ទំនាក់ទំនងព័ត៌មានទាន់ហេតុការណ៌ តាមរយះលេខ 012 716184-093 716184-060 716184

Saturday, March 18, 2023

គ្រោះថ្នាក់ចរាចរណ៍ បណ្តាលឱ្យបាក់ស្ពានដែកមួយដែលឆ្លងកាត់ស្ទឹង ភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង

ពោធិ៍សាត់: កាលពីថ្ងៃទី១៧ខែមីនា ឆ្នាំ២០២៣ ករណីគ្រោះថ្នាក់ចរាចរណ៍មួយធ្វើឱ្យបាក់ស្ពានដែកមួយដែលឆ្លងកាត់ស្ទឹង ។

អធិការនគរបាលស្រុកវាលវែងលោកវីរៈសេនីយ៍ឯក.ធាង ឡេង បានឱ្យដឹងទូរសព្ទថា ករណីខាងលើនេះបានកើតឡើងនៅក្នុងភូមិឆាយលូក ឃុំអូរសោម  ស្រុកវាលវែង ខេត្តពោធិ៍សាត់  ។ករណីនេះបង្កឡើងដោយរថយន្តចិនដឹកថ្មក្លាវ៉ែត បើកបរដោយឈ្មោះ.វី ប៊ុនធឿន. ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរកម្មករក្រុមហ៊ុន RB ធ្វើផ្លូវជាតិលេខ១០ថ្មី ។ករណីនេះមិនបង្កឱ្យមានរបួសដល់អ្នកបើកបរឬអ្នកដទៃនោះឡើយ ។

លោកអធិការស្រុកវាលវែងបានឱ្យដឹងទៀតថា ក្រុមហ៊ុនចិន RB កំពុងយករថយន្តស្ទូចមកស្ទូចរថយន្តបង្កចេញពីស្ពាន ។ចំណែកឯការធ្វើចរាចរណ៍គឺអាចធ្វើទៅបាននៅលើស្ពានថ្មកំពុងសាងសង់ប៉ុន្តែបានតែរថយន្តតូចនិងម៉ូតូតែប៉ុណ្ណោះ៕






 

No comments:

Post a Comment