ទំនាក់ទំនងព័ត៌មានទាន់ហេតុការណ៌ តាមរយះលេខ 012 716184-093 716184-060 716184

Sunday, November 30, 2025

អ្នកសេដ្ឋកិច្ចក្រៅប្រពន្ធ័ រាប់ពាន់នាក់ បានចូលរួមយុទ្ធនាការផ្សព្វផ្សាយការចុះឈ្មោះតាមថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធខេត្តកណ្តាល..

 

ពិធីនេះបានធ្វើឡើង នារសៀលថ្ងៃទី២៩ ខែវិច្ឆិកា នៅបរិវេនសាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល ក្រោមអធិបតីភាព ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យា សាស្រ្ត បច្ចេកវិទ្យានិងនវានុវត្តន៍ និងជាប្រធានគណៈកម្មការសម្របសម្រួល ទៅលើកិច្ចការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ (គ.ស.អ.ស.ក) និងវត្តមាន ឯកអភិបាលរង នៃគណៈអភិបាលខេត្តកណ្តាល។

បើតាមឧកញ៉ា សាស្ត្រាចារ្យសមូហកបណ្ឌិត ឡី សុភាព សមាជិកគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងជាប្រធានសមាគម សហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា និងក្នុងនាមសមាជិកគណៈកម្មាធិការ សម្រប សម្រួល ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ថ្នាក់ដឹក នាំក្រុមប្រឹក្សាភិបាល គណៈ កម្មការប្រតិបត្តិ សមាជិក សមាជិកា និងអ្នក សេដ្ឋកិច្ចក្រៅប្រព័ន្ធ នៃសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា ដែលជា សហគ្រាសធុនមីក្រូ កម្មករ- និយោជិត និងបុគ្គល ស្វ័យនិយោជន៍ . ថាខេត្តកណ្តាល គឺជាខេត្ត-ក្រុងទី៧ នៃយុទ្ធនាការផ្សព្វផ្សាយ ការចុះឈ្មោះតាមថ្នាលឌីជីថល ចុះឈ្មោះអ្នកសេដ្ឋ កិច្ចក្រៅប្រព័ន្ធ  ដែលលើកទី១ នៅរាជធានីភ្នំពេញ។ លើកទី២ នៅខេត្តបាត់ដំបង។ លើកទី៣ នៅខេត្តសៀមរាប លើកទី៤ នៅខេត្តកំពង់ស្ពឺ , លើកទី៥ នៅខេត្តកំពង់ធំ  លើកទី៦ នៅខេត្តតាកែវ និងលើកទី៧ នៅខេត្តកណ្តាលនេះ។

បើតាមឧកញ៉ា សាស្ត្រាចារ្យសមូហកបណ្ឌិត ឡី សុភាព សម្រាប់ការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះដែរ  សមាគមបានជួយសម្រប សម្រួលការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅ​ប្រព័ន្ធតាមថ្នាលឌីជីថល ជូន សហ គ្រាសធុនមីក្រូ កម្មករ-និយោជិត និងបុគ្គលស្វ័យនិយោជន៍ នៅតាមរាជធានី-ខេត្ត។ ក្នុងន័យនេះបណ្ឌិត ឡី សុភាព បានអំពាវនាវ បងប្អូនទាំងអស់គ្នា ចូលរួមចុះឈ្មោះ និងផ្សព្វផ្សាយ បន្តដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យបានចុះ ឈ្មោះតាមរយៈថ្នាលឌីជីថលចុះ ឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យបានច្រើនឡើង។ សំរាប់ក្រុមគោលដៅសម្រាប់ការចុះឈ្មោះនេះ រួមមានសហគ្រាសធុនមីក្រូ កម្មករ-និយោជិតនៃសហគ្រាសធុនមីក្រូ កម្មករ-និយោជិតម្តងម្កាល និងបុគ្គលស្វ័យនិយោជន៍ ដែលប្រកបអាជីវកម្ម មុខរបរ និង/ឬ ការងារនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

