នៅព្រឹក ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ ស្ថានភាពទឹកស្ទឹងក្នុងស្រុករតនមណ្ឌល មានការកើនឡើងលើកកម្ពស់ទ្វារទឹក ១ម៉ែត្រ ខណៈអាជ្ញាធរស្រុកសម្រេចបើកទ្វារទឹកចំនួន៣ ដើម្បីរំដោះទឹកចេញ។ អាជ្ញាធរប្រកាសឲ្យប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះសុវត្ថិភាពមនុស្សចាស់ កុមារ និងទ្រព្យសម្បត្តិ ព្រមទាំងជៀសវាងការចុះលេងទឹក ឬឆ្លងកាត់តំបន់ដែលមានចរន្តទឹកហូរខ្លាំង៕

No comments:
Post a Comment