ទំនាក់ទំនងព័ត៌មានទាន់ហេតុការណ៌ តាមរយះលេខ 012 716184-093 716184-060 716184

Saturday, January 28, 2023

កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ដកហូត ប្រភេទបារីអេឡិចត្រូនិក ( ECigarett ) និងអេចឈ៍ ធី ភី ចំនួនសរុប ១៨ កេសធំ ៤៧កេសតូច ពីទីតាំងធ្វើអាជីវកម្ម បោះដុំ ចែកចាយ

លោកឧត្តមសេនីយ៍ត្រី អ៊ុំ អមរា ស្នងការរង ទទួលផែនប្រឆាំងគ្រឿងញៀន និងលោកវរសេនីយ៍ឯង អ៊ុំ សាអាត នាយការិយាល័យប្រឆាំងគ្រឿងញៀន នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ១៥និង១០នាទី ដឹកនាំកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បានចុះអនុវត្ត វិធានការរដ្ឋបាល ទីតាំងមួយកន្លែងស្ថិតនៅ ភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ដែលជាកន្លែងធ្វើអាជីវកម្ម បោះដុំ ចែកចាយ នូវប្រភេទបារីអេឡិចត្រូនិក ( ECigarett ) និងអេចឈ៍ ធី ភី ដែលតែងហៅថា (Hybrid ) បានធ្វើការដកហូត មានចំនួនសរុប ១៨ កេសធំ ៤៧កេសតូច។

យើងបានធ្វើកិច្ចសន្យាលើកទី១ ចំពោះម្ចាស់ទីតាំង និងម្ចាស់អាជីវកម្ម អោយបញ្ឈប់ធ្វើសកម្មភាព នាំចូល និងលក់ចែកចាយចាប់ពីពេលនេះតទៅ ។

កន្លងមកផែនការងារប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានធ្វើការអប់រំផ្សព្វផ្សាយណែរនាំ និងហាមឃាត់មិនឲ្យមានការចរាចរណ៍នាំចូល និងចែកចាយផលិតផល SISHA បារីអេឡិចត្រូនិក( ECigarett ) និងអេចឈ៍ ធី ភី ដែល តែងហៅថា (Hybrid)៕រូបភាព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ




 

No comments:

Post a Comment