ទំនាក់ទំនងព័ត៌មានទាន់ហេតុការណ៌ តាមរយះលេខ 012 716184-093 716184-060 716184

Tuesday, January 24, 2023

ល្បីហើយលោកគ្រូ! ផ្ទុះការរិះគន់ ផ្អេីលនៅលើបណ្តាញទំនាក់ទំនងសង្គម ពេញហ្វេសប៊ុក គ្រូនៅវិទ្យាល័យ ហ៊ុនសែន សំពៅលូន ធ្វើជ្រុលហើយ

ភ្នំពេញ :  ផ្ទុះការរិះគន់ ផ្អេីលនៅលើបណ្តាញទំនាក់ទំនងសង្គម ពេញហ្វេសប៊ុក facebook ។ ដោយគេបានបង្ហោះថា, .. សិស្សប្រុស សក់ខ្លីមិនគ្របលេី ស្លឹកត្រចៀកផង ត្រូវបានគ្រូ ចុះអនុវត្តវិន័យ យកម៉ូទ័រឈូសសក់ ឡេីងឆកដល់ ស្បែកក្បាល នៅវិទ្យាល័យ ហ៊ុនសែន សំពៅលូន កាលពី ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ ។ បើករណីនេះជាទង្វើប្រព្រឹត្តដោយគ្រូបង្រៀន ចាត់ទុកថាជ្រុលពេកហើយ សម័យនេះផ្តោតលើ ការអប់រំ គុណភាពនៃការបង្រៀន ក្រុមសីលធម៌សង្គម មិនត្រូវយកចរិកតាមការនឹកឃើញ ក្រៅពីប្រព័ន្ធអប់រំ មកអនុវត្ត ជាការលេងសើច ប៉ះពាល់ដល់ សិទ្ធិសេរីភាព សេចក្តីថ្លៃថ្នូរ របស់សិស្សនោះឡើយ។


លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធាន សហភាព សហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ,(ស.ស.ស.ក) នៅរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ បានបង្ហោះលើផេកផ្លូវការ របស់លោក ក្នុងន័យចម្ងល់ និងមិនដឹងថា, ស្តង់ដារអប់រំ តម្រូវអោយសិស្សទិកសក់ដោយកម្រិតណា?

លោក ហ៊ុយ វណ្ណៈ បាន សរសេរថា, រូបភាព គ្រូបង្រៀន ឈូសសក់ សិស្ស!

១/ ស្តង់ដារសក់ខ្លី តើកំណត់ខ្លីត្រឹមណាទៀត?

២/ តើទទួលគោលការណ៍ធ្វើរបៀបនេះ ចេញពីកម្រិតណា? ម៉េចក៏ទៅជាអ៊ីចឹង? ភាពជាគំរូ និងសុភវិនិច្ឆ័យ ទៅណាបាត់អស់? ទង្វើនេះជាការបំបាក់ផ្លូវចិត្តសិស្សធំណាស់ ដែលត្រូវមានការកែលម្អឡើងវិញ! រួមគ្នាគិតគូរបៀបពង្រឹងសីលធម៌សង្គមឡើងវិញ។ ប្រើសិទ្ធិអំណាចបែបនេះ ជ្រុលហើយ! «គិតឱ្យជ្រៅដល់ខួរក្បាល កុំគិតត្រឹមសក់ក្បាល»។

៣/ អត្ថន័យការអប់រំគឺល្អណាស់ ហើយគប្បីប្រឹងជំរុញលើការអាន ការស្រាវជ្រាវ និងការធ្វើលំហាត់ ជំរុញសិស្សធ្វើការងារស្ម័គ្រចិត្ត ធ្វើការងារសង្គម នោះបានផលជាង។

ជុំវិញបញ្ហានេះ គួរតែលោកគ្រូ ដែលបាន អនុវត្តផ្ទាល់មកលើសិស្សធ្វើការពន្យល់ ហើយ នាយកគ្រប់គ្រង នៅវិទ្យាល័យ ហ៊ុនសែន សំពៅលូន មានការបកស្រាយ អោយបានត្រឹមត្រូវ ដើម្បីអោយមហាជន បានយល់ពីស្តង់ដារ វិន័យដល់សិស្ស នៅវិទ្យាល័យ ហ៊ុនសែន សំពៅលូន ត្រូវអនុវត្តតាម នាយកសាលា , ការិយាល័យអប់រំស្រុក, មន្ទីរអប់រំយុវជននិងកីឡាខេត្ត ឬក្រសួងអប់រំយុវជននិងកីឡា ៕







 

No comments:

Post a Comment