ទំនាក់ទំនងព័ត៌មានទាន់ហេតុការណ៌ តាមរយះលេខ 012 716184-093 716184-060 716184

Thursday, January 19, 2023

រដ្ឋបាលរាជធានីភ្នំពេញពង្រឹងការគ្រប់គ្រងគុណភាពនិងសុវត្ថិភាពចំណីអាហារឱ្យកាន់តែល្អប្រសើរ ជាមួយវិស័យឯកជន


រាជធានីភ្នំពេញ: ពិធីសំណេះសំណាលជាមួយវិស័យឯកជន ដើម្បីពង្រឹងសុវត្ថិភាពចំណីអាហារនៅតាមមូលដ្ឋាន អាជីវកម្មភោជនីយដ្ឋាន អាហារដ្ឋាន និងទីផ្សារកសិផលកសិកម្ម ឯកឧត្តម ឡី សុភាព ប្រធានសមាគមសហព័ន្ធវិនិយោគិនកម្ពុជា  និងជាប្រធានសមាគមសហព័ន្ធទេសចរណ៍ និងបដិសណ្ឋារកិច្ចកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម ហួត ហៃ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ១៥:០០នាទីរសៀល ស្ថិតនៅ "ដឺហ្រ្គេនធឺរេស" នាផ្លូវលេខ២៨៣ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ឆ្លៀតនៅក្នុងឱកាសនោះផងដែរ ឯកឧត្តម ឡី សុភាព ក៏បានថ្លែងអំណរគុណឯកឧត្តមហួត ហៃអភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តមលោកជំទាវប្រធានមន្ទីរ អភិបាលខណ្ឌ លោកលោកស្រី និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ពិសេសភាពអង្គភាពច្រកចេញចូលតែមួយរាជធានីភ្នំពេញ និងបណ្ដាខណ្ឌដែលកន្លងមកបានសហការ និងបានផ្ដល់សេវាល្អជូនប្រជាពលរដ្ឋ ក៍ដូចជាជូនសមាគមសហព័ន្ធវិនិយោគិនកម្ពុជា  និងសមាគមសហព័ន្ធទេសចរណ៍និងបដិសណ្ឋារកិច្ចកម្ពុជាផងដែរ។

ឯកឧត្តមឡី សុភាព បានលើកឡើងពីបញ្ហាប្រឈម, ក្រោយពីវិបត្តិកូវីដ១៩ មានការថមថយច្រើនដោយសាការចាត់វិធានការល្អរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ឱ្យបើកដំណើរការសង្គមសេដ្ឋកិច្ចឡើងវិញ វិស័យទេសចរណ៍ សណ្ឋាគារ ភោជនីយដ្ឋាន បានបង្ហាញការងើបឡើងវិញជាបណ្តើរៗ ហើយជោគជ័យនៃព្រឹត្តិការណ៍ជាតិ និងអន្តរជាតិធំៗ ជាច្រើន បានលើកស្ទួយមុខមាត់ និងកិត្យានុភាពលើឆាកអន្តរជាតិរបស់កម្ពុជា ក្នុងនោះមានរាជធានីភ្នំពេញផងដែរ។ មណ្ឌលធុរកិច្ច និងអាជីវកម្មដ្ឋានសេវាកម្មដ្ឋាន ធានា ចាប់ផ្តើមសកម្មភាពរបស់ខ្លួន ហើយកម្ពុជាយើងរំពឹងថា នឹងទទួលបានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិរាប់លាននាក់ចាប់ពីឆ្នាំ២០២៣នេះតទៅ។ ប៉ុន្តែក្នុងនោះនៅមានបញ្ហាប្រឈមមួយចំនួន ដែលគួរយកចិត្តទុកដាក់គឺ៖

- ការយល់ជ្រួតជ្រាប និងការផ្សព្វផ្សាយ ច្បាប់ស្តីពីអនាម័យ សុវត្ថិភាពចំណីអាហារ ដើម្បីឱ្យប្រជាជនមានសុខភាពល្អនៅមានកម្រិត។ ផលិតផល និងចំណី អាហារមួយចំនួនមិនគោរពតាមស្តង់ដា, នៅប្រើប្រាស់សារធាតុគីមីលើសការអនុញ្ញាតិ ដែលនាំឱ្យប៉ះពាល់សុខភាពប្រជាជន ព្រោះជំងឺភាគច្រើនបណ្តាលមកពីរបបអាហារ មានបន្លែ ផ្លែឈើ និងត្រីសាច់នេះឯង។ ដូចពាក្យចាស់ពោលថា “ស្រឡាញ់ខ្លួន ឱ្យស្ងួនចំណី” ។

