ទំនាក់ទំនងព័ត៌មានទាន់ហេតុការណ៌ តាមរយះលេខ 012 716184-093 716184-060 716184

Wednesday, December 21, 2022

អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះពិនិត្យទីតាំងត្រៀមរៀបចំប្រកួតកីឡាប្រណាំងរថយន្តថ្នាក់អន្តរជាតិ នាខែមករា ឆ្នាំ២០២៣នេះ

មណ្ឌលគិរី៖ នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី អមដំណើរដោយលោក អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី មន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរស្រុក បានអញ្ជើញចុះពិនិត្យទីលានប្រកួតកីឡារថយន្ត OFF ROAD ស្ថិតនៅភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ដើម្បីត្រៀមប្រកួតកីឡាប្រណាំងរថយន្តថ្នាក់អន្តរជាតិ នាថ្ងៃទី១៣ -១៤-១៥ ខែមករា ឆ្នាំ២០២៣។

ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី មានប្រសាសន៍ថា ការប្រកួតកីឡាប្រណាំងរថយន្តថ្នាក់អន្តរជាតិនេះ មិនត្រឹមតែជួយឲ្យខេត្តមណ្ឌលគិរី ទទួលបានភ្ញៀវទេសចរណ៍ និងកីឡាករចូលរួមប្រកួតច្រើននោះទេ ព្រឹត្តិការណ៍នេះ វានឹងបានទាក់ទាញដល់ភ្ញៀវជាតិ ភ្ញៀវអន្តរជាតិ ឲ្យបានស្គាល់ខេត្តមណ្ឌលគិរីកាន់តែច្រើន។ ឯកឧត្តម អភិបាលខេត្ត បានកោតសរសើរដល់ក្លឹបគោព្រៃមណ្ឌលគិរី ដែលបានរៀបចំព្រឹត្តិការណ៍ដ៏កម្រមួយនេះ សម្រាប់ការទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ ឲ្យមកលេងកម្សាន្តនៅខេត្តមណ្ឌលគិរីកាន់តែកុះករ។ ជាងនេះទៅទៀត ឯកឧត្តម អភិបាលខេត្ត ក៏បានក្រើនរំលឹកដល់ក្រុមកីឡាករ កីឡាការិនី ក៏ដូចជាគណៈកម្មការប្រកួតកីឡាOff Roadទាំងអស់ ត្រូវយកចិត្តទុកដាក់បង្កើននូវសមត្ថភាពរបស់ខ្លួន ឲ្យកាន់តែមានប្រសិទ្ធភាព និងសមស្របទៅតាមបទដ្ឋានបច្ចេកទេសអន្តរជាតិ ជាពិសេស គឺការការពារសុវត្ថិភាព កីឡាករ កីឡាការនី ក៏ដូចជាទស្សនិកជន ដែលបានអញ្ជើញចូលរួមលេងកំសាន្តជៀសវាងគ្រោះថ្នាក់ជាយថាហេតុ។


ព្រឹត្តិការណ៍ប្រកួតរថយន្ត OFF ROAD ដែលមានឈ្មោះថា ១២ម៉ូតូផាត ត្រូវបានបង្កើតឡើងដោយក្រុមគោព្រៃមណ្ឌលគិរី ក្រោមការដឹកនាំរបស់លោក សាន់ ដារិទ្ធិ ជាប្រធានក្លឹប។ ការបង្កើតឲ្យមានកីឡានេះឡើង គោលបំណង ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិ ឲ្យស្គាល់ខេត្តមណ្ឌលគិរី ឲ្យកាន់តែច្រើន ស្របតាមគោលនយោបាយស្តីអំពីការបង្កើតតំបន់ប៉ូលសេដ្ឋកិច្ចទី៤ នៅតំបន់ភូមិភាឥសាន។ លោក សាន់ ដារិទ្ធិ ប្រធានក្លឹបគោព្រៃមណ្ឌលគិរី បានមានប្រសាសន៍ថា ការបង្កើតឲ្យមានព្រឹត្តិការណ៍អន្តរជាតិនេះ ក្រោមប្រធានបទ ប្រកួតរថយន្ត OFF ROAD សន្តិភាព។ លោក សាន់ ដារិទ្ធិ បន្តថា ការប្រកួតរថយន្ត OFF ROADនេះ ប្រព្រឹត្តទៅរយៈពេល បីថ្ងៃ ដោយមានកីឡាករ កីឡាការិនី មកពីប្រទេសចំនួនបី ចូលរួមជាមួយនឹងម្ចាស់ផ្ទះកម្ពុជា។ ក្នុងនោះមានដូចជា ប្រទេសថៃ ប្រទេសឡាវ ប្រទេសវៀតណាម មានរថយន្ត និងម៉ូតូប្រមាណជាង ១០០គ្រឿង សម្រាប់ប្រកួតប្រជែងយកជ័យលាភី៕











 

No comments:

Post a Comment