ទំនាក់ទំនងព័ត៌មានទាន់ហេតុការណ៌ តាមរយះលេខ 012 716184-093 716184-060 716184
Showing posts with label កីឡា. Show all posts
Showing posts with label កីឡា. Show all posts

Friday, June 2, 2023

ការប្រកួតកីឡាបាល់បោះជិះរទេះជនពិការ នៃព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ បានចាប់ផ្ដើមការប្រកួតជាផ្លូវការហើយ

(ភ្នំពេញ)៖ នៅថ្ងៃទី០២ ខែមិថុនា ឆ្នំា២០២៣នេះ  ការប្រកួតកីឡាបាល់បោះជិះរទេះជនពិការ នៃព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ បានចាប់ផ្ដើមការប្រកួតជាផ្លូវការហើយ  សម្រាប់វិញ្ញាសា ៣នាក់ ទល់ ៣នាក់ ខណៈក្រុមបាល់បោះជិះរទេះបុរស-នារីកម្ពុជា មិនទទួលបានជ័យជម្នះក្នុងការប្រកួតដំបូងដូចគ្នា។


សម្រាប់ការប្រកួតដំបូងរបស់ក្រុមបាល់បោះជិះរទេះជនពិការនារីកម្ពុជា គឺបានចាញ់ក្រុមថៃ ដោយលទ្ធផល ១០-៧ពិន្ទុ គ្រាដែលក្រុមបាល់បោះជិះរទេះបុរសកម្ពុជា បានចាញ់ក្រុមថៃដូចគ្នា ក្នុងលទ្ធផល ១៥-៨ពិន្ទុ។ យ៉ាងណាក្ដីក្រុមកម្ពុជា នៅសល់ការប្រកួតបន្ដទៀត ដើម្បីស្វែងរកពិន្ទុ និងឱកាសឡើងទៅវគ្គផ្ដាច់ព្រ័ត្រ ពិសេសក្រុមនារី ដែលត្រូវការពារមេដាយមាសតែម្ដង។


សូមបញ្ជាក់ថា សម្រាប់កីឡាបាល់បោះជិះរទេះនេះ មាន ២វិញ្ញាសាធំៗ គឺវិញ្ញាសាបុរស-នារី ៣នាក់ ទល់ ៣នាក់បុរស-នារី និងវិញ្ញាសាបុរស-នារី ៥នាក់ ទល់ ៥នាក់។ វិញ្ញាសាទាំងនេះដែរ សម្រាប់ផ្នែកបុរស គឺមានបេក្ខភាព ៥ក្រុមប្រទេសចូលរួម រួមមានថៃ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន និងម្ចាស់ផ្ទះកម្ពុជា។ រីឯនារីវិញ មានបេក្ខភាព ៤ប្រទេសចូលរួម គឺមានថៃ ឡាវ ហ្វីលីពីន និងកម្ពុជា៕





 

Wednesday, May 31, 2023

កីឡាករ ម៉ានូអែល គាត់ទទួលបានសញ្ជាតិខ្មែរហើយ

ភ្នំពេញ :  នេះបើយោងតាមការបញ្ជាក់អោយដឹងពី លោកឧកញ៉ា ស្រី ចាន់ថន នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ លើ facebook ផ្លូវការ របស់លោក។

កីឡាករ ម៉ានូអែល គាត់ទទួលបានសញ្ជាតិខ្មែរហើយ តាមរយៈ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ ហើយលោកក៏ចូល(ក្លឹបគុនខ្មែរជើងឯកពិភពលោក) ។ 

លោកឧកញ៉ា ស្រី ចាន់ថន បានសរសេរថា, #ជម្រាបសួរបងប្អូនជនរួមជាតិជាទីគោរព! ថ្ងៃនេះយើងខ្ញុំបានទទួសមាជិកថ្មីម្នាក់ទៀតហើយចូល(ក្លឹបគុនខ្មែរជើងឯកពិភពលោក)របស់យើង គឺកីឡាករ ម៉ានូអែល និងដំណឹងល្អមួយទៀតគឺគាត់ទទួលបានសញ្ជាតិខ្មែរហើយបងប្អូន។

