(ភ្នំពេញ)÷នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ មានករណីគួរឲ្យភ្ញាក់ផ្អើលមួយ ដែលបុរសម្នាក់មកលេងផ្ទះមិត្តភក្តិតាំងពីយប់ថ្ងៃទី២៨ ស្រាប់តែព្រឹកឡើង បុរសខាងលើក៏បានស្លាប់បាត់បង់អាយុជីវិត ក្នុងផ្ទះល្វែងមួយកន្លែងស្ថិតនៅសង្កាត់កាកាប១ខណ្ឌពោធិ៍សែនជ័យ។
បុរសដែលស្លាប់បាត់បង់អាយុជីវិតខាងលើមានឈ្មោះ ឈិត វុទ្ធី អាយុ៥៧ឆ្នាំ រស់នៅភូមិត្រពាំងថ្លឹង៤ ចោមចៅ១ខណ្ឌពោធិ៍សែនជ័យ អតិតមន្ត្រីប៉ូលីសចូលនិវត្តន៍។
តាមប្រភពព័ត៌មានពីស្រ្តីជាម្ចាស់ផ្ទះបានឲ្យដឹងថា បុរសដែលដេកស្លាប់ខាងលើគឺជាមិត្តភក្តិចាស់របស់ប្ដីគាត់ តាំងពីនៅរៀនមកម្ល៉េះ នៅយប់ថ្ងៃទី២៨ បុរសខាងលើបានយកស្រាថ្នាំចំនួនពីរដបមកជាមួយដើម្បីផឹកលេងជាមួយមិត្តភក្កិដែលជាម្ចាស់ផ្ទះ បន្ទាប់ពីផឹកអស់ស្រាជិត២ដប បុរសខាងលើក៏ចូលសម្រាកស្រាប់តែព្រលឹមឡើងទើបដឹងថាគាត់បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។
បច្ចុប្បន្នសមត្ថកិច្ចជំនាញកោសល្យវិច្ច័យ ប្រគល់សពទៅឲ្យក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។






No comments:
Post a Comment