ក្នុងពិធីសំណេះសំណាលនោះផងដែរ, ឯកឧត្តមហួតហៃ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក៏បានថ្លែងការកោតសរសើរដល់អង្គពិធីទាំងមូល ដែលបានបង្កើតនូវពិធីសំណេះសំណាលនេះឡើងជាឱកាសមួយក្នុងការដែលធ្វើឱ្យធុរកិច្ចឯកជនមានឱកាសបានជជែកពិភាក្សាគ្នាធ្វើយ៉ាងណាចូលរួមអភិវឌ្ឍន៍ជាតិមាតុភូមិក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជាបិតានាំមកនូវសន្តិភាពជូនយើងទាំងអស់គ្នា។

ឯកឧត្តមបានបន្ថែមថា សុំឱ្យប្រជាពលរដ្ឋ និងបងប្អូនទាំងអស់គ្នាត្រូវដឹងគុណសន្តិភាពប្រសិនបើគ្មានសន្តិភាពនោះទេយើងទាំងអស់គ្នាក៏គ្មានឱកាសមកធ្វើពិធីជួបជុំនេះដែរ ហេដ្ឋារចនាសម្ព័ន្ធ កំណើនសេដ្ឋកិច្ចប្រជាពលរដ្ឋ លំហូរប្រជាធិបតេយ្យ សេរីភាពសារព័ត៌មាន និងបញ្ចេញមតិ មានគ្រប់គ្រាន់ដោយគ្មានការរឹតត្បិត ខ្ញុំមិនអាចរៀបរាប់អស់ក៏ប៉ុន្តែបងប្អូនអាចមើលឃើញដោយខ្លួនឯងពីអតីតកាលនិងបច្ចុប្បន្នភាព នៅប្រទេសកម្ពុជាយើង។

សមាសភាពចូលរួមក្នុងពិធីសំណេះសំណាលជាមួយវិស័យឯកជន ដើម្បីពង្រឹងសុវត្ថិភាពចំណីអាហារ នៅតាមមូលដ្ឋានអាជីវកម្ម ភោជនីយដ្ឋាន អាហារដ្ឋាន និងទីផ្សារកសិផលកសិកម្ម ក្រោមអធិបតីភាព ឯកឧត្តម ហួត ហៃ ពេលនោះរួមមាន

១. មន្ទីរ អង្គភាព ខណ្ឌ សង្កាត់ជុំវិញរាជធានីភ្នំពេញ

២. អង្គការ សមាគម

៣. ផ្សាររដ្ឋ, ផ្សារឯកជន, ម៉ាត

៤. សហគ្រាស,សិប្បកម្ម

៥. អ្នកប្រកបផលរបរកសិកម្ម

៦. អ្នកប្រកបអាជីវកម្ម (បន្លែ ផ្លែឈើ ត្រី និងសាច់)

៧. សណ្ឋាគារ, ខុនដូរ, ផ្ទះសំណាក់

៨. មណ្ឌលកម្សាន្ត,ក្លឹប,រង្គសាល, ខារ៉ាអូខេ, បៀរហ្កាឌិន, ភោជនីយដ្ឋាន, និងអាហារដ្ឋាន សរុប ចំនួន ១៥០០នាក់។

គួររំលឹកផងដែរថាក្នុងពិធីសំណេះសំណាលនោះឃើញមានក្រុមហ៊ុន ឃែរ៉ល ឌីស្រ្ទិប៊្យូសិន ឯ.ក ដែលជាក្រុមហ៊ុនផលិតចំណីអាហារសុវត្ថិភាព គ្មានសារជាតិគីមី បន្លែត្រីសាច់គ្រប់ប្រភេទសម្រាប់ផ្គត់ផ្គង់ជូនដល់ប្រជាពលរដ្ឋ ក៏ដូចជាតាមបណ្ដាអាហារដ្ឋាន ភោជនីយដ្ឋាន សណ្ឋាគារទូទាំងព្រះរាជាណាចក្រកម្ពុជាដោយក្រុមហ៊ុនមានម៉ាស៊ីនត្រួតពិនិត្យគុណភាពចំណីអាហារដែលមានលក្ខណៈស្តង់ដារផងដែរ (Care All Safe Food) បងប្អូនប្រជាពលរដ្ឋស្រឡាញ់សុខភាពសុំនឹកគិតដល់ក្រុមហ៊ុន ឃែរ៉ល ឌីស្រ្ទិប៊្យូសិន ឯ.ក  ដែលមានអាសយដ្ឋាននៅភូមិសំរោង សង្កាត់ឃ្លួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ 855 96 5252 500 / 077 773 668។/




No comments:

Post a Comment