លោកបន្តថា, ឆ្លៀតឱកាសនេះ ខ្ញុំបាទសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតអស់ពីដួងចិត្តជូនចំពោះសម្ដេចពុក ដែលតែងតែជួយកីឡាករគុនខ្មែរ និងកីឡាផ្សេងៗទៀតទើបយើងមានថ្ងៃនេះ។

គុនខ្មែររបស់យើងកាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃដូចបច្ចុប្បន្ន ដោយសារមានការចូលរួមលើកស្ទួយ គាំទ្រពីសំណាក់បងប្អូនទាំងអស់គ្នា ខ្ញុំនឹងប្រឹងប្រែងបន្តទៀតដើម្បីឱ្យគុនខ្មែរកាន់តែល្បីសុសសាយលើឆាកអន្តរជាតិ។ ខ្មែរស្រឡាញ់ខ្មែរ ខ្មែរគាំទ្រខ្មែរ ខ្មែរលើកស្ទួយខ្មែរ ខ្មែរអាចធ្វើបាន!

៊ដោយក្តីគោរព និងស្រឡាញ់បំផុតពីខ្ញុំបាទ ស្រី ចាន់ថន ៕



 

Friday, May 12, 2023

មកដឹងជុំវិញការទទួលបានជ័យជម្នះមេដាយមាសលើវិញ្ញាសារ គុនខ្មែរ ក្នុងព្រឹត្ដិការណ៍ស៊ីហ្គេមលើកទី៣២ នៅកម្ពុជា នេះពិតជាភាពអស្ចារ្យ និងជាទីមោទភាពណាស់សម្រាប់កីឡាករកម្ពុជា លើវិញ្ញាសារគុនខ្មែរដែលទទួលបានមេដាយមាសច្រើនជាគេលើគ្រប់វិញ្ញាសារ

ក្រោមការយកចិត្ដទុកដាក់របស់ ឧត្ដមសេនីយ៍ឯក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានសម្រិតសម្រាងយកនូវអត្ដពលិកល្អៗ ចូលរួមប្រកួតលើវិញ្ញាសារគុនខ្មែរសរុប១៩ វិញ្ញាសារ ធ្វើឱ្យកម្ពុជាទទួលបាន មេដាយសរុបរហូតដល់ ១៩មេដាយ។ ក្នុងនោះកម្ពុជាទទួលមេដាយមាសទទួលបានចំនួន ១៤ មេដាយ មេដាយប្រាក់ចំនួន ០៣មេដាយ និងមេដាយសំរិទ្ធិចំនួន ០២ មេដាយ។ 

  នេះគឺជាភាពអស្ចារ្យខ្លាំងណាស់ដែល ខ្មែរអាចធ្វើបាន ក្នុងព្រឹត្ដិការណ៍ស៊ីហ្គេមលើទី៣២ ក្នុងឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ 

  តើកីឡាករកម្ពុជារូបណាខ្លះដែលឈ្នះយកមេដាយជូនជាតិលើវិញ្ញាសារគុនខ្មែរ? រួមទាំងមេដាយមាស មេដាយប្រាក់ និងមេដាយសំរិទ្ធិ?