ឯកឧត្តមរដ្ឋមន្ត្រី  ហែម វណ្ណឌី
បានពន្យល់អំពីអត្ថប្រយោជន៍នៃការចុះឈ្មោះ ដែលរួមមានដូចជា ការទទួលបានអត្តសញ្ញាណច្បាស់លាស់ លទ្ធភាពទទួលសេវាហិរញ្ញវត្ថុផ្លូវការ អត្ថប្រយោជន៍ របបសន្តិសុខសង្គម ការបណ្តុះបណ្តាលជំនាញ សេវាគាំពារសង្គមការលើកលែងកាតព្វកិច្ចពន្ធនិងការអនុគ្រោះពន្ធជាដើម។ 

ទន្ទឹមនឹងនោះ អត្ថប្រយោជន៍ថ្មីៗ ត្រូវបានបន្តរៀបចំជូនអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ  ដូចជាការធានារ៉ាប់រងអាយុជីវិតសម្រាប់គ្រោះថ្នាក់បុគ្គលជាក្រុម ពីក្រុមហ៊ុន មែនញ៉ូឡាយ (Manulife), បណ្ណជំនួយថវិកា ចំនួន១លានរៀល ពីមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី“តេជោ” សម្រាប់សហគ្រាសធុនមីក្រូ ចាប់យកដំណោះស្រាយ ការបណ្តុះបណ្តាល និងការប្រឹក្សាផ្នែកឌីជីថលសម្រាប់អាជីវកម្ម។ ជាមួយនេះ មូលនិធិអភិវឌ្ឍន៍ជំនាញក៏កំពុងរៀបចំកញ្ចប់អត្ថប្រយោជន៍ សម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលនឹងត្រូវប្រកាសនៅពេលខាងមុខផងដែរ៕




 





















 


អាគាររោងចក្រផលិតបារី គ្មានស្លាកយីហោនៅភូមិភ្លើងឆេះរទេះកើត សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល តើមានការអនុវត្តច្បាប់ជាតិ និងអន្តរជាតិយ៉ាងណាដែរ

 



អាគាររោងចក្រផលិតបារី គ្មានស្លាកយីហោនៅភូមិភ្លើងឆេះរទេះកើត សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល តើមានការអនុវត្តច្បាប់ជាតិ និងអន្តរជាតិយ៉ាងណាដែរ! (វគ្គ១)

កំបូល÷ទីតាំងរោងចក្រផលិតបារីរបស់ចិនមួយកន្លែងស្ថិតនៅក្នុងភូមិភ្លើងឆេះរទេះកើត សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ជាកន្លែងផលិតបារីដែលជាសារធាតុញៀន ធ្វើអោយមានផលប៉ះពាល់សុខភាព ក្លិនជះចេញពីរោងចក្រផលិត។

បើយោងតាមការលើកឡើងរបស់មជ្ឈដ្ឋានទូទៅនៅក្នុងតំបន់នោះដែលជម្រាបប្រាប់មកឲ្យអង្គភាពសារព័ត៌មានឲ្យចុះពិនិត្យមើលព្រមទាំងមានការផ្សព្វផ្សាយដើម្បីជម្រាបជូនដល់ថ្នាក់ដឹកនាំដែលជាអាជ្ញាធរ ជាមន្ត្រីជំនាញផងដែរនោះ គឺនៅល្ងាចថ្ងៃទី២២ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមភ្នាក់ងារសារព័ត៌មានដែលមកពីបណ្ដាស្ថាប័នមួយចំនួនក៏បានចុះទៅពិនិត្យអង្កេតមើលអំពីស្ថានភាព និងបរិយាកាសទាំងអស់នោះក៏ឃើញមានភាពមិនប្រក្រតីខ្លះ គឺ :

ទីមួយរោងចក្រនេះអាចសង្ស័យជារោងចក្រផលិតបារី ទីពីររោងចក្រទាំងនេះមិនបានលើកស្លាកយីហោឲ្យស្របទៅនឹងនីតិវិធីច្បាប់នោះទេ ទីបីបរិយាកាសមួយចំនួនគឺមានការជះក្លិនមិនល្អជុំវិញទៅនឹងសារធាតុគីមីដែលបានសាយភាយ

