ភ្នំពេញ: បុរសពីរនាក់ជិះម៉ូតូមួយគ្រឿងក្នុងល្បឿនលឿនជ្រុលរថយន្តសាមុយ មន្ទីពេទ្យម៉ាលីបុត្រ បើកឆ្លងផ្លូវ ពីចំហៀងពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៣ ទៀបភ្លឺឈានចូលថ្ងៃទី ២២ខែធ្នូ ឆ្នាំ ២០២២នៅត្រង់ចំណុចស្តុបទួលពង្រតាមបណ្ដោយផ្លូវ៣០ ម៉ែត្រ កែងនឹងផ្លូវមហាវីថីចោមចៅ ស្ថិតក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនគាត់ហេតុគេឃើញរថយន្តសាមុយមន្ទីរពហុព្យាបាល និងសម្ភព ម៉ាលីសបុត្រម៉ាលីបុត្រមួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2BM-9135ដឹកសពបុរសម្នាក់យកទៅខេត្តបាត់ដំបង ដោយធ្វើដំណើរតាមបណ្តោយផ្លូវ ៣០ម៉ែត្រ ទិសដៅពីត្បូងតែជើង លុះមកដល់ចំណុចកើតហេតុខាងលើ ក៏មានបុរសពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់C- 125ស៊េរីឆ្នាំ ២០២២ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1IZ-2240ធ្វើដំណើរតាមបណ្ដោយផ្លូវមហាវិថីចោមចៅទៅដៅពីលិចទៅកើតក្នុងល្បឿនលឿន ជ្រុលបុករថយន្តពីចំហៀងផ្នែកខាងឆ្វេងពេញទំហឹងបណ្តាលឲ្យបោកផ្ទប់នឹងរថយន្តរងរបួសធ្ងន់ទាំងពីរនាក់។ ភ្លាមនោះរថយន្តសាមុយបានមកដឹកជនរងគ្រោះទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។ចំណែកសពនៅនិងរថយន្តសាមុយត្រូវផ្ទេដាក់រថយន្តសាមុយមួយគ្រឿងទៀតដើម្បីបញ្ជូនទៅស្រុកកំណើតបន្ត។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរលទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕




No comments:
Post a Comment