  កីឡករដែលទទួលបានមេដាយមាសចំនួន ១៤រូប ១.កីឡាករ រុំ សំណាង (ហៅព្រំ សំណាង) ប្រកួតក្នុងទំងន់ ៨១គីឡូក្រាម(បុរស) ២.កីឡាករ ឡៅ ចន្ទ្រា  ប្រកួតក្នុងទំងន់ ៧៥គីឡូក្រាម(បុរស) ៣.កីឡាករ ហ៊ឹម គឹមរៀង  ប្រកួតក្នុងទំងន់ ៥៤គីឡូក្រាម(បុរស) ៤.កីឡាករ ខាំ ខ្លានាង  ប្រកួតក្នុងទំងន់ ៥១គីឡូក្រាម(បុរស) ៥.កីឡាករ ម៉ាប់ ធារ៉ា  ប្រកួតក្នុងទំងន់ ៤៥គីឡូក្រាម(បុរស) ៦.កីឡាករ ភុន ពិសិដ្ឋ  ប្រកួតក្នុងទំងន់ ៤៨គីឡូក្រាម(បុរស) ៧.កីឡាករ ឃួន ឡាំងកូស៊ីន  ប្រកួតក្នុងទំងន់ ៥២គីឡូក្រាម(បុរស) ៨.កីឡាករ ឃុន បូរ៉ា  ប្រកួតក្នុងទំងន់ ៦៣.៥គីឡូក្រាម(បុរស) ៩.កីឡាករ ឈុត វ៉ាន់ថង  ប្រកួតក្នុងទំងន់ ៦០គីឡូក្រាម(បុរស) ១០.កីឡាករ ទិត សោភ័ណ្ឌ  ប្រកួតក្នុងទំងន់ ៧១គីឡូក្រាម(បុរស) ១១.កីឡាការិនី ទូច ចាន់វត្ដី  ប្រកួតក្នុងទំងន់ ៥៤គីឡូក្រាម(នារី) ១២.កីឡាករ ឡៅ ចិត្រា  ប្រកួតក្នុងទំងន់ ៦៧គីឡូក្រាម(បុរស) ១៣.កីឡាការិនី មើយ ស៊ឹង  ប្រកួតក្នុងទំងន់ ៥១គីឡូក្រាម(ថ្វាយបង្គំគ្រូ) និង ១៤.កីឡាករ កាន់ ម៉េងហុង  (ថ្វាយបង្គំគ្រូ)

  កីឡាករទទួលបានមេដាយប្រាក់ចំនួន ៣ រូប ១.កីឡាការិនី ទួន ស្រីភីន  ប្រកួតក្នុងទំងន់ ៥៧គីឡូក្រាម(នារី) ២.កីឡាការិនី មើយ ស៊ីង  ប្រកួតក្នុងទំងន់ ៥១គីឡូក្រាម(នារី) ៣.កីឡាកានី សំ សំណាង  ប្រកួតក្នុងទំងន់ ៦០គីឡូក្រាម(នារី)

និងកីឡាករ ទទួលបានមេដាយសំរឹទ្ធិចំននួ ២រូប ទៀត ១.កីឡាការិនី ឆា ចាន់ដង  ប្រកួតក្នុងទំងន់ ៤៥គីឡូក្រាម(នារី) ២.កីឡាការិនី សុខរី កន្និការ  ប្រកួតក្នុងទំងន់ ៤៨គីឡូក្រាម(នារី)

  ក្រោយពីបានបិទបញ្ចប់លើវិញ្ញាសារគុនខ្មែរនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣  កាលពីម្សិលមិញមក ឃើញអត្ដពលិកកម្ពុជាគឺទទួលបានមេដាយជាច្រើនលើសលុប លើអត្ដពលិកមកពីបណ្ដាប្រទេសផ្សេងៗ។ សូមចូលរួមអបអរសាទរ កីឡាករ កីឡាការិនី គុនខ្មែរ ដែលបាននាំមកនូវមោទនជាតិ ក្នុងមហាព្រឹត្ដិការណ៍រស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣នេះ។ កីឡារស់ក្នុងសន្ដិភាព! កីឡានាំមកនូវមោទនភាពជាតិ!










 

Sunday, May 7, 2023

អបអរសាទរក្រុមកីឡាបាល់ទះកម្ពុជា ត្រូវឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ បន្ទាប់ពីយកឈ្នះថៃ!

