(ប៉េកាំង)៖ មជ្ឈមណ្ឌលជាតិប្រយុទ្ធប្រឆាំងមេរោគកុំព្យូទ័ររបស់ចិន (CVERC) បានចេញផ្សាយរបាយការណ៍វិភាគបច្ចេកទេសមួយនៅថ្ងៃអាទិត្យនេះ ដោយចោទប្រកាន់ថា រដ្ឋាភិបាលសហរដ្ឋអាមេរិកទំនងជាអ្នកនៅពីក្រោយការលួច Bitcoin ដ៏ធំសម្បើមមួយពីបណ្តុំអ្នកជីករ៉ែ (Mining pool) ដែលជាកម្មសិទ្ធិរបស់មហាសេដ្ឋី ចេន ហ្ស៊ី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Prince Group នៅកម្ពុជា។ មជ្ឈមណ្ឌលជាតិប្រយុទ្ធប្រឆាំង មេរោគកុំព្យូទ័ររបស់ចិន បានប្រៀបធៀបករណីនេះថា ជា «ចោរឈ្លោះគ្នា» ដែលត្រូវបានរៀបចំដោយអង្គភាព Hacker កម្រិតរដ្ឋ។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន Global Times របស់ចិន នៅថ្ងៃទី០៩ ខែវិច្ចិកា ឆ្នាំ២០២៥។របាយការណ៍របស់ មជ្ឈមណ្ឌលជាតិប្រយុទ្ធប្រឆាំង មេរោគកុំព្យូទ័ររបស់ចិន បានរៀបរាប់ត្រឡប់ទៅវិញអំពីដំណើររឿងពេញលេញ ដែលចាប់ផ្តើមនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ នៅពេលដែល Bitcoin ប្រមាណ ១២៧,២៧២ BTC (កាលណោះមានតម្លៃប្រហែល ៣,៥ ពាន់លានដុល្លារ បច្ចុប្បន្នមានតម្លៃជិត ១៥ ពាន់លានដុល្លារ) ត្រូវបានលួចចេញពីបណ្តុំអ្នកជីករ៉ែ LuBian mining pool របស់លោក ចេន ហ្ស៊ី។ បន្ទាប់ពីហេតុការណ៍នោះ លោក ចេន ហ្ស៊ី និងក្រុមហ៊ុនរបស់លោក បានព្យាយាមផ្ញើសារតាមរយៈប្រព័ន្ធប្លុកឆេនជាច្រើនលើកច្រើនសារ ដើម្បីស្នើសុំឱ្យបញ្ជូនទ្រព្យសម្បត្តិត្រឡប់មកវិញ ហើយថែមទាំងបានផ្តល់រង្វាន់ទៀតផង ប៉ុន្តែគ្មានការឆ្លើយតបឡើយ។
Sunday, November 9, 2025
Home
/
Unlabelled
/
សារព័ត៌មានចិន Global Times: មជ្ឈមណ្ឌលបច្ចេកវិទ្យាចិនចោទអាមេរិកថា ទំនងជាអ្នកនៅពីក្រោយការលួច Bitcoin ដោយហៅករណីនេះថា «ចោរឈ្លោះគ្នា»
សារព័ត៌មានចិន Global Times: មជ្ឈមណ្ឌលបច្ចេកវិទ្យាចិនចោទអាមេរិកថា ទំនងជាអ្នកនៅពីក្រោយការលួច Bitcoin ដោយហៅករណីនេះថា «ចោរឈ្លោះគ្នា»
CSK HOT NEWS
អង្គភាពសារព័ត៌មាន "CSK HOT NEWS" ចេញផ្សាយព័ត៌មានថ្មីៗជារៀងរាល់ថ្ងៃក្នុងន័យបំរើសង្គមជារួម ដោយមិនពាក់ពន្ធ័និន្នាការនយោបាយណាឡើយ ។ ចំពោះព័ត៌មានដែលចេញផ្សាយទៅបើមានកំហុស ឬចំណុចខ្វះខាតដោយអចេតនាណាមួយ លោកអ្នកអាចបំភ្លឺមកយើងខ្ញុំ ដើម្បីក្រុមការងារធ្វើការកែតំរូវ ក៏ដូចជាផ្សាយឡើងវិញតាមលេខទំនាក់ទំនងTelegram: 093 716184 - 060 716184 - 012 716184 ។
Subscribe to:
Post Comments (Atom)



No comments:
Post a Comment