ទំនាក់ទំនងព័ត៌មានទាន់ហេតុការណ៌ តាមរយះលេខ 012 716184-093 716184-060 716184

Wednesday, February 22, 2023

ពិធីសំណេះសំណាល និងនាំយកនូវគ្រឿងឧបភោគ បរិភោគជូនដល់សិល្បកំពុងបំពេញបេសកកម្មក្នុងខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ÷ រឿងរ៉ាវពិត គឺពិតជាលំបាកជាងនេះរាប់រយដងឯណោះ ក្នុងសម្ដែងឈុតឆាកខ្លីៗ ដើម្បីធ្វើត្រាប់តាមតួអង្គ ព្រមទាំងបុព្វបុរសអ្នកស្នេហាជាតិដ៏ទៃទៀត ហ៊ានតស៊ូកម្លាំងកាយចិត្ត រំដោះប្រទេសជាតិ ទាញយកជីវិតប្រជាជនចេញពីមាត់រណ្ដៅមច្ចុរាជមរណៈ ដ៏កំណាច ឃោរឃៅ ធ្វើទារុណកម្មកាប់សម្លាប់ប្រជាជនស្លូតត្រង់គ្មានត្រាប្រណី និងឥតស្រាកស្រាន។ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ មានប្រសាសន៍ដូច្នេះនៅគ្រា ដែលឯកឧត្តម និងថ្នាក់ដឹកនាំមន្ទីរ អង្គភាព ជុំវិញខេត្ត នាំយកនូវ បរិភោគ បរិភោគ ពេទ្យ និងថវិកា ចែកជូនដល់ក្រុមសិល្បករសិល្បការិនី កំពុងតែសម្ដែងឈុតឆាកខ្លីៗ ក្មុង រឿង (កូនប្រុសក្រោមពន្លឺចន្ទពេញបូរណី របស់សម្ដេចតេជោសែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន គ្រាដែលសម្ដេចទាំងទ្វេ និងអ្នកស្នេហាជាតិដទៃទៀត តស៊ូរំលោះជាតិចេញពីរបបអាវខ្មៅ ៣ ឆ្នាំ ៨ ខែ ២០ ថ្ងៃ។ ហើយឈុតឆាកខ្លីនេះកំពុងសម្ដែង នៅក្នុងតំបន់ទំនប់ស្លា ស្ថិតក្នុងឃុំស្រង់ ស្រុកគង់ពិសី ខេត្តកំពង់ស្ពឺល្ងាចនាល្ងាចថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៣។


ឯកឧត្តមបានបន្តទៀតថា÷ បើទោះជាប្អូនៗសិល្បករសិល្បការិនី មានការលំបាក និងនឿយហត់ក្នុងការសម្ដែង សម្ដែងឲ្យដូចតួអង្គ ក៏ពិតមែន តែវាអាចឆ្លុះបញ្ចាំង ពីសង្គមដ៏ខ្មៅងងឹតមួយ សម្រាប់ទុកឲ្យក្មេងៗជំនាន់ក្រោយ កុំឱ្យភ្លេច និងកុំឱ្យពួកគេជាន់ដានប្រវត្តិសាស្រ្ត។ ហើយ ត្រូវចងចាំជានិច្ច នូវទុកលំបាករបស់ប្រជាជនកម្ពុជានាសម័យគ្រានោះ គឺប្រទេសកម្ពុជាធ្លាក់ដល់ចំណុចសូន្យ។


សូមអរគុណសន្តិភាព! អរគុណមគ្គុទេសឯក! ដែលបានខិតខំលះបង់អស់កម្លាំងកាយចិត្ត បានធ្វើឲ្យប្រទេសជាតិទាំងមូលមានសុខសន្តិភាព ស្ថេរភាពនយោបាយ គោរពសិទ្ធិមនុស្ស ព្រមទាំងមានការអភិវឌ្ឍន៍រីកចម្រើនទាំងពុទ្ធចក្រ និងអាណាចក្រ មានសាលារៀន វត្តអារាម មន្ទីរពេទ្យ ភ្លើង ផ្លូវខ្វាតខ្វែង អគារពាណិជ្ជកម្ម និងផ្ទះ រីកដុះដាលដូចផ្សិត សមិទ្ធផលទាំងអស់ខាងលើបានមកពីប្រទេសជាតិយើងមានសុខសន្តិភាពផងដែរ៕





 

No comments:

Post a Comment