សូម​អបអរសាទរ​ក្រុម​កីឡាបាល់ទះ​​បុរស​ជម្រើស​ជាតិ​កម្ពុជា ត្រូវឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ ដោយជួបជាមួយក្រុមកីឡាបាល់ទះបុរសជម្រើសជាតិឥណ្ឌូនេស៊ី ដណ្តើមមេដាយមាស បន្ទាប់ពីយក​ឈ្នះ​លើ​ក្រុម​កីឡាបាល់ទះជម្រើសជាតិថៃ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយលទ្ធផល ៣សិត​ទល់២ នៅ​រាត្រី​ថ្ងៃ​អាទិត្យ ទី​៧ ខែ​ឧសភា ឆ្នាំ​២០២៣ លើ​ទីលាន​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ។


ក្នុង​នាម​អនុ​ប្រធាន​សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា ឯកឧត្តម​ ស សុខា សូម​ថ្លែង​អំណរគុណ​ដល់​ពុកម៉ែ​ បងប្អូនទាំងអស់ ដែល​បាន​អញ្ជើញ​ចូលរួម​ទស្សនា​លើក​ទឹកចិត្ត​ដល់​កីឡាករ​យើង​នៅ​ទីលាន​ផ្ទាល់ និង​ទស្សនាតាម​ប្រព័ន្ធផ្សព្វផ្សាយនានា ទាំងក្នុង និងក្រៅប្រទេស។ 


ជាមួយគ្នានេះដែរ ក៏ស្នើដល់ពុកម៉ែ បងប្អូនទាំងអស់ សូមបន្តនូវការគាំទ្រអត្តពលិកកម្ពុជាគ្រប់​ប្រភេទ​កីឡា​ទាំង​អស់​នៅ​តាមទីលាន និង​តាម​ប្រព័ន្ធផ្សព្វផ្សាយនានា ដើម្បីជាការលើកទឹកចិត្តដល់ក្រុមកីឡាករយើង ឆ្ពោះទៅដណ្តើមមេដាយជូនជាតិមាតុភូមិនៃយើង។


សូមជូនពរក្រុមបាល់ទះបុរសជម្រើសជាតិកម្ពុជា ក៏ដូចជាក្រុមកីឡាករ កីឡាការិនី គ្រប់ប្រភេទកីឡាទាំងអស់របស់កម្ពុជា មានសុខភាព កម្លាំងមាំមួន និងទទួលបានជោគជ័យគ្រប់ការប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដណ្តើមបានមេដាយជូនព្រះរាជាណាចក្រកម្ពុជាកុំបីខាន៕







 

Saturday, May 6, 2023

ស៊ីហ្គេម ២០២៣៖ FFC បញ្ចប់ការចែកសំបុត្រ Free ដើម្បីទស្សនាការប្រកួតថ្ងៃទី០៧-ឧសភា ពិសេស U22 កម្ពុជា ប៉ះមីយ៉ាន់ម៉ា

(ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) បានប្រកាសបិទបញ្ចប់ការចែកសំបុត្រដោយឥតគិតថ្លៃ(Free) ដើម្បីទស្សនាការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ វិញ្ញាសាបាល់ទាត់បុរសអាយុក្រោម ២២ឆ្នាំ ពូលA សម្រាប់ថ្ងៃទី០៧ ខែឧសភាស្អែកនេះ ពោលគឺជំនួបរវាងក្រុមជម្រើសជាតិ U22 ទីម័រខាងកើត ជួប U22 ឥណ្ឌូនេស៊ី (៤ល្ងាច) និងក្រុមជម្រើសជាតិ U22 កម្ពុជា ជួប U22 មីយ៉ាន់ម៉ា (ម៉ោង ៧យប់) នៅពហុកីឡដ្ឋានជាតិអូឡាំពិក បានបញ្ចប់ហើយ នៅព្រឹកថ្ងៃទី០៦ ខែឧសភានេះ ។