ទី៤យើងឃើញមានប្រជាពលរដ្ឋបានរាយការណ៍ថាទីតាំងទាំងនោះគឺជាទីតាំងដែលស្តុកនៅបារីដូចជាកំទេចអំពីសំរាមសុទ្ធសឹងតែជាស្ថានភាពញៀនដែលអង្គភាពរបស់យើងធ្វើការផ្ដិតនិងថតដើម្បីជាភស្តុតាងជម្រាបជូនដល់ថ្នាក់ដឹកនាំឲ្យបានជ្រាបជាព័ត៌មាន ។ល។

ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិលសង្ឃឹមថាលោក ឃឹម ស៊ុនសូដា អភិបាលនៃគណៈអភិបាលខណ្ឌកំបូល និងស្ថាប័នពាក់ព័ន្ធទាំងអស់សូមមេត្តាចុះអធិការកិច្ច ចំពោះទីតាំងផលិតបារី ដែលកំពុងប្រព្រឹត្តបទល្មើស ផលិតសារធាតុខុសច្បាប់អន្តរជាតិដើម្បីនាំចេញទៅបរទេស ដោយយោងនៅចំណុច គ្មានឈ្មោះឬស្លាកយីហោ ដើម្បីបញ្ជាក់ ដោយមិនដឹងថា មានច្បាប់អនុញ្ញាតិត្រឹមត្រូវឬមួយយ៉ាងណានោះទេ?

អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ក្រសួងឧស្សាហកម្ម និងស្ថាប័នពាក់ព័ន្ធ និងមន្ត្រីជំនាញនាយកដ្ឋាន(ក.ប.ប)គួរតែអនុវត្តន៍ច្បាប់ដែលបានចែង នៅក្នុងព្រះរាជណាចក្រកម្ពុជា ក្នុងការត្រួតពិនិត្យ កាតព្វកិច្ច ផលិតផលខុសច្បាប់ ផលិតផលក្លែងក្លាយ ដើម្បីបញ្ជាក់ពីសមត្ថភាព នៃស្ថាប័ន ដែលបានចែង និងប្រកាសជាសាធារណ: តែអ្វីដែលអង្គភាពសារព័ត៌មានយើង ចង់បើកបង្ហាញនោះ គឺក្លិនរបស់ថ្នាំ រួមនិងសារធាតុញៀនមួយចំនួន ដែលជាមូលហេតុ ធ្វើអោយប៉ះពាល់ដល់សុខភាព និងកើតជំងឺមហាជាច្រើនគ្រប់ប្រភេទ ។


ជុំវិញករណីខាងលើនេះអង្គភាពនៅពុំទាន់មានលេខទូរសព្ទសម្រាប់ទំនាក់ទំនងចំពោះម្ចាស់ក្រុមហ៊ុនឬអ្នកគ្រប់គ្រងរោងចក្រដើម្បីធ្វើការផ្ដល់ដំណឹងឡប់មកវិញនៅឡើយទេ។

សូមស្ថាប័នពាក់ព័ន្ធក្នុងការជំរុញឲ្យមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ថាប័នពាក់ព័ន្ធជួយឆ្លើយបំភ្លឺ ចំពោះទីតាំងរបស់ក្រុមហ៊ុនខាងលើគឺជាកន្លែងផលិតបារីខុសច្បាប់ជាតិអន្តរជាតិ បង្កើនផលិតសារធាតុញៀន និងផលិតស្លាកយីហោ ផ្សេងៗជាច្រើន ។


បើយោងទៅតាមច្បាប់ដែលបានចែងនៅក្នុងក្រសួងពាណិជ្ជកម្មត្រូវបានកំណត់ម៉ាក ចំនួនផលិតផល និងឈ្មោះក្រុមហ៊ុនទៅតាមការផ្ដល់ជូនមានចំនួនកំណត់ជាក់លាក់នៃក្រុមហ៊ុនខ្នាតតូច មធ្យម និងខ្នាតធំ និងចាំបាច់ត្រូវតែផ្ដល់ជូនទៅតាមចំនួនដែលបានសុំពីម្ចាស់សហគ្រាសឬម្ចាស់ក្រុមហ៊ុនដើម្បីអនុវត្តចេញដោយក្រសួងពាណិជ្ជកម្ម។


