ទំនាក់ទំនងព័ត៌មានទាន់ហេតុការណ៌ តាមរយះលេខ 012 716184-093 716184-060 716184

Monday, February 6, 2023

សង្ស័យករណីឃាតកម្ម! បន្ទាប់ពីបាត់ខ្លួនច្រើនថ្ងៃ កុមារីអាយុ១២ឆ្នាំម្នាក់ ត្រូវបានរកឃើញសាកសពរលួយស្អុយ

កណ្តាល៖  បន្ទាប់ពីបាត់ខ្លួនច្រើនថ្ងៃ កុមារីអាយុ១២ឆ្នាំម្នាក់ ត្រូវបានរកឃើញសាកសពរលួយស្អុយ សង្ស័យករណីឃាតកម្ម ។ កុមារីអាយុ១២ឆ្នាំម្នាក់ បានបាត់ខ្លួនតាំងពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ ត្រូវបានរកឃើញក្នុងស្ថានភាពរលួយខ្លាំង កាលពី ល្ងាច នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ នៅក្នុងចម្ការស្វាយមួយកន្លែងនៅក្នុងខេត្តកណ្តាល។


ករណីនេះ សមត្ថកិច្ចជំនាញបានធ្វើកោសល្យវិច័យយល់ឃើញថា ជាករណីឃាតកម្ម។

ករណីឃាតកម្មនេះ ក្រុមការងារចម្រុះ ALPHA23 នៃអង្គភាពការពារកុមារ (CPU) ត្រូវបានបង្កើតឡើង ដើម្បីធ្វើការស៊ើបអង្កេត។  អង្គភាពការពារកុមារ (CPU) សហការជាមួយ នាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ, ការិយាល័យនគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបង្កើតក្រុមការងារចម្រុះ ALPHA23 ដើម្បីធ្វើការស៊ើបអង្កេតទៅលើករណីឃាតកម្មនេះ និងវែករកមុខឃាតករយកមកផ្តន្ទាទោសតាមច្បាប់៕




 

No comments:

Post a Comment