យោងតាមការជូនដំណឹងរបស់សហព័ន្ធ បានបញ្ជាក់ថា «សហពន្ធ័កីឡាបាល់ទាត់កម្ពុជា មានកិត្តិយសសូមជម្រាបជូនបងប្អូនអ្នកគាំទ្រកីឡាបាល់ទាត់កម្ពុជា មេត្តាជ្រាបថា ការចែកបណ្ណ័ទស្សនាដោយឥតគិតថ្លៃ សម្រាប់ការប្រកួត នារាត្រីថ្ងៃទី ០៧ ខែឧសភា ឆ្នាំ ២០២៣ខាងមុខនេះ ត្រូវបានបញ្ចប់ត្រឹមម៉ោង ៩ព្រឹករួចហើយ ។ យើងសូមថ្លែងអំណរគុណចំពោះការគាំទ្រក្រុមជម្រើសជាតិកីឡាបាល់កម្ពុជាពីសំណាក់បងប្អូន និងអ្នកគាំទ្រទាំងអស់ និងសូមអព្យាស្រ័យ ចំពោះបងប្អូន ដែលបានអញ្ជើញមក តែពុំបានទទួលបានបណ្ណ័ទស្សនា ដោយមូលហេតុបណ្ណ័ ដែលបានបោះពុម្ពផលិតតម្រូវតាមចំនួនកៅអី ៣០.០០០សន្លឹកតែប៉ុណ្ណោះ» ។

គួរបញ្ជាក់ថា គោព្រៃជំទង់កម្ពុជា កំពុងមាន ៤ពិន្ទុក្នុងដៃ ក្រោយឆ្លងកាត់ ២ប្រកួតឈ្នះ ១ និងស្មើ ១ ពោលគឺចាញ់ប្រៀបក្រុមឥណ្ឌូនេស៊ី ២ពិន្ទុ គ្រាដែលនាំមុខក្រុម U22 ទីម័រខាងកើត និង U22 មីយ៉ាន់ម៉ា ដែលមាន ៣ពិន្ទុស្មើគ្នា ។ ដូច្នេះសម្រាប់ការប្រកួតទី៣ ក្នុងពូលជាមួយមីយ៉ាន់ម៉ាស្អែកនេះ គឺជាជំនួបដ៏សំខាន់ ដែលក្រុមម្ចាស់ផ្ទះកម្ពុជា ទាមទារឈ្នះដាច់ខាត ដើម្បីធានាកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ មុនឈានដល់ការប្រកួតបញ្ចប់ពូល A ជាមួយក្រុម U22 ឥណ្ឌូនេស៊ី នាថ្ងៃទី១០ ខែឧសភាខាងមុខ ៕





 

ស៊ីហ្គេម ២០២៣ ៖ កីឡាការិនី Odekta Elvina មកពីប្រទេសឥណ្ឌនេស៊ី ទទួលបានមេដាយមាស លើវិញ្ញាសាររត់ម៉ារ៉ាតុងនារី

(សៀមរាប)៖ ការប្រកួតវិញ្ញាសាររត់ម៉ារ៉ាតុងបុរស-នារី នៃប្រភេទអត្តពលកម្ម ក្នុងរយៈចម្ងាយប្រវែង ៤២,១៩៥ គីឡូម៉ែត្រ នៅលើទឹកដីអង្គរ ក្នុងខេត្តសៀមរាប។

សូមបញ្ជាក់ថា ការកួតលើវិញ្ញាសាររត់ម៉ារ៉ាតុងផ្នែកនារី រួមមាន៖

*ទី១៖ កីឡាការិនី Odekta Elvina មកពីប្រទេសឥណ្ឌនេស៊ី ទទួលបានមេដាយមាស

*ទី២៖ កីឡាការិនី Thi Tuyet le មកពីប្រទេសវៀតណាម ទទួលបានមេដាយប្រាក់

*ទី៣៖ កីឡាការិនី Christine Organiza Hallasgo មកពីប្រទេសហ្វីលីពីន ទទួលបានមេដាយសំរិទ្ធ៕






 

Thursday, May 4, 2023

ជាព័ត៍មានសម្រាប់អ្នកចូលរួមនៅពហុកីឡដ្ឋានជាតិមរតកតេជោ!

សូមមេត្តាកុំប៉ះពាល់វត្ថុទាំងឡាយដែលត្រូវបានដំឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ ជាពិសេសអំពូលភ្លើង  (Light Stick) «ដូចក្នុងរូបភាពនេះ» សម្រាប់បង្ហាញផ្ទាំងទស្សនីយភាពផ្សេងៗសម្រាប់កម្មវិធីបើក និងកម្មវិធីបិទ! 


