ទំនាក់ទំនងព័ត៌មានទាន់ហេតុការណ៌ តាមរយះលេខ 012 716184-093 716184-060 716184

Tuesday, August 8, 2023

អាជ្ញាធរណែនាំផង ពន្យល់ផង លួងលោមផង ទើបចេញសេចក្តីជូនដំណឹងរបស់រដ្ឋបាលអោយរុះរើ នៅតែមិនស្ដាប់ នៅតែរឹងត្អឹង គិតថាអ្វីដែលខ្លួនធ្វើវាជារឿងត្រឹមត្រូវ មានឯណាជួបលោក ហែម ដារិទ្ធិ អភិបាលខណ្ឌមានជ័យមិនងាយឲ្យគេរំលោភនោះទេ!




រាជធានីភ្នំពេញ): ព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣ ដោយមានការយកចិត្តទុកដាក់ ពីសំណាក់ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានណែនាំនិងចង្អុលបង្ហាញ ដល់ឯកឧត្តម សុខ ពេញវុទ្ធ អភិបាលរងរាជធានីភ្នំពេញ និងលោក ហែម ដារិទ្ធិ អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ រួមជាមួយនឹងកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ បានចុះអនុវត្តរុះរើសំណង់លំនៅដ្ឋានខុសច្បាប់ ជាប្រភេទដែកប្រក់ស័ង្កសី និងសម្ភារៈនានា ដែលបានសង់លើប្រឡាយសាធារណៈ របស់ ឈ្មោះ ទាវ ង៉ុយ ភេទប្រុស មានទីតាំងស្ថិតនៅភូមិចំរើនផល១ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ 



គួររំលឹកឡើងវិញថា, កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ រដ្ឋបាលខណ្ឌមានជ័យបានចេញសេចក្តីជូនដំណឹងលេខ ០២៦/២៣ សជណ.មជ ចុះហត្ថលេខាដោយលោក ហែម ដារិទ្ធិ "ស្តីពីការរៀបចំកាយស្តារប្រឡាយមេមួយខ្សែស្ថិតនៅភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យទី២ និងភូមិចំរើនផល ចំរើនផល១ និងចំរើនផល២ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ"

ក្នុងនោះរដ្ឋបាលខណ្ឌមានជ័យ បានជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយប្រឡាយមួយខ្សែដែលមានសារៈសំខាន់ណាស់ ក្នុងការជួយលំហូរទឹកធ្លាក់ចូលទៅប្រឡាយស្ថានីយ៍បឹងទំពន់ ដែល LMAP បានកំណត់ទុកមានទទឹង១២ម៉ែត្រ បណ្តោយ៦១៧ម៉ែត្រទីតាំងប្រឡាយបច្ចុប្បន្នស្ថិតនៅភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យទី២ និងភូមិចំរើនផល ចំរើនផល១ និងចំរើនផល២ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។


ដើម្បីរក្សាបានប្រឡាយទុកប្រើប្រាស់ជាសម្បត្តិសាធារណៈ ត្រូវចូលរួមសហការថែទាំលើកកំពស់សោភ័ណ្ឌភាព អនាម័យ បរិស្ថានល្អ និងកាត់បន្ថយការលិចលង់ជំនន់ទឹកភ្លៀង នៅរដូវវស្សា ដែលកកស្ទះ ទៅដោយភក់ និងសំរាម។


ដោយឡែក, កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ រដ្ឋបាលខណ្ឌមានជ័យ ក៏បានចេញសេចក្តីជូនដំណឹងលេខ ០៣៦/២៣ សជណ.មជ មួយទៀត "ជម្រាបដល់ឈ្មោះ ទាវ ង៉ុយ ម្ចាស់សំណង់ខុសច្បាប់ ដែលបានសាងសង់លំនៅដា្ឋន និងដាំបន្លែលើមាត់ប្រឡាយ

ក្នុងនោះលោកទាវ ង៉ុយ បានរៀបបាវដីចូលក្នុងប្រឡាយធ្វើឲ្យប្រឡាយរួមតូចកកស្ទះចរន្តទឹកហូរ ហេតុនេះរដ្ឋបាលខណ្ឌមានជ័យស្នើសុំឲ្យលោក ទាវ ង៉ុយ រុះរើចេញ ដើម្បីដាក់គ្រឿងចក្រចូលកាយស្តារឲ្យទាន់ពេលវេលា ស្ថិតនៅភូមិចំរើនផល១ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ"



ជាលទ្ធផលលោក ទាវ ង៉ុយ នៅតែមិនរុះរើចេញ រហូតដល់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ រដ្ឋបាលខណ្ឌមានជ័យ ក៏បានចេញសេចក្តីជូនដំណឹងលេខ ០៣៨/២៣ សជណ.មជ មួយទៀត ជំរាបមក

លោក ទាវ ង៉ុយ ជាម្ចាស់លំនៅដា្ឋន និងសួនបន្លែលើប្រឡាយទឹក ម្ដងទៀត ដោយមានភ្ជាប់ជាមួយនឹងកម្មវត្ថុ និងយោងដូចខាងក្រោម៖

កម្មវត្ថុ៖ ស្តីពីការចុះរុះរើសំណង់ជាលំនៅដ្ឋាន និងសួនបន្លែលើមាត់ប្រឡាយ មានទីតាំងស្ថិតភូមិចំរើនផល១

សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។



យោង ៖- សេចក្តីជូនដំណឹងលេខ ០២៦ សជណ.ជ ចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ របស់រដ្ឋបាល

ខណ្ឌមានជ័យ និងសេចក្តីជូនដំណឹងលេខ ០៣៦ សជណ.មជ ចុះថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ របស់រដ្ឋបាល ខណ្ឌមានជ័យ។ 


ក្រោយពីបានជម្រាបប្រាប់ពីនីតិវិធីនៃការអនុវត្តខាងលើរួច នៅម៉ោង៨.០០ និង២០នាទីព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ បានចាប់ផ្តើមធ្វើសកម្មភាពរុះរើសំណង់របស់លោកទាវ ង៉ុយ ដោយប្រើប្រាស់ កម្លាំងចម្រុះ រុះរើដោយដៃចំនួន ៥០នាក់ និងគ្រឿងចាក់ (អ៉ិចស្កាវ៉ាទ័រ) ចំនួន០១គ្រឿង និងរថយន្តដឹកដី ចំនួន ០៩គ្រឿង ផងដែរ៕ (អត្ថបទនិងរូបភាពដោយ សុខបូរិន្រ្ទនគរ៤២)

No comments:

Post a Comment