានអាកាសក្បាលថ្នល់ កាលពីវេលាម៉ោង ៨ៈ ៣០ នាទីយប់ ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ខណៈកំពុងមានភ្លៀងរលឹម ស្រាប់តែមានរថយន្តហេមមើពណ៌សមួយគ្រឿង បើកបរក្នុងល្បឿនយ៉ាងលឿនត្រង់ចំណុចផ្លូវកោង និងបានបុកនារីម្នាក់យ៉ាងពេញទំហឹង គៀបចំចំហៀងក្រោមកង់រថយន្តខាងឆ្វេង ខណកំពុងកំពុងជិះម៉ូតូស្កូពីចេញពីផ្ទះទៅទិញសម្ភារៈប្រើប្រាស់។


បើតាមប្រភពពីប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍នេះ បានរៀបរាប់ថា៖ ទាំងរថយន្តម៉ាកហេមមើ និងម៉ូតូ បើកបរក្នុងទិសដៅស្របគ្នាចុះពីស្ពានច្បារអំពៅបត់សំដៅទៅផ្លូវនរោត្តមដែលជាចំណុចផ្លូវកោងខ្លាំង ប៉ុន្តែដោយសាររថយន្តនោះបើកបរយ៉ាងលឿនត្រង់ចំណុចផ្លូវកោង ធ្វើឱ្យរថយន្តបួងចង្កូតមិនទាន់ ទើបបណ្តាលឱ្យមានគ្រោះថ្នាក់នេះតែម្តង។


សាក្សីនៅកន្លែងកើតហេតុ បានបន្ថែមថា៖ រថយន្តម៉ាកហេមមើពណ៌សពាក់ផ្លាកលេខ ភ្នំពេញ 2BR-5557 បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ ហើយបានចុះពីរថយន្តរត់គេចខ្លួនបាត់ភ្លាមៗ ចំណែកនារីរងគ្រោះបានដេកដួលក្នុងថ្លុកឈាម រងរបួសធ្ងន់ត្រូវបានរថយន្តសាមុយនៃមន្ទីពេទ្យឯកជនមួយដឹកទៅសង្ត្រោះបន្ទាន់ភ្លាមៗផងដែរ ប៉ុន្តែអកុសលដោយសារស្ថានផាបរបួសធ្ងន់ធ្ងរពេកមិនអាចង្រ្គោះបាន ក៏ត្រូវស្លាប់បាត់បង់ជិវិតនៅមន្ទីពេទ្យតែម្តង។ នារីរងគ្រោះត្រូវបានគេស្គាល់ច្បាស់ថាមានឈ្មោះ ឡា ម៉ាលី អាយុ ២៤ ឆ្នាំ រស់នៅភូមិកោះកែវលើ ឃុំកោះកែវ ស្រុកល្វាឯម ខេត្តកណ្តាល។


ក្រោយហេតុការណ៍ភ្លាមៗ ក៏មានវត្តមានកម្លាំងសមត្ថកិច្ចមូលដ្ឋានចុះមកទីតាំងកើតហេតុផងដែរ ដោយសហការជាមួយផ្នែកជំនាញនគរបាលចរាចរណ៍ និងបានលើកស្ទូចទាំងរថយន្តបង្កហេតុ និងម៉ូតូជនរងគ្រោះទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។


គួររម្លឹកផងដែរថា ប្រជាជនច្រើនសង្កេតឃើញថាអ្នកដែលមានរថយន្តទំនើបៗមួយចំនួនហាក់មិនគោរពច្បាប់ចរាចរណ៍ ធ្វេសប្រហែល ខ្ជីខ្ជារ និងបង្កគ្រោះថ្នាក់ដល់អាយុជីវិតរបស់អ្នកធ្វើដំណើរលើដងផ្លូវយ៉ាងអណោចអាធមជាហូរហែរ។


