ទំនាក់ទំនងព័ត៌មានទាន់ហេតុការណ៌ តាមរយះលេខ 012 716184-093 716184-060 716184

Monday, January 23, 2023

ក្រសួងសុខាភិបាល ប្រកាសរកឃើញធាតុផ្សំនៅក្នុងស្រាអុក បណ្តាលឱ្យមនុស្ស២នាក់ នៅក្រុងប៉ោយប៉ែត បានពុលស្លាប់ និងម្នាក់ ត្រូវបានសង្គ្រោះរួចផុតពីគ្រោះថ្នាក់

(បន្ទាយមានជ័យ)៖ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ នេះ  លោកវេជ្ជៈបណ្ឌិត ឡេ ចាន់សង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ បានប្រាប់ថា ក្រោយមានករណីពុលស្រាអុកស្លាប់អស់ចំនួន២នាក់ និងម្នាក់ទៀតបានជួយសង្គ្រោះ នេះគឺក្រសួងបញ្ជួនមន្ត្រីជំនាញ ចុះទៅពិនិត្យនិងប្រមូលវត្ថុសំណាក់ ទៅមន្ទីរពិសោធរាជធានីភ្នំពេញ ពេលនេះចេញលទ្ធផលហើយ គឺមកពី កម្រិតមេតាណុល នៅក្នុងស្រាសដល់ទៅ(Methanol)៩៧,១% និងមានកម្រិតអេតាណុល(Ethanol)២,៤%។


ក្រសួងសុខាភិបាល ប្រកាសរកឃើញធាតុផ្សំនៅក្នុងស្រាអុក ដែលបណ្តាលឱ្យមនុស្សពីរនាក់នៅក្រុងប៉ោយប៉ែត បានពុលស្លាប់ និងម្នាក់ត្រូវបានសង្គ្រោះរួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិត នោះព្រោះស្រាសនោះមានជាតិមេតាណុលរហូតដល់៩៧,១ភាគរយទើបបណ្តាលពុលស្លាប់បែបនេះ។


លោកវេជ្ជៈបណ្ឌិតបន្ថែមថា ផលិតស្រាយក(Ethanol)មកលាយតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ មិនប៉ះពាល់សុខភាពឡើយ ប៉ុន្តែបើយក(Methanol)មកលាយមានកម្រិត០,១%ក៍ពុលស្លាប់។ ជាមួយគ្នានេះដែរលោកអំពាវនាវឱ្យប្រជាពលរដ្ឋមេត្តាប្រុងប្រយ័ត្នមិនត្រូវយកស្រាដែលមានជាតិ(Methanol)មកផឹកបណ្តាលពុលស្លាប់ដូចករណីនេះ។


កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ នៅក្រុងប៉ោយប៉ែត មានករណីពុលស្រាអ៊ុកស្លាប់២នាក់ ស្រី១នាក់ និងជួយសង្គ្រោះរួចផុតពីការស្លាប់១នាក់ ក្រោយនាំគ្នាផឹកស៊ីស្រាអុកក្នុងអំឡុងពេលបងប្អូនទៅលេង។ អ្នកដែលពុលស្លាប់រួមមាន ៖១.ឈ្មោះ ពេក អានី ភេទស្រី អាយុ៣៣ឆ្នាំ ២.ឈ្មោះ ហ៊ាន ប៊ុនរ៉ាន ភេទប្រុសអាយុ៤៧ឆ្នាំ(គ្រូបង្រៀន)រីឯម្នាក់ទៀត ជួយសង្គ្រោះឈ្មោះ ជា ធានី ភេទស្រីអាយុ២៧ឆ្នាំ អ្នកទាំង៣នាក់រស់នៅក្រុងប៉ោយប៉ែត៕




 

No comments:

Post a Comment