រាជធានីភ្នំពេញ:ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថាមានទីតាំងហ្គេមបាញ់ត្រីខ្នាតយក្សរបស់ជនជាតិចិន១កន្លែងបើកលេងនៅភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយជនជាតិចិនចូលលេងកំសាន្តមិនខ្វល់នឹងសមត្ថកិច្ចមូលដ្ឋានទាល់តែសោះ។
ហេតុដូច្នេះ ប្រជាពលរដ្ឋ ក៏ដូចមហាជន ទូទៅ សំណូមពរដល់ លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ និង ជាប្រធានគណ:បញ្ជាការឯកភាពខណ្ឌ ជាពិសេស ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និង ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ សូមជួយចាត់កម្លាំងកូនចៅក្រោមឱវាទ ចុះត្រួតពិនិត្យនិងមានវិធានការតាមផ្លូវច្បាប់ ចំពោះ ទីតាំងល្បែងស៊ីសងខុសច្បាប់ ១កន្លែងស្ថិតក្នុងមូលដ្ឋានខាងលើនេះ ផងទាន។
សូមរំលឹកថា! សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញបទបញ្ជាឱ្យ អភិបាលរាជធានី.ខេត្តទាំងអស់នូវទូទាំងប្រទេស ត្រួតពិនិត្យជាបន្ទាន់លើទីតាំងល្បែងផ្សងសំណាង ជាពិសេសល្បែងស៊ីសងគ្រប់ប្រភេទ សូមចាត់វិធានការបិទជាបន្ទាន់ និងរាយការណ៍ផ្ទាល់ជូន”សម្តេច”.!។
#(រិះគន់ក្នុងន័យស្ថាបនា) ក្នុងការលើកឡើងដើម្បីចុះផ្សាយ របស់សារព័ត៌មាន យើងខ្ញុំចង់ឲ្យមានការឆ្លុះបញ្ចាំង ដើម្បីចូលរួមក្នុង ការអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់តែរីកចំរើនក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

No comments:
Post a Comment