ផ្អែកតាមច្បាប់ដែលបានកំណត់ដោយនាយកដ្ឋានពន្ធដាររបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលបានផ្ដល់ជូននូវតម្លៃ និងផលិតផលបានកំណត់ត្រូវតែការបង់ពន្ធទៅតាមម៉ាកនីមួយៗ ដែលត្រូវបានចុះបញ្ជីក្រោមស្លាកយីហោរ ឬប្រភេទផលិតផល។


ទាក់ទងចំពោះការផលិតទៅនឹងវត្ថុធាតុដើមទៅតាមស្តង់ដា និងបទដ្ឋានក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក៏បានកំណត់នូវមុខរបររបស់ម្ចាស់សហគ្រាសឬក្រុមហ៊ុនដែលមានទំហំនៃមូលធនដែលបានកំណត់ដោយច្បាប់ ត្រូវបានចែងក្នុងមូលដ្ឋាននៃច្បាប់ និងធ្វើការផលិតនូវផលិតផលទាំងអស់ឲ្យស្របតាមស្តង់ដា នៃព្រះរាជាណាចក្រកម្ពុជា និងស្របតាមគោលការណ៍មួយចំនួននៃស្តង់ដាអន្តរជាតិ។

រោងចក្រផលិតបារីមិនគ្រប់លក្ខខណ្ឌច្បាប់មួយកន្លែងនេះ កំពុងទទួលការរិះគន់ពីសំណាក់ប្រជាពលរដ្ឋ និងក្លាយជាកន្លែងស្តុកបារី ក្នុងការបញ្ជូនទៅចែកចាយនៅបរទេស គេចពន្ធ លំហូរតាមច្រករបៀងទៅបរទេសដែលជាដៃគូរួមគំនិត ក្នុងការផលិតនិងចែកចាយ ។


ទាំងនោះ បង្កើតទីតាំងក្នុងការផលិតបារីខុសច្បាប់ ងាយស្រួលនិងបិទបាំង ក្រសែរភ្នែកអន្តរជាតិ តែអ្វីដែលគួរអោយសោកស្តាយជាទីបំផុតនោះប្រទេសកម្ពុជាយើង និងរងនៅការចោទប្រកាន់ និងទទួលការរិះគន់ពីមហាជនគ្រប់ទិសទី សូមថ្នាក់ដឹកនាំមេត្តាពិនិត្យ។


អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំដែលហៅកាត់ថា (ក.ប.ប)អគ្គនាយកដ្ឋានគយនិងរដ្ឋាករ និងស្ថាប័នក្រសួងពាក់ព័ន្ធនានា សូមអនុវត្តតាមមូលដ្ឋានគ្រិះនៃច្បាប់ ដោយក្តីអនុគ្រោះ។ប្រជាពលរដ្ឋ ស្នើសុំដល់ឯកឧត្តមអភិសន្តិ បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមមេត្តាចាត់មន្ត្រីជំនាញ ចុះទៅពិនិត្យចំពោះទីតាំងខាងលើដោយក្តីអនុគ្រោះ។

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនា និងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មាន សូមអរគុណ៕














Friday, November 14, 2025

IPA អំពាវនាវដល់ភាគីថៃ កម្ពុជា សហគមន៍អន្តរជាតិ UN, ASEAN & USA មានចំណាត់ការចំពោះករណីកងទ័ពថៃ បាញ់ពលរដ្ឋខ្មែរស្លាប់ ១នាក់ របួស ៣នាក់ នៅភូមិព្រៃ

IPA អំពាវនាវដល់ភាគីថៃ កម្ពុជា សហគមន៍អន្តរជាតិ UN, ASEAN & USA មានចំណាត់ការចំពោះករណីកងទ័ពថៃ បាញ់ពលរដ្ឋខ្មែរស្លាប់ ១នាក់ របួស ៣នាក់ នៅភូមិព្រៃចាន់

IPA calls on the Thai party, Cambodia, the international community, UN, ASEAN & USA to take measures regarding the case of the Thai military shooting that caused 1 Cambodian civilian death and 3 injuries in Prey Chan village