សូមចូលរួមអបអរសាទរពិធីបើកព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ប្រកបដោយមោទនភាព និងភាពសប្បាយរីករាយ!


កុំភ្លេច ចូលរួមរក្សាអនាម័យទាំងអស់គ្នា! 


 Via: រដ្ឋបាលខណ្ឌជ្រោយចង្វារ


#អរគុណសន្តុិភាព

#កីឡារស់ក្នុងសន្ដិភាព

#SEAGames2023

#ASEANParaGames2023

#Cambodia2023

#phnompenh2023




 

ក្បួនដង្ហែព្រះអគ្គិជ័យកីទ្បា និងភ្លើងគប់កីឡាបានដង្ហែចេញពីវត្តឥន្រ្ទីសំវរៈ ខេត្តកំពង់ធំ ឆ្ពោះទៅរាជធានីភ្នំពេញ

នៅព្រឹកព្រលឹមថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ក្បួនដង្ហែព្រះអគ្គិជ័យកីទ្បា និងភ្លើងគប់កីឡា ដែលដឹកនាំដោយឯកឧត្តម នី ផល្លី រដ្ឋលេខាធិកាក្រសួងទេសចរណ៍បេសកជនពិសេស CAMSOC ទទួលបន្ទុកក្នុងប្រទេស  ឯកឧត្ដម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ  បានរៀបចំពិធីដង្ហែព្រះអគ្គិជ័យកីទ្បាចាកចេញពីវត្តឥន្រ្ទីសំវរៈ ហៅវត្តកំពង់ធំ បន្តឆ្ពោះទៅរាជធានីភ្នំពេញ ដើម្បីចូលក្នុងពហុកីឡដ្ឋានមរតកតេជោ ដើម្បីបើកកម្មវិធីសម្ពាធជាផ្លូវការនៃព្រឹត្តិការណ៍ សុីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។







 

សូមស្វាគមន៍ព្រឹត្តិការណ៍ស៉ីហ្គេម២០២៣(SEA GAMES 2023)


 ០៥ ឧសភា ២០២៣ នេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់កម្ពុជាដែលបានរង់ចាំអស់រយៈពេល៦៤ឆ្នាំមកហើយ គឺជាថ្ងៃនៃការបើកព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះ ក្នុងសម័យកាលសន្តិភាពពេញលេញ ដោយបានបង្ហាញនូវកិត្យានុភាពជាតិទៅពិភពលោកកាន់តែស្គាល់កម្ពុជាច្បាស់ តាមរយៈព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ។ 


ពលរដ្ឋកម្ពុជាទាំងអស់ គឺជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ដូច្នេះសូមចូលរួមទាំងអស់គ្នាដើម្បីគាំទ្រ ដោយស្នាមញញឹម មោទនភាព  និង រក្សាភាពថ្លៃថ្នូររបស់ជាតិយើង៕


Thursday, April 27, 2023

ចម្រៀងមួយបទ អ្នកចម្រៀងមកពីអាស៊ានចំនួន ១១ប្រទេស នឹងមកច្រៀងរួមគ្នា លើឆាកតន្ត្រីតែមួយក្នុងព្រឹត្តិការណ៍ #BeyondTheGames’ Day

ចូលរួមទាំងអស់គ្នាសាទរភាពជាម្ចាស់ផ្ទះ និងបង្ហាញភាសាបេះដូងសម្រាប់កម្ពុជា ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម នៅថ្ងៃទី២៨ ខែមេសា​ ឆ្នាំ២០២៣ នៅវិមានឈ្នះ ឈ្នះ ចាប់ពីម៉ោង៤ រសៀលតទៅ។


#BeyondTheGames #បេះដូងលោតក្នុងចង្វាក់តែមួយ #HeartsBeatinSync





 

Saturday, April 22, 2023

ទិដ្ឋភាពដង្ហែព្រះអគ្គិជ័យកីឡា នៅទីក្រុងយ៉ាងហ្គូន ខណៈប្រធានអូឡាំពិកមីយ៉ាន់ម៉ា ចាត់ទុកកម្ពុជា គឺជាព្រះរាជាណាចក្រ អច្ឆរិយៈ ដ៏អស្ចារ្យ