កន្លងមកសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានសង្កត់ធ្ងន់ដូច្នេះថា៖ «សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏ដូចជាមហាជនបានយកចិត្តទុកដាក់ខ្ពស់ និងជាសំណូមពរដល់ភាគីពាក់ព័ន្ធរាស្រ្តនិងរដ្ឋ «រួមគ្នាប្រឆាំងនឹងអ្នកបើកបរដែលមានឥរិយាបទឃោរឃៅ គ្មានគុណធម៌ សីលធម៌ ធ្វេសប្រហែស និងបង្កគ្រោះថ្នាក់ដល់ជីវិតអ្នកដ៏ទៃ។

 

ទន្ទឹមនឹងនេះ សម្តេចក្រឡាហោម ស ខេង  ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា៖ លោកមិនគាំទ្រជាដាច់ខាតចំពោះការបង្កគ្រោះថ្នាក់ចរាចរណ៍ដែលធ្វើឲ្យជនរងគ្រោះស្លាប់ និងរបួស ហើយជនបង្កអាងលើការបង់លុយបញ្ចប់រឿងនោះទេ។  ទោះបីជាមានការបញ្ចប់សំណងរដ្ឋប្បវេណីយ៉ាងណាក៏ដោយ ប៉ុន្តែករណីគ្រោះថ្នាក់ចរាចរណ៍នៅជាប់បណ្តឹងអាជ្ញា​ ហើយត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្ត​តាមនីតិវិធីច្បាប់។


 

យោងមាត្រា ៨២ ករណីបង្កឲ្យស្លាប់ដោយអចេតនា នៃច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកចែងថា៖ ជនណាបើកបរដោយបង្កអោយស្លាប់ដល់អ្នកដទៃដោយអចេតនា ត្រូវផ្តន្ទាទោសតាមច្បាប់ព្រហ្មទណ្ឌជាធរមាន ដោយដាក់ពន្ធនាគារ ពីមួយឆ្នាំទៅបីឆ្នាំ រឺ /និងផ្តន្ទាទោសពិន័យជាប្រាក់ពី ពីរ​លានរៀល ទៅប្រាំមួយលានរៀល។ ត្រូវផ្តន្ទាទោសដល់កម្រិតអតិបរមា ក្នុងករណីដែលការប្រព្រឹត្ត បទល្មើសស្ថិតក្នុងស្ថានភាពណាមួយ ក្នុងចំណោមស្ថានភាពគ្មានប័ណ្ណបើកបរ ស្ថិតក្នុងស្ថានភាពស្រវឹង បណ្តាលអោយមានស្លាប់មនុស្សច្រើននាក់ ឬរត់គេចខ្លួនពីកន្លែងកើតហេតុក្នុងគោលបំណងគេចវេសពីការទទួលខុសត្រូវ។




 

Monday, June 12, 2023

បុរសម្នាក់ រួមដំណើរជាមួយនឹងនារីម្នាក់ទៀត បណ្តាលឲ្យរងរបួសធ្ងន់និងស្រាល ករណីគ្រោះថ្នាក់ចរាចរណ៍

ភ្នំពេញ៖  នៅ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីត្រង់ចំណុចគល់ស្ពានផ្នែកខាងកើតក្នុងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោករាជធានីភ្នំពេញ។


 មុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកតូយូ៉តាព្រូសពណ៌ប្រផេះមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 2BE-2426បើកបរដោយបុរសម្នាក់រួមដំណើរជាមួយនឹងនារីម្នាក់ទៀតធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនយ៉ាងលឿន  លុះមកដល់ចំណុចកើតហេតុខាងលើគេពុំដឹងថាមានបញ្ហាអ្វីនោះទេស្រាប់តែរេចង្កូតទៅបុករបាំងថ្មគល់ស្ពានអាកាស៥មករាចំពាក់កណ្ដាលយ៉ាងពេញទំហឹងបណ្តាលឱ្យបាក់អស់មួយកង់ខ្ទាតចេញពីកន្លែងដើមទៅផ្លូវខាងកើត ចំណែកឯរថយន្តបង្កវិញបានក្រឡាប់ផ្ងារជើងនិងរងរបួសបុរសជាអ្នកបើកបរម្នាក់និងនារីម្នាក់ទៀតរួមដំណើរជាមួយធ្ងន់និងស្រាលត្រូវបានរថយន្តសាមុយមន្ទីរពេទ្យឯកជនមួយកន្លែងដឹកយកទៅសង្គ្រោះបន្ទាន់ភ្លាមៗផងដែរ។


សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់រួចទំនាក់ទំនងទៅខាងមន្ត្រីផ្នែកជំនាញចរាចរណ៍ក្រុងឱ្យចុះមកវាស់វែងនិងធ្វើកំណត់ហេតុយករថយន្តបង្កទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំភាគីម្ចាស់រថយន្តបង្កចូលខ្លួនដោះស្រាយនៅពេលក្រោយ៕






 

Saturday, June 10, 2023

បុរសម្នាក់ ស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ និងម្នាក់ទៀតរងរបួសធ្ងន់ ខណៈជិះម៉ូតូឌុបគ្នា ត្រូវបានរថយន្តមួយគ្រឿង បេីកបុក

ភ្នំពេញ៖    កាលពី ល្ងាច ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិអណ្តូង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។ 


   ជនរងគ្រោះដែលស្លាប់ឈ្មោះ វាសនា ភេទប្រុសអាយុប្រហែលជាង៣០ឆ្នាំ មានទីលំនៅបច្ចុប្បន្នក្នុងភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣  ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅខេត្តកំពត ។ ចំណែកជនរងគ្រោះដែលរងរបួសធ្ងន់ឈ្មោះ ហួរ មានស្រុកកំណេីតនៅខេត្តកំពង់ចាម។ 

    រីឯជនបង្កហេតុឈ្មោះ សុជាតិ រស់នៅភូមិស្រេជះ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។  មុនពេលកេីតហេតុគេបានឃេីញជនរងគ្រោះទាំង២នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ  ពាក់ស្លាកលេខព្រៃវែង1B-4752 ធ្វេីដំណេីរតាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពីលិចទៅកេីត ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តឡិចសុីសRX330 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BH -7620 ធ្វេីដំណេីរក្នុងទិសដៅបញ្ច្រាសទិសគ្នាហេីយបានបុកម៉ូតូពេញទំហឹងបណ្តាលឱ្យភាគីខាងម៉ូតូដួលបោកនឹងថ្នល់រងរបួសធ្ងន់ធ្ងរ ភ្លាមនោះរថយន្តបង្កមិនព្រមឈប់ទទួលខុសត្រូវនោះទេបានព្យាយាមបេីករត់រហូតទៅដល់សង្កាត់ឪឡោក ខណ្ឌកំបូល ទេីបប្រជាពលរដ្ឋដេញចាប់បានប្រគល់ជូនសមត្ថកិច្ច។ 

    បន្ទាប់មកជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះមន្ទីរពហុព្យាបាលនិងសម្ភព ព្រហ្មវិហារ មកដឹកយកទៅសង្គ្រោះតែជាអកុសលជនរងគ្រោះម្នាក់បានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យប្រហែល២ម៉ោង ចំណែកម្នាក់ទៀតរងរបួសធ្ងន់កំពុងសម្រាកព្យាបាល។ 


សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ចំណុចកេីតហេតុទាក់ទងទៅជំនាញមកធ្វេីការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយតាមច្បាប់៕






 

Monday, June 5, 2023

ឪពុកស្លាប់កូនរងរបួសព្រោះរថយន្តព្រុសវ៉ាជែងមិនប្រយ័ត្នបុកម៉ូតូសណ្តោងរ៉ម៉ក់ខណបើកស្របទិសគ្នា