 



Monday, November 10, 2025

ឧកញ៉ាសាស្ដ្រាចារ្យសមូហកបណ្ឌិត ឡី សុភាព ប្រធានសមាគមសហព័ន្ធវិនិយោគិនកម្ពុជា និងជាប្រធានសមាគមសហព័ន្ធការពារអ្នកប្រើប្រាស់នៅកម្ពុជា បានដឹកនាំសមាជិកសមាជិកាចូលរួមដាក់កម្រងផ្កាក្នុង ពិធីបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ឆ្នាំ២០២៥ នៅវិមានឯករាជ្យ

ពិធីនេះបានធ្វើឡើង នាព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅបរិវេនវិមានឯករាជក្នុងរាជធានីភ្នំញ ក្រោមព្រះរាជាធិបតី ដ៏ខ្ពង់ខ្ពស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហនុ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងឥស្សរជនកំពូលរបស់ជាតិ នៅក្នុងស្ថាប័នព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល រួមនិងកងកំលាំងទាំងបី ស្ថាប័នក្រសួងមន្ទីរ និងមហាជនផងដែរ។

ដោយឡែកងាកមកវិយឯកជន នៅក្នុងឱកាសដ៏ថ្លៃថ្លានេះដែរ ឧកញ៉ាសាស្ត្រាចារ្យសមូហកបណ្ឌិត ឡី សុភាព ប្រធានសមាគមសហព័ន្ធ វិនិយោគិនកម្ពុជា និងជាប្រធានសមាគមសម្ពន្ធភាពអង្គការ- សមាគម និងវិស័យឯកជននៅកម្ពុជា  បានដឹកនាំ ប្រតិភូ វិនិយោគិន ឧស្សា ហករ ពាណិជ្ជករ សិប្បករ អាជីវករ អ្នកជំនាញវិជ្ជាជីវៈ បុគ្គលស្វ័យនិយោជន៍ និង វិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក៏បានដឹកនាំប្រតិភូ ចូលរួមអបអរសាទរ បុណ្យខួប អនុស្សាវរីយ៍ លើកទី៧២ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និង ទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ និង មីទ្ទីងមហាជន៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០២៥នេះដែរ ទាំងនៅវិមានឯករាជ្យ និងវិមានព្រះបរមរូបព្រះបរមរតនកោដ្ឋ ។



ទិវាបុណ្យឯករាជ្យជាតិ៩ វិច្ឆិកា គឺជាការរំលឹកឲ្យឃើញ ពីស្នាព្រះហស្ថ និងព្រះរាជបូជនីយកិច្ច និងបេសកកម្មដ៏ឧត្តុង្គឧត្តម ថ្លៃថ្លាជាទីបំផុត ដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែរ របស់អង្គព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ អតីតព្រះមហាក្សត្រខ្មែរ  ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គ បានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណ យ៉ាងក្លៀវក្លាបំផុត ធ្វើការតស៊ូ ក្នុងក្របខណ្ឌ នៃព្រះរាជបូជនីយកិច្ច ដើម្បីទាមទារឯករាជ្យដ៏ពិតប្រាកដនៅកម្ពុជា ចេញពីអាណានិគមនិយមបារាំង នៅថ្ងៃទី០៩វិច្ឆិកា ឆ្នាំ១៩៥៣ ហើយដែលមកដល់ ថ្ងៃ០៩វិច្ឆិកា ឆ្នាំ២០២៥នេះ មានរយះពេល ៧២ឆ្នាំហើយ

 

ជាចុងចញ្ចប់ឧកញ៉ាសាស្ត្រាចារ្យសមូហកបណ្ឌិត ឡី សុភាពក៏បានថ្លែងអំណរគុណចំពោះសមាជិក សមាជិកា ដែលបាន ចូលរួមតាមការអញ្ជើញរបស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ហើយបានមានប្រសាសន៍បន្ថែមទៀតថា ការចុះត្រួតពិនិត្យនេះ មានគោលបំណងធានាបាននូវការប្រារព្ធនៃពិធីខួបអនុស្សាវរីយ៍នេះ ប្រព្រឹត្តទៅដោយរលូន និងអធិកអធម 