(ភ្នំពេញ)៖  នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ នេះ ពិធីដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅទីក្រុងយ៉ាំងហ្គូន នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បានដំណើរការដោយរលូន និងជោគជ័យ ដោយមានអ្នកចូលរួមដង្ហែ និងអបអរសាទរសរុបជាង ១,៥០០នាក់ ។

លោក Minn Thein Zan រដ្ឋមន្ដ្រីសហភាពក្រសួងកីឡា និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកមីយ៉ាន់ម៉ា បានបង្ហាញការគាំទ្រពេញទំហឹង ចំពោះពិធីដង្ហែនេះ ហើយបានចាត់ទុកកម្ពុជា គឺជាព្រះរាជាណាចក្រអច្ឆរិយៈមួយដ៏អស្ចារ្យ ចំពោះការលើកលែងដ៏ច្រើនពុំធ្លាប់មាន ក្នុងនាមម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាប្រចាំតំបន់នេះទៀតផង។

ពិធីដង្ហែនេះបានរៀបចំឡើងនៅនិវេសនដ្ឋាន នៃស្ថានទូតកម្ពុជាប្រចាំនៅទីក្រុងយ៉ាំងហ្គូន ក្រោមវត្តមានលោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជនពិសេស CAMSOC, លោក ជុំ អង្គវិចិត្រ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា មានការចូលរួមពីមន្ដ្រីកីឡាជាន់ខ្ពស់ និងអាជ្ញាធរ នៃរដ្ឋបាលភូមិភាគយ៉ាំងហ្គូនជាច្រើនផងដែរ។

លោក Minn Thein Zan បានសម្ដែងនូវមោទនភាពជាមួយកម្ពុជា ដែលត្រូវធ្វើម្ចាស់ផ្ទះស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមលើកដំបូង។ ក្នុងនាមប្រទេសមានទំនាក់ទំនងល្អប្រៀបដូចបងប្អូន លោកពិតជារីករាយក្នុងការសហការរៀបចំពិធីដង្ហែព្រះអគ្គិជ័យកីឡានេះ។ អ្វីដែលពិសេស គឺលោកពិតជាភ្ញាក់ផ្អើល ដែលរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចមិនឲ្យមានការលក់សំបុត្រ និងលក់សិទ្ធិផ្សព្វផ្សាយ ហើយថែមទាំងមិនតម្រូវឲ្យបង់ថ្លៃស្នាក់នៅ-ហូបចុករបស់ប្រតិភូ និងអត្តពលិកគ្រប់បណ្ដាប្រទេសសមាជិកទាំងអស់ ក្នុងម្នាក់ ៥០ដុល្លារក្នុង ១ថ្ងៃថែមទៀត។

លោកបន្ដថា «ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកម្ពុជា ដែលបានសម្រេចក្នុងការផ្ដល់ជូនដោយឥតគិតថ្លៃជាច្រើនយ៉ាងដូច្នេះ។ ការផ្ដល់ជូននេះ គឺខ្ញុំមិនធ្លាប់បានលឺ ឬបានដឹងពីមុនមក សម្រាប់នៅប្រទេសផ្សេងៗទេ មានតែនៅកម្ពុជា គឺជាប្រទេសទី១ ដែលបានផ្ដល់ជូនយ៉ាងច្រើនបែបនេះ ខណៈនៅប្រទេសផ្សេងៗ គឺយើងត្រូវចំណាយ។ ខ្ញុំពិតជារីករាយជាខ្លាំង ចំពោះដំណឹងដ៏ល្អមួយនេះ។