(ប៉ៃលិន) របួសម្នាក់រងរបួសធ្ងន់ធ្ងរស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ ចំណែកកូនប្រុសរងរបួសក្នុងគ្រោះថ្នាក់ចរាចរដោយរថយន្តព្រុសបុកកៀរម៉ូតូសណ្តោងរ៉ម៉ក់ពីក្រោយក្នុងទិសដៅស្របគ្នាបណ្តាកឲ្យក្រឡាប់ធ្លាក់ប្រឡាយ។


ហេតុការនេះកើតឡើងនៅ វេលាម៉ោង១៦:៣០នាទី ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៣ នៅលេីផ្លូវជាតិលេខ៥៧ ចំណុចផ្លូវឡេីងចំណោតជិតចំណតភាសុី ស្ថិតនៅភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន បណ្ដាលឱ្យមនុស្សរងរបួសស្រាល ០១នាក់ប្រុស,របួសធ្ងន់០១នាក់ប្រុស,ខូចខាតម៉ូតូកម្រិតមធ្យម០១គ្រឿង,ខូចខាតរថយន្តកម្រិតមធ្យម០១គ្រឿង ដូចខាងក្រោម៖


ប្រភពពីសមត្ថកិច្ចបានអោយដឹងថាជនរងគ្រោះ ឈ្មោះ មឿន សាម៉េត ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបររត់រម៉ក រស់នៅភូមិអូរច្រាលេី សង្កាត់ទួលល្វា ក្រុងប៉ៃលិន  ខេត្តប៉ៃលិនរបួសធ្ងន់ (ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ)បេីកបរម៉ូតូម៉ាកសាន់យ៉ាន់សេរីចាស់ គ្មានផ្លាកលេខ សណ្ដោងរម៉កពណ៌ស ទិសដៅពីកេីតទៅលិច។ ដោយដឹក ឈ្មោះ ម៉េត សាមុត ភេទប្រុស អាយុ១២ឆ្នាំ មុខរបរសិស្ស(របួសស្រាល)ត្រូវជាកូនជនរងគ្រោះ។


ចំណែកភាគីបង្កមិនស្គាល់សាវតា បេីកបររថយន្ដម៉ាកព្រួស ពណ៌ខ្មៅ ពាក់ផ្លាកលេខប៉ៃលិន2B-9995(រថយន្តខូចខាតមធ្យមផ្នែកខាងមុខ)បើកបររថយន្តគេចចេញពីកន្លែងកេីតហេតុ។


សមត្ថកិច្ចបន្តថា ក្រោយពេលកើតហេតុ៖ជនបង្កបានបើកបររថយន្តគេចពីកន្លែងកើតហេតុ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន សហការជាមួយកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ពង្រាយកម្លាំងតាមដងផ្លូវនិងដេញតាមរហូតដល់ចំណុចអង្គតែន០១៦ ស្ថិតក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ក៏ម្ចាស់រថយន្តបានឈប់រថយន្តផ្លុងចោលនិងរត់ចេញពីរថយន្តបាត់ស្រមោល។


មូលហេតុ៖បណ្តាលមកពីកត្តាមនុស្សបេីកបររថយន្ដម៉ាកព្រួស ពណ៌ខ្មៅ បើកបរក្នុងល្បឿនលឿន វ៉ាជែងមិនគោរពផ្លូវអទិភាព ក៏បុកភាគីរងគ្រោះពីក្រោយ ដែលធ្វេីដំណេីរស្របទិសគ្នា ពីកេីតទៅលិច។

បច្ចុប្បន្ន ភាគីរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។


កម្លាំងជំនាញផែនសណ្ដាប់ធ្នាប់សាធារណៈ នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន បានយករថយន្តមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដើម្បីបន្តការស្រាវជ្រាវរកម្ចាស់រថយន្ត និងអនុវត្តតាមនីតិវិធី៕