ទំនាក់ទំនងព័ត៌មានទាន់ហេតុការណ៌ តាមរយះលេខ 012 716184-093 716184-060 716184

Tuesday, July 21, 2026

អ្នកបើកបរម៉ូតូធំម្នាក់ស្លា..ប់ភ្លាមៗនៅលេីផ្លូវល្បឿនលឿន PK 77 ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច




កំពង់ស្ពឺ៖ នាថ្ងៃសៅរ៍ ៤កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ត្រូវនឹង ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ ចំណុច PK77 ផ្លូវល្បឿនលឿនស្ថិតនៅភូមិទី៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ម៉ូតូម៉ាក BMW ពណ៌ ខ្មៅ ផ្លាកលេខ ភ្នំពេញ 1JO-3333 បានចូលតាមច្រកស្ថានីយត្រែងត្រយឹង ទិសដៅ ឆ្ពោះទៅរាជធានីភ្នំពេញ លុះមកដល់ចំណុចកើតហេតុខាងលើ ត្រង់ផ្លូវកោង បានជ្រុលចង្កូតទៅបុករនាំងការពារផ្លូវ បណ្តាលឲ្យអ្នកបេីកស្លាប់នៅនឹងកន្លែងកើតហេតុ។


ករណីគ្រោះថ្នាក់ខាងលើបណ្ដាលឲ្យស្លាប់ ១នាក់ តាមការបញ្ជាក់ពី សមត្កិច្ចជំនាញថាការបើកបរម៉ូូតូលឿន ខ្វះការប្រុងប្រយ័ត្ន ៕

No comments:

Post a Comment