ទំនាក់ទំនងព័ត៌មានទាន់ហេតុការណ៌ តាមរយះលេខ 012 716184-093 716184-060 716184

Saturday, April 8, 2023

លោកជំទាវកិត្តិសង្គហបណ្ឌិត​ ម៉ែន​ សំអន​ អញ្ជេីញជាអធិបតីក្នុងពិធី​សូត្រមន្ត ប្រោះព្រំលើករាសី ទទួលអំណរសាទរទេវតាឆ្នាំថោះ​ នៅវិមាន៧មករា

លោកជំទាវកិត្តិសង្គហបណ្ឌិត​ ម៉ែន​ សំអន​ អនុប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជេីញជាអធិបតីក្នុងពិធី​សូត្រមន្ត ប្រោះព្រំលើករាសី ទទួលអំណរសាទរទេវតាឆ្នាំថ្មី ឆ្នាំថោះ​ ដែលនឹងឈានមកដល់​ នៅថ្ងៃសុក្រ ៩រោច ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣នាពេលខាងមុខនេះ​ នៅស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា​ (វិមាន៧មករា)​ នារសៀល​ថ្ងៃអង្គារ ១រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣​ ។ 


ពិធីនេះផងដែរបានរៀបចំឡេីងតាមបែបប្រពៃណីព្រះពុទ្ធសាសនា​ គឺក្នុងគោលបំណងសុំនៅពរជ័យ សិរីសួស្តីគ្រប់ប្រការពីទេវតាឆ្នាំថ្មី នឹង សុំជួយដល់​ សម្តេច​ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា​ ឧកញ៉ា​ អស់លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរ អង្គភាព មន្ត្រីរាជការ​ និងប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស​ ជួបតែសេចក្តីសុខចម្រើន ទទួលបានជោគជ័យ បន្ថែមទៀតនៅគ្រប់ភារកិច្ចរបស់ខ្លួន៕







 

No comments:

Post a Comment