សម្តចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ថ្លែងថា រាជរដ្ឋាភិបាលនឹងខិតខំបន្ថែមទៀតដោះស្រាយរកឱកាសការងារដល់កម្មករកម្មារិនីមានការងារធ្វើ តាមរយៈការទាក់ទាញអ្នកវិនិយោគិនទាំងក្នុងប្រទេស និងក្រៅប្រទេស។
សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ចំណតផែ កុងតឺន័រថ្មី តម្លៃជិត ១ពាន់លានដុល្លារ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។
សម្តេចតេជោ ហ៊ុន សែន ថ្លែងបន្តថា ការបណ្តាក់ទុនវិនិយោគច្រើន នឹងបង្កើតបាននូវឱកាសការងារកាន់ច្រើន ដើម្បីដោះស្រាយបានការងារធ្វើដល់ប្រជាជនកម្ពុជា។ សូម្បីតែទីផ្សារការងារនៅក្រៅប្រទេស ក៏រាជរដ្ឋាភិបាល បានកំពុងខិតខំប្រឹងប្រែងរកការងារ ដោយរាប់ទាំងពលករខ្មែរចេញទៅធ្វើការនៅប្រទេសជប៉ុនមានច្រើន ផងដែរ៕



No comments:
Post a Comment