ទំនាក់ទំនងព័ត៌មានទាន់ហេតុការណ៌ តាមរយះលេខ 012 716184-093 716184-060 716184

Friday, April 7, 2023

ល្បែងស៊ីសងហ្គេមបាញ់ត្រីជាច្រើនទូ និងល្បែងខុសច្បាប់ជាច្រើនប្រភេទទៀត នៅក្នុងផ្សារស៊ីធីម៉ល ជាន់ទី៣ តើអាជ្ញាធរ និង សមត្ថកិច្ច ខណ្ឌ៧មករា បានដឹងដែរឬទេ

 

(ភ្នំពេញ)៖ មហាជនដែលត្រូវជាអាណាព្យាបាលរបស់ក្មេងៗ នៅក្នុងខណ្ឌ៧មករា  រាជធានីភ្នំពេញ បានសំណូមពរដល់លោកស ថេត ស្នងការក្រុងភ្នំពេញ ពិសេសលោកឃួង ស្រេង អភិបាលក្រុងភ្នំពេញ សូមជួយចាត់វិធានការតាមផ្លូវច្បាប់ ចំពោះទីតាំងល្បែងស៊ីសងហ្គេមបាញ់ត្រីជាច្រើនទូ នៅក្នុងផ្សារទំនើបស៊ីធីម៉លជាន់ទី៣  ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ​ ដែលកំពុងតែបើកដំណើរការលេង យ៉ាងរលូន ក្នុងនោះថែមទាំងពង្វក់ក្មេងៗ និងកូនរបស់ពួកគាត់ អោយភ្លេចសាលា ភ្លេចចូលរៀនអស់ហើយ ខណះពេលដែលអស់លោកអាជ្ញាធរ និងសមត្ថកិច្ចខណ្ឌ៧មករា  បាននាំគ្នារក្សាភាពស្ងៀមស្ងាត់ ផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែន ស្តីពីការទប់ស្កាត់ និងបង្ក្រាប បទល្មើសល្បែងស៊ីសង គ្រប់ប្រភេទនៅទូទាំងរាជធានីខេត្ត។


សូមរំលឹកថា កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅថ្មីៗ​នេះ​ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃកម្ពុជា​ បានចេញ​បទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់ឧ្យខាងតែបាន​ សម្តេច​តេជោ​ ហ៊ុន​ សែន បានបញ្ជាក់យ៉ាងច្បាស់ថា អាជ្ញាធរ​ស្រុក ក្រុង ខេត្តណា ដែលមិនទប់​ស្កាត់និងមិនបង្ក្រាប បទល្មើសល្បែងស៊ីសង នៅ​ក្នុងមូលដ្ឋានរបស់ខ្លួនទេ​ ! អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។


សូមជម្រាបផងដែលថា?កន្លងមកលោកឃួង ស្រេង ធ្លាប់បានអំពាវនាវដល់ជំនាញ មានដូចជាស្នងការរងទទួលបន្ទុក ផ្នែកព្រហ្មទណ្ឌ នៃស្នងការនគរបាលក្រុងភ្នំពេញ ពិសេរេរសព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សូមកុំចាប់តែទូហ្គេមបាញ់ត្រីសូមចាត់វិធានការអ្នកបើកលេងល្បែងស៊ីសងហ្គេមបាញ់ត្រី ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវ។ 


មហាជន​ទូទៅ​កំពុង​រង់ចាំ​មើល ចំណាត់ការ​របស់​អាជ្ញា​ធរ​មូលដ្ឋានពិសេសអាជ្ញាធររាជធានីភ្នំពេញ តើនឹងមាន​វិធានការ​ច្បាប់​យ៉ាងណាចំពោះទីតាំងហ្គេមបាញ់ត្រីនិងល្បែងខុសច្បាប់ជាច្រើនទៀត

នៅលើផ្សារស៊ីធីម៉លនេះ។


​ពលរដ្ឋ​សង្ឃឹមថា អាជ្ញាធរ​ នឹងមិន​បណ្តែតបណ្តោយ​ឲ្យ​ទីតាំង​ល្បែងស៊ីសង​នេះ បង្ក​ភាពអសន្តិសុខ​ដល់​ប្រជាពលរដ្ឋ​ក្នុង រាជធានី​ភ្នំពេញ​ បន្តទៀត​នោះទេ ពីព្រោះ​កាលណា​កើត​ល្បែងស៊ីសង​នេះហើយ​គឺជា​មូលហេតុ​នៃ​អំពើចោរកម្ម​។


ក្រុមការងារសារព័ត៌មានយើង រងចាំការឆ្លើយបំភ្លឺ គ្រប់ស្ថាប័ន ពាក់ព័ន្ធ គ្រប់ពេល ម៉ោងធ្វើការ តាមរបបអ្នកសារព័ត៌មាន សូមអរគុណ។









No comments:

Post a Comment