«នេះគឺជាការផ្ដល់ជូនលើកដំបូងគេ ហើយក៏ជាការផ្ដល់ជូនដ៏ល្អ សម្រាប់ការផ្ដល់កិត្តិយសដ៏ខ្ពង់ខ្ពស់ ដល់បណ្ដាប្រទេស ដែលចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមនៅកម្ពុជា ដែលប្រទេសផ្សេងៗ ពុំធ្លាប់បានផ្ដល់ជូន។ ខ្ញុំពិតជាថ្លែងអំណរគុណយ៉ាងខ្លាំង ចំពោះកម្ពុជា ដែលបានផ្ដល់ជូនដូច្នេះ។ កម្ពុជា ពិតជាព្រះរាជាណាចក្រអច្ឆរិយៈមួយដ៏អស្ចារ្យ»។ លោក Minn Thein Zan បន្ថែម។

ជាមួយគ្នាដែរ លោក ហោ សារុន បានលើកឡើងថា គិតត្រឹមថ្ងៃនេះកម្ពុជានៅសល់ ១៤ថ្ងៃទៀតប៉ុណ្ណោះ សម្រាប់ដំណើរឆ្ពោះទៅពិធីបើកការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ជាផ្លូវការ ក្រោយរង់ចាំអស់រយៈពេល ៦៤ឆ្នាំ។ ការប្រារព្ធពិធីដង្ហែព្រះអគ្គិជ័យកីឡាថ្ងៃនេះ គឺជាវិធីដ៏ល្អមួយក្នុងការអបអរសាទរព្រឹត្តិការណ៍ប្រវត្តិសាស្ដ្ររបស់កម្ពុជា ជាមួយបណ្ដាប្រទេសជាមិត្តនៅក្នុងតំបន់ ជាក់ស្ដែងពិធីដង្ហែនៅទីក្រុងយ៉ាំងហ្គូនថ្ងៃនេះ គឺជាជោគជ័យមួយទៀត ដែលមានអ្នកចូលរួមរហូតដល់ជាង ១,៥០០នាក់។

បេសកជនពិសេសកម្ពុជាបន្ដថា «នៅកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា យើងធ្វើការរួមគ្នាប្រកបដោយសុខដុមរមណីយកម្ម នៅក្រោមម្លប់សន្ដិភាព ហើយឥឡូវនេះ យើងមានមោទនភាពសូមប្រកាសថា កម្ពុជាឆ្នាំ២០២៣ បានត្រៀមខ្លួនរួចជាស្រេច ដើម្បីជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលជាព្រឹត្តិការណ៍ប្រកួតអនុញ្ញាតឲ្យចូលទស្សនាដោយឥតគិតថ្លៃ និងផ្សាយបន្ដផ្ទាល់ដោយមិនគិតថ្លៃ រួមជាមួយការមិនតម្រូវឲ្យប្រតិភូកីឡាបង់ប្រាក់ផងដែរ»។

លោកបន្ថែមថា «កម្ពុជាមិនត្រឹមតែបានត្រៀមខ្លួនរួចរាល់ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ប៉ុណ្ណោះទេ តែកម្ពុជាក៏បានត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរ និងអ្នកទស្សនាផងដែរ។ នៅក្នុងឆ្នាំជាប្រវត្តិសាស្ដ្រ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ កម្ពុជាកាន់តែមានភាពអស្ចារ្យមួយកម្រិតទៀត ដែលអច្ឆរិយភាពកើតមានគ្រប់ពេលវេលា គ្រប់ទីកន្លែង ជាមួយយុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា ឆ្នាំ២០២៣» គ្រប់ថ្ងៃគឺជាអច្ឆរិយៈ ការអញ្ជើញទស្សនាកម្ពុជា គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ជាពិសេសចំពេលដ៏ល្អ នៃព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។ នេះគឺជាតថភាពមួយឆ្លុះបញ្ចាំងឲ្យឃើញពីសារសំខាន់នៃទំនាក់ទំនងរវាងវិស័យកីឡា និងវិស័យទេសចរណ៍ ដែលជាដៃគូដ៏ល្អឥតខ្ចោះ ក្នុងការលើកកម្ពស់គ្នាទៅវិញទៅមក»។ ទិដ្ឋភាព នៃពិធីដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅទីក្រុងយ៉ាងហ្គូន ៕