 


Sunday, November 9, 2025

សារព័ត៌មានចិន Global Times: មជ្ឈមណ្ឌលបច្ចេកវិទ្យាចិនចោទអាមេរិកថា ទំនងជាអ្នកនៅពីក្រោយការលួច Bitcoin ដោយហៅករណីនេះថា «ចោរឈ្លោះគ្នា»



 (ប៉េកាំង)៖ មជ្ឈមណ្ឌលជាតិប្រយុទ្ធប្រឆាំងមេរោគកុំព្យូទ័ររបស់ចិន (CVERC) បានចេញផ្សាយរបាយការណ៍វិភាគបច្ចេកទេសមួយនៅថ្ងៃអាទិត្យនេះ ដោយចោទប្រកាន់ថា រដ្ឋាភិបាលសហរដ្ឋអាមេរិកទំនងជាអ្នកនៅពីក្រោយការលួច Bitcoin ដ៏ធំសម្បើមមួយពីបណ្តុំអ្នកជីករ៉ែ (Mining pool) ដែលជាកម្មសិទ្ធិរបស់មហាសេដ្ឋី ចេន ហ្ស៊ី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Prince Group នៅកម្ពុជា។ មជ្ឈមណ្ឌលជាតិប្រយុទ្ធប្រឆាំង មេរោគកុំព្យូទ័ររបស់ចិន បានប្រៀបធៀបករណីនេះថា ជា «ចោរឈ្លោះគ្នា» ដែលត្រូវបានរៀបចំដោយអង្គភាព Hacker កម្រិតរដ្ឋ។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន Global Times របស់ចិន នៅថ្ងៃទី០៩ ខែវិច្ចិកា ឆ្នាំ២០២៥។របាយការណ៍របស់ មជ្ឈមណ្ឌលជាតិប្រយុទ្ធប្រឆាំង មេរោគកុំព្យូទ័ររបស់ចិន បានរៀបរាប់ត្រឡប់ទៅវិញអំពីដំណើររឿងពេញលេញ ដែលចាប់ផ្តើមនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ នៅពេលដែល Bitcoin ប្រមាណ ១២៧,២៧២ BTC (កាលណោះមានតម្លៃប្រហែល ៣,៥ ពាន់លានដុល្លារ បច្ចុប្បន្នមានតម្លៃជិត ១៥ ពាន់លានដុល្លារ) ត្រូវបានលួចចេញពីបណ្តុំអ្នកជីករ៉ែ LuBian mining pool របស់លោក ចេន ហ្ស៊ី។ បន្ទាប់ពីហេតុការណ៍នោះ លោក ចេន ហ្ស៊ី និងក្រុមហ៊ុនរបស់លោក បានព្យាយាមផ្ញើសារតាមរយៈប្រព័ន្ធប្លុកឆេនជាច្រើនលើកច្រើនសារ ដើម្បីស្នើសុំឱ្យបញ្ជូនទ្រព្យសម្បត្តិត្រឡប់មកវិញ ហើយថែមទាំងបានផ្តល់រង្វាន់ទៀតផង ប៉ុន្តែគ្មានការឆ្លើយតបឡើយ។

ចំណុចដែលគួរឱ្យសង្ស័យបំផុតគឺ Bitcoin ទាំងនោះត្រូវបានរក្សាទុកនៅក្នុងកាបូបលុយឌីជីថលតែមួយ ដោយគ្មានការចលនាអស់រយៈពេលជិត ៤ ឆ្នាំ ដែលជារឿងខុសប្លែកពីឥរិយាបថរបស់ក្រុម Hacker ធម្មតា ដែលតែងតែប្រញាប់លក់ទ្រព្យសម្បត្តិលួចបានយ៉ាងលឿន។ មជ្ឈមណ្ឌលជាតិប្រយុទ្ធប្រឆាំង មេរោគកុំព្យូទ័ររបស់ចិនបានលើកឡើងថា ឥរិយាបថនេះប្រៀបដូចជាប្រតិបត្តិការដែលត្រូវបានរៀបចំដោយភាពជាក់លាក់ពី «អង្គភាព ​Hacker កម្រិតរដ្ឋ»។ នៅខែមិថុនា ឆ្នាំ២០២៤ ទ្រព្យសម្បត្តិទាំងនោះត្រូវបានផ្ទេរទៅកាបូបលុយឌីជីថលថ្មីមួយ ដែលក្រោយមកឧបករណ៍តាមដានប្លុកឆេន ARKHAM របស់អាមេរិក បានកំណត់ថា ជាកម្មសិទ្ធិរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក។

ដំណើររឿងនេះបានឈានដល់ចំណុចកំពូលនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ នៅពេលក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក បានប្រកាសចោទប្រកាន់ព្រហ្មទណ្ឌលើលោក ចេន ហ្ស៊ី ពីបទពាក់ព័ន្ធនឹងការបោកប្រាស់រូបិយប័ណ្ណឌីជីថល និងបានប្រកាសរឹបអូស Bitcoin ចំនួន ១២៧,០០០ BTC។ មជ្ឈមណ្ឌលជាតិប្រយុទ្ធប្រឆាំង មេរោគកុំព្យូទ័ររបស់ចិន បានសន្និដ្ឋានថា «ភស្តុតាងបង្ហាញថា Bitcoin ដែលត្រូវបានរឹបអូសដោយរដ្ឋាភិបាលអាមេរិក គឺត្រូវគ្នានឹង Bitcoin ដែលត្រូវបានលួចពីបណ្តុំអ្នកជីករ៉ែ LuBian។ នេះទំនងជាមានន័យថា រដ្ឋាភិបាលអាមេរិកបានលួច Bitcoin របស់លោក ចេន ហ្ស៊ី ដោយប្រើបច្ចេកទេស hacker តាំងពីឆ្នាំ២០២០មកម្ល៉េះ»។

គួរបញ្ជាក់ថា របាយការណ៍នេះក៏បានរកឃើញដែរថា ការអះអាងរបស់ក្រសួងយុត្តិធម៌អាមេរិកថា មូលនិធិទាំងអស់មានប្រភពពីអំពើខុសច្បាប់ គឺផ្ទុយពីការរកឃើញដំបូងរបស់ខ្លួន ដែលបានបង្ហាញថា Bitcoin ទាំងនោះមានប្រភពចម្រុះ រួមទាំងការជីករ៉ែដោយឯករាជ្យ និងការទូទាត់ពីបណ្តុំអ្នកជីករ៉ែផងដែរ៕


Sunday, November 2, 2025

រយៈពេល៩៧ថ្ងៃហើយ ដែលភាគីថៃមិនទាន់ ដោះលែងកងទ័ពកម្ពុជា១៨នាក់


ក្រសួងការពារជាតិ ៖ គិតត្រឹមថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ មានរយៈពេល៩៧ថ្ងៃហើយ ដែលភាគីថៃមិនទាន់ ដោះលែងកងទ័ពកម្ពុជា១៨នាក់ ។


កម្ពុជាសូមអំពាវនាវឱ្យភាគីថៃ ដោះលែងពួកគាត់ត្រឡប់មកវិញឱ្យបានឆាប់រហ័សជាទីបំផុត ដើម្បីឱ្យពួកគាត់អាចវិលត្រឡប់មកជួបជុំក្រុមគ្រួសាររបស់ពួកគាត់ និងប្រកបដោយសុខសុវត្ថិភាព ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ។

សូមគូសបញ្ជាក់






ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំឥតឈប់ឈរ នូវគ្រប់យន្តការដោះស្រាយទាំងអស់លើករណីនេះ ដើម្បីឱ្យភាគីថៃ ដោះលែងកងកម្លាំងរបស់យើងទាំង១៨នាក់នោះ វិលត្រលប់មកវិញឱ្យបានឆាប់រហ័សជាទីបំផុត និងដោយសុខសុវត្ថិភាព។ 

រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ មិនដែលបោះបង់កងកម្លាំងរបស់យើងណាម្នាក់ចោលនោះឡើយ ទោះក្នុងកាលៈទេសៈណាក៏ដោយ  ៕