ទំនាក់ទំនងព័ត៌មានទាន់ហេតុការណ៌ តាមរយះលេខ 012 716184-093 716184-060 716184

Monday, September 29, 2025

ស្ថានកុងស៊ុលកិត្តិយសនៃសាធារណៈរដ្ឋស៊ីបនៅកម្ពុជា ប្រារព្ធខួបលើកទី៦៥ នៃទិវាបុណ្យឯករាជ្យជាតិស៊ីប


 


ក្រោមការដឹកនាំរបស់ ឯកឧត្តម Nikos Christodoulides ប្រធានាធិបតីនៃសាធារណរដ្ឋ

ស៊ីប សាធារណរដ្ឋ បានរៀបចំប្រារព្ធខួបលើកទី ៦៥ ចាប់តាំងពីមានភាពជារដ្ឋក្នុងឆ្នាំ ១៩៦០ ដែលជាព្រឹត្តិការណ៍ដ៏សំខាន់ដែលបន្តជម្រុញមោទនភាពជាតិ និងចក្ខុវិស័យឆ្ពោះទៅ ទសវត្សរ៍ខាងមុខបន្តទៀត។ ទិវាឯករាជ្យរបស់ស៊ីប ត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំ នៅថ្ងៃទី១ ខែតុលា។

នៅក្នុងការប្រារព្ធខួបនេះ ប្រទេសស៊ីបក៏បញ្ជាក់ឡើងវិញនូវតួនាទី  និងការប្តេជ្ញាចិត្ត របស់ខ្លួនក្នុងនាមជារដ្ឋសមាជិកនៃសហភាពអឺរ៉ុបចាប់តាំងពីឆ្នាំ ២០០៤ ដោយបានគាំទ្រលើការសហការ នវានុវត្តន៍ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅទូទាំងទ្វីបអឺរ៉ុប និងជាមួយដៃគូទូទាំងពិភពលោក។

សេចក្តីថ្លែងការណ៍របស់ ឯកឧត្តម Salah Essa ដែលជាអគ្គកុងស៊ុលកិត្តិយសនៃសាធារណៈរដ្ឋស៊ីប ប្រចាំព្រះរាជាណាចក្រកម្ពុជាបាន លើកឡើងថា៖

នៅរយៈពេល ៦៥ឆ្នាំ ប្រទេសស៊ីបឈរដោយទំនុកចិត្ត លើការដឹកនាំដោយគុណតម្លៃនៃអធិបតេយ្យភាព ឯកភាព  និងវឌ្ឍនភាព។ ក្នុងប្រទេសកម្ពុជា និងទូទាំងតំបន់របស់យើងនេះ បានកំពុងធ្វើឲ្យមានការផ្លាស់ប្តូរ រួមទាំងចែករំលែកគំនិតរវាងប្រជាជន  និងប្រជាជនឲ្យកាន់តែស៊ីជម្រៅ ជំរុញភាពជាដៃគូអាជីវកម្ម និងការវិនិយោគក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស ដូចជាសិស្សនិស្សិត អ្នកជំនាញ និងសហគ្រិនមានបទពិសោធន៍ជាក់ស្តែងនៅក្នុងវិស័យពាណិជ្ជកម្ម ការអប់រំ និង ការ ផ្លាស់ ប្តូរ វប្បធម៌ ដែល ផ្តល់ នូវ វិបុលភាព រួម សម្រាប់ សហគមន៍ របស់ យើង»

ស្ថានកុងស៊ុលសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រជាជននៃប្រទេសស៊ីប និងសហគមន៍ស៊ីបពិភពលោកក្នុងថ្ងៃពិសេសនេះ ហើយសូមអញ្ជើញមិត្តភក្តិ និងដៃគូសហការក្នុងប្រទេសកម្ពុជា ចូលរួមអបអរសាទរទំនាក់ទំនង និងតម្លៃបង្រួបបង្រួមជាតិរបស់យើង។

 អំពីស្ថានកុងស៊ុលកិត្តិយសនៃសាធារណៈរដ្ឋស៊ីបនៅកម្ពុជា ស្ថានកុងស៊ុល បានជំរុញកិច្ចសហប្រតិបត្តិការស៊ីប-កម្ពុជា ក្នុងវិស័យពាណិជ្ជកម្ម ទេសចរណ៍ ការផ្លាស់ប្តូរវប្បធម៌ ការអប់រំ និងការចូលរួមនៃសហគមន៍ ខណៈពេលមានការផ្តល់ជំនួយផ្នែកកុងស៊ុលដល់ជនជាតិស៊ីប។

សូមបញ្ជាក់ថា ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ ស្ថានកុងស៊ុលនៃសាធារណរដ្ឋស៊ីប ប្រចាំកម្ពុជា

នៅការិយាល័យលេខ០៥ ជាន់ទី១០ អាគារភ្នំពេញថាវវើ លេខ៤៤៥ មហាវិថីព្រះមុនីវង្ស (ផ្លូវលេខ ៩៣ កែងផ្លូវ ២៣២) សង្កាត់បឹងព្រលិត ខណ្ឌ  ៧មករា ១២០៣០៨ ភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា និងតាមរយះ អ៊ីមែល៖ admin@cyprusconsulatecambodia.com

ទូរស័ព្ទ៖ (+855) 78 666 272 / (+855) 70 666 045

គេហទំព័រ៖ https://cyprusconsulatecambodia.com

No comments